ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
|
|
[[រូបភាពឯកសារ:Straits_of_Malacca.png|thumb|right|250px|ផែនទីទីតាំងច្រកមលក្កា]]
'''ច្រកមលក្កា''' (ឬ ម៉ាឡាកា) (Strait of Malacca) ជាច្រកសមុទ្រតូចចង្អៀតមួយដែលខណ្ឌចែក[[ឧបទ្វីបមឡាយូ]] ជាមួយ[[កោះស៊ូម៉ាត្រា]]។ វាមានប្រវែង ៨០៥ គ.ម និងមានទទឹងមធ្យម ២,៨ គ.ម។
== សារសំខាន់សេដ្ឋកិច្ច ==
[[រូបភាពឯកសារ:StraitOfMalacca.jpg|thumb|right|250px|ច្រកមលក្កាមើលពីលើយន្តហោះ]]
ច្រកមលក្កាជាច្រកប្រកបដោយយុទ្ឋសាស្ត្រសេដ្ឋកិច្ច និងជាច្រកដឹកទំនិញតាមសមុទ្រមមាញឹកមួយរបស់ពិភពលោក ប្រហាក់ប្រហែលនឹង[[ព្រែកជីកស៊ុយអែស]] និង [[ព្រែកជីកប៉ាណាម៉ា]] ដែរ។ ច្រកនេះជាផ្លូវសមុទ្រតភ្ជាប់[[មហាសមុទ្រឥណ្ឌា]] និង [[មហាសមុទ្រប៉ាស៊ីហ្វ៊ិក]]។ វាជាច្រកសមុទ្រតភ្ជាប់ប្រទេសសេដ្ឋកិច្ចធំៗ របស់[[អាស៊ី]] ដូចជា [[ឥណ្ឌា]] [[ចិន]] [[ជប៉ុន]] [[កូរ៉េខាងត្បូង]] និង [[តៃវ៉ាន់]]។ មានកប៉ាល់ដឹកទំនិញលើសពី ៥ ម៉ឺនគ្រឿង ឆ្លងកាត់ច្រកនេះជារៀងរាល់ឆ្នាំ ដោយដឹកនាំទំនិញ ១ ភាគ ៤ របស់ពិភពលោក រួមមាន ប្រេងកាត ផលិតផលឧស្សាហកម្មរបស់ចិន និងកាហ្វេរបស់[[ឥណ្ឌូនេស៊ី]]។ ផលិតផលប្រេងកាតពិភពលោក ១ ភាគ ៤ ត្រូវបានដឹកឆ្លងកាត់ច្រកនេះ ពីប្រទេសផ្គត់ផ្គង់នៅ[[ឈូងសមុទ្រពែក្ស]] មកប្រទេសទីផ្សារអាស៊ី មានចិន ជប៉ុន និង កូរ៉េខាងត្បូង។ តាមការប៉ាន់ស្មាន ក្នុងឆ្នាំ ២០០៦ បញ្ជាក់ថា មានប្រេងកាត ១៥ លាន[[បារ៉ែល]]ក្នុងមួយថ្ងៃ ឆ្លងកាត់ច្រកសមុទ្រនេះ។
== គ្រោះថ្នាក់ផ្សេងៗ ==
ការប្លន់តាមសមុទ្រកើនឡើងក្នុងពេលថ្មីៗ នេះ។ មានការវាយប្រហារលើនាវាដឹកទំនិញ ២៥ ករណីក្នុងឆ្នាំ ១៩៩៤, ២២០ ករណីក្នុងឆ្នាំ ២០០០ និងជាង ១៥០ ករណីក្នុងឆ្នាំ ២០០៣។ ចាប់តាំងពីមានកំណើនចោរកម្មតាមសមុទ្រមក កងទ័ពជើងទឹក[[ឥណ្ឌូនេស៊ី]] [[ម៉ាឡេស៊ី]] និង [[សិង្ហបុរី]] បានពង្រឹងសន្តិសុខ ដោយចេញនាវាល្បាតតំបន់នោះតាំងពីខែកក្កដា ២០០៤។
គិតតាំងពីឆ្នាំ ១៨៨០ មាននាវា ៣៤ គ្រឿងបានលិច។ គ្រោះថ្នាក់មួយទៀត គឺផ្សែងមកពីភ្លើងឆេះព្រៃនៅ[[កោះស៊ូម៉ាត្រា]] ដែលកម្រិតគំហើញមកត្រឺម ២០០ ម៉ែត្រ ដែលបង្ខំឲ្យនាវាទាំងឡាយបន្ថយល្បឿន។
== សំណើបន្ទូរបន្ថយភាពកកកុញនៅច្រកមលក្កា ==
ប្រទេស[[ថៃ]]បានអភិវឌ្ឍគម្រោងជាច្រើនក្នុងការកាត់បន្ថយសក្ដានុពលរបស់ច្រកសមុទ្រនេះ។ រដ្ឋាភិបាលថៃបានស្នើជាច្រើនដងឲ្យជីកព្រែកជីក កាត់តាមតំបន់ចម្រៀកដី'''ក្រះ''' ដែលអាចកាត់ចម្ងាយផ្លូវបាន ៩៦០ គ.ម. ក្នុងការដឹកជញ្ជូនពី[[មហាសមុទ្រឥណ្ឌា]]ទៅ[[មហាសមុទ្រប៉ាស៊ីហ្វ៊ិក]]។ ការធ្វើបែបនេះអាចនឹងកាត់ប្រទេសថៃជា ២ ផ្នែក និងអាចឈានទៅដល់កាត់តំបន់មានជនមុស្ល៊ិមភាគច្រើននៅខេត្តបត្តានីចេញពីថៃផងដែរ។ នៅឆ្នាំ ២០០៤ ប្រទេសចិនបានស្នើជាសម្ងាត់ក្នុងការចេញថ្លៃចំណាយទាំងស្រុងក្នុងការជីកព្រែក។ ទោះជាមានការគាំទ្រពីអ្នកនយោបាយថៃជាច្រើនក៏ដោយ សំណើឲ្យជីកព្រែកនេះមិនអាចទៅមុខបានទេ ដោយសារការចំណាយទាំងហិរញ្ញវត្ថុនិងការបំផ្លាញប្រព័ន្ឋអេកូឡូស៊ី។
សំណើមួយផ្សេងទៀត គឺឲ្យសាងសង់បំពង់បង្ហូរប្រេងកាត់តាមចំរៀកដីក្រា ដើម្បីបង្ហូរប្រេងកាតពីកប៉ាល់នៅម្ខាងទៅកប៉ាល់នៅម្ខាងទៀត។ សំណើនេះត្រូវគេប៉ាន់ប្រមាណថា អាចកាត់បន្ថយតម្លៃផ្គត់ផ្គង់ប្រេងកាតទៅអាស៊ីបាន ០,៥$/បារ៉ែល (៣$/ម<sup>៣</sup>)។ [[មីយ៉ាន់ម៉ា]]ក៏បានលើកនូវសំណើអំពីបំពង់បង្ហូរប្រេងស្រដៀងនេះដែរ។ មានសំណើមួយផ្សេងទៀតអំពីការស្ថាបនាបំពង់បង្ហូរប្រេងពីមជ្ឍិមបូព៌ាមកប្រទេសចិន ដែលបានចាប់ផ្ដើមនៅខែតុលា ២០០៤។
[[ar:مضيق ملقة]]
[[tr:Malakka Boğazı]]
[[uk:Малаккська протока]]
[[ur:آبنائے ملاکا]]
[[vi:Eo biển Malacca]]
[[zh:马六甲海峡]]
|