វិស្ណុបុរាណ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី២៖
គេ​បាន​តំនាល​ថា​គម្ពីរ​នោះ​មាន​ពាក្យ​ស្លោក​(ពាក្យ​កាព្យ)ចំនួន​២៣ ០០០, ប៉ុន្តែចំនួន​ពាក្យ​កាព្យ​សរុប​ពិត​ប្រាកដ​ មានតិច​ជាង​៧ពាន់​ទៅ​វិញ។ តាម​រយៈគ្រប់​ឯកសារ​ទាំង​អស់​ ដែល​គេ​ប្រមូល​បាន​មក​ពី​តំបន់​ខាង​លិច​និង​ខាង​កើត​របស់​ប្រទេស​ឥណ្ឌា បាន​អោយ​ដឹង​ថា ចំនួនក្រោយ​នេះ​ជា​ការ​ត្រឹម​ត្រូវ​ ហើយ​គ្មាន​ការ​បាត់​បង់​ផ្នែក​ណា​មួយ​នោះ​ទេ​។ គេ​បាន​សេចក្តី​ផ្តើម តួ​សេចក្តី និង​សេចក្តី​បញ្ចប់​ ដូច្នេះ​គេ​ចាត់​ទុក​ថា​អត្ថបទ​ដែល​ប្រមូល​បាន​ជា​អត្ថបទ​ទាំង​មូល​ដោយ​គ្មាន​បាត់​បង់​។ ​<ref>[[Horace Hayman Wilson|Wilson]] (2006), p. xxi.</ref>
==ផ្ទៃ​រឿង ==
==Contents ==
គម្ពីរ​នេះ​ផ្តើម​ដោយ​សេចក្តី​លំអិត​អំពី​ការ​បង្កើត​ នៃ​[[យុគ​ៈ​]]ទាំង​៤។ រឿង​ព្រេង​អំពី​[[រុទ្រៈ​]], ដែល​និយាយ​អំពី​ [[សមុទ្រ​មថនៈ]] (ការ​កូរ​សមុទ្រ​ទឹក​ដោះ​), រឿង​[[ធ្រុវៈ]] ដែល​ជា​​សាវក​របស់​ព្រះ​វិស្ណុ​ និង​រឿង​របស់​ស្តេច​កាល​ពី​ព្រេង​នាយ​ឈ្មោះ [[វេនៈ]] និង [[ប្ឫឋុ]] ។
រឿង​របស់​កូនចៅ​ជំនាន់​ក្រោយ​របស់​ប្ឫឋុគឺ​ពួក​ប្រឆេតៈ រឿង​ដ៏ល្បី​របស់​ [[ហិរន្យកសិបុ]] និង[[​ប្រហ្លទៈ]], ការ​លំអិត​អំពី​ភូមិសាស្ត្រ​​នៃ​លោក​ដែល​គេ​ស្គាល់ ដោយ​បាន​បញ្ជាក់​អំពី​ទឹក​ដី​ ជនជាតិ ភ្នំ​និង​ទន្លេ​កាល​ពី​បុរាណ, ​គោលការណ៍​នៃ​ការ​កកើត​សកលលោក, និង រឿង​កំនើត​របស់​[[ជទភរតៈ]] ត្រូវ​បាន​គេ​យក​មក​និយាយ​ក្នុង​ផ្នែក​ទី​ពីរ​។
 
ផ្នែក​ទី​បី និយាយ​អំពី​[[មន្វន្តរៈ]] (វដ្ត​នៃ​ការ​កកើត​និង​រលាយ​ទៅ​វិញ​), បណ្ឌិត​វ្យសៈ និង យជ្នវល្ក្យៈ, សុរិយៈ (ព្រះ​អាទិត្យ), យមៈ (ស្តេច​នៃ​សេចក្តី​ស្លាប់​), សាវក សតឋនុ និង​សៃវ្យៈ​, វណ្ណៈ​ទាំង​បួន (វណ៌ៈ) និង ឆាកទាំង​បួន​នៃ​ជីវិត (អាស្រមៈ) និង​សេចក្តី​លំអិត​ធម៌​ជា​ច្រើន​។
ផ្នែក​ទី​បួន​លំអិត​អំពី​ស្តេច​ធំ​ៗ​របស់​ចក្រភព​ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ​របស់​ឥណ្ឌា​បុរាណ​ ហើយ​ក៏​បាន​រាយ​ឈ្មោះ​ស្តេច​ដែល​ប្រហែល​ជា​បាន​សោយរាជ្យ​ក្នុង​សម័យ​[[កាលី]]។ បញ្ជី​បន្ទាប់​មក​ទៀត រៀបរាប់​អំពី​ឈ្មោះ​ស្តេច​ក្នុង​ប្រវត្តិសាស្ត្រ​របស់​[[មគធៈ​]], ដោយ​មាន​ទាំង​ស្តេច​មក​ពី សិសុនគៈ នន្ទៈ និង មៅរ្យៈ​។
ផ្នែក​ទី​បួន​លំអិត​អំពី​ស្តេច​ធំ​ៗ​របស់​ចក្រភព​ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ​របស់​ឥណ្ឌា​បុរាណ​ ហើយ​ក៏​បាន​រាយ​ឈ្មោះ​ស្តេច​ដែល​ប្រហែល​ជា​បាន​សោយរាជ្យ​ក្នុង​សម័យ​[[កាលី]]។ បញ្ជី​បន្ទាប់​មក​ទៀត រៀបរាប់​អំពី​ឈ្មោះ​ស្តេច​ក្នុង​ប្រវត្តិសាស្ត្រ​របស់​[[មគធៈ​]], ដោយ​មាន​ទាំង​ស្តេច​មក​ពី សិសុនគៈ នន្ទៈ និង មៅរ្យៈ​។
ផ្នែក​បន្ទាប់​មក​ទៀត និយាយ​លំអិត​អំពី​ព្រឹត្តិការណ៍​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​ព្រះ​ក្ឫស្ណៈ (ក្រឹស្ណៈ) ដោយ​ចាប់​ពី​កំនើត កុមារភាព និង​មរណភាព​ ហើយ​និង​ការ​បំផ្លាញពួក​[[យាទវៈ]] ។
 
ផ្នែក​ទី​៦ ដែល​ជា​ផ្នែក​ចុងក្រោយ​គេ និយាយ​អំពី​យាយីររបស់​កាលី, អំពី​ការ​បំផ្លាញ​លោក និង​ពន្យល់​អំពី​សារៈ​សំខាន់​របស់​បុរាណៈ​។
 
==សំគាល់​==
{{reflist}}