ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ទំព័រថ្មី៖ សួស្ដី​លោក វ៉ាន់ ឃា! ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​ច...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង១០:០៦ ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០០៩

សួស្ដី​លោក វ៉ាន់ ឃា! ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិគីភីឌាភាសា​ខ្មែរ​។ តែ​ខ្ញុំ​ចង់​ដឹង​ណាស់ តើ​អ្វី​ទៅ​ជា "វិសមភាព វ៉ាន់ ឃា"​? តើ​វិសមភាព​ដែល​លោក​បាន​​បង្កើត​ឡើង​នេះ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​ជំនាញ​ណាខ្លះ​? ឈ្មោះ​នៃ​សមភាព វិសមភាព រូបមន្ត ទ្រឺស្ដីបទ ឬ អនុគមន៍ ណាមួយ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នកប្រាជ្ញ​គណិតវិទ្យា​ល្បីៗ​លើ​ពិភពលោក ដូចជា ពីការគរ តាលែស ជាដើម​។ ហើយ​ឈ្មោះ​ទៀត​សោត ត្រូវ​បាន​ទទួលស្គាល់ និង​ប្រសិទ្ធនាម​ដោយ​អ្នកសិក្សា​ជំនាន់​ក្រោយ ដើម្បី​ជា​កិត្តិយស​ ឬ ជា​ការ​រំលឹក​ដល់​អ្នកប្រាជ្ញ​ទាំង​នោះ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព ដោយ​ឃើញ​កូន​ខ្មែរ​ណាម្នាក់​អាច​រក​ឃើញ ឬ បង្កើត​បាន​អ្វី​ថ្មី​មួយ​បាន​នោះ តែ​គួរ​កុំ​ប្រញ៉ាប់​ពេក ក្នុង​ការ​យក​ឈ្មោះ​របស់​ខ្លួនឯង​មក​ដាក់ ព្រោះ​វា​មិន​ខុស​ណា​ពី​អង្គុយ​លើ​ចង្អេ​លើក​ខ្លួន​ឯង​នោះ​ទេ។ ទោះ​យ៉ាងណា ខ្ញុំ​នៅតែ​មាន​ចិត្ត​សប្បាយ​រីករាយ និង​បន្ត​គាំទ្រ​ការ​រួមចំណែក​ដ៏​សំខាន់​របស់​លោក​ក្នុង​វិគីភីឌា​ភាសាខ្មែរ​នេះ ជានិច្ច​។ --ធារិត ម៉ោង១០:០៦ ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០០៩ (UTC)Reply