ខ្សែទឹកឃឹរ៉ុស៊ីអុ៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ត រ៉ូបូ បន្ថែម: el:Κουροσίβο |
ត រ៉ូបូ កែសំរួល: en:Kuroshio Current; cosmetic changes |
||
បន្ទាត់ទី១៖
[[
'''ខ្សែទឹកឃឹរ៉ុស៊ីអុ''' (ជាភាសាអង់គ្លេស៖ Kuroshio Current , ជាភាសាជប៉ុន៖ 黒潮=ជំនោរខ្មៅ) ត្រូវបានគេស្គាល់ផងដែរថាជា '''ខ្សែទឹកជប៉ុន''' ឬ '''ខ្សែទឹកខ្មៅ'''។ វាជាខ្សែទឹកមានកំលាំងខ្លាំងក្នុង[[មហាសមុទ្រប៉ាស៊ីហ្វិក]]ខាងជើងប៉ែកខាងលិច។ វាមានប្រភពពីឆ្នេរខាងកើតកោះ[[តៃវ៉ាន់]] និងហូរទៅទិសឦសានកាត់តាមប្រទេស[[ជប៉ុន]]រួចវិលចូលទៅក្នុងខ្សែទឹកប៉ាស៊ីហ្វិកខាងជើង។ ខ្សែទឹកនេះដឹកនាំទឹកក្ដៅពីត្រូពិចឆ្ពោះទៅកាន់តំបន់ប៉ូល។ គេឃើញមានកំហាប់[[អ៊ុយរ៉ានីញ៉ូម]]ខ្ពស់ធ្វើដំនើរតាមខ្សែទឹកនេះជារៀងរាល់ឆ្នាំ (ប្រហែល ៥,២លានតោន)។ ទឹកក្ដៅរបស់ខ្សែទឹកឃឹរ៉ុស៊ីអុជួយទ្រទ្រង់ការលូតលាស់របស់ថ្មប៉ប៉្រះទឹករបស់ជប៉ុន និងត្រីក្នុងសមុទ្រ។
[[
== អំពីឈ្មោះ ==
ទឹកសមុទ្រនៅក្នុងខ្សែទឹកឃឹរ៉ុស៊ីអុថ្លានិងមិនសូវសំបូរប្លុងតុងទេ។ ដោយហេតុនេះពណ៌របស់វាមានពណ៌ខៀវចាស់ ទើបគេដាក់ឈ្មោះវាថា'''ឃឹរ៉ុស៊ីអុ'''(=ជំនោរខ្មៅ)នោះទៅ។
== លក្ខណៈខ្សែទឹក ==
ខ្សែទឹកឃឹរ៉ុស៊ីអុមានប្រភពពី[[ខ្សែទឹកអេក្វាទ័រខាងជើង]]ដែលហូរពីតំបន់ក្បែរអេក្វាទ័រខាងជើងទៅទិសខាងលិច។ បន្ទាប់មកវាធ្វើដំនើរទៅសសៀរតាមខាងកើតកំរងកោះ[[ហ្វីលីពីន]]ឆ្ពោះទៅទិសខាងជើង។ កំលាំងខ្សែទឹកកាន់តែខ្លាំងដោយសារឥទ្ឋិពល[[កំលាំងកូរ្យូលីស]]និងផលបេតា(ឥទ្ឋិពលបំរែបំរួល[[រយៈទទឹង]])។ បន្ទាប់មកទៀតវាហូរកាត់តាមចន្លោះកោះតៃវ៉ាន់និងកោះអ៊ីស៊ីហ្គាគី ចូលទៅលើធ្នើរទ្វីប[[សមុទ្រចិនខាងកើត]]។ នៅក្បែរខាងត្បូងកោះឃ្យឺស្សឺ វាប្ដូរទិសទៅខាងកើតកាត់តាមច្រកការ៉ាចូលទៅក្នុងធ្នើរទ្វីបជប៉ុនខាងត្បូង។
ទទឹងខ្សែទឹកឃឹរ៉ុស៊ីអុក្បែរជប៉ុនមានប្រហែល១០០គ.ម និងមានល្បឿនអតិបរមា៤ណុត(ប្រហែល៧,៤គ.មក្នុង១ម៉ោង)។ នៅជំរៅពី៦០០ទៅ៧០០ម វានៅមានល្បឿន១ទៅ២ណុត។ តាមការគណនា ក្នុង១វិនាទីមានទឹកប្រមាណ២ទៅ៥ម៉ឺនម៉ែត្រគូបត្រូវបានហូរនាំតាមខ្សែទឹកនេះ។ សីតុណ្ហភាពផ្ទៃទឹកខាងលើគឺ ៣០℃ នៅរដូវក្ដៅនិង២០℃នៅរដូវរងារ។ កំរិតភាពប្រៃខ្ពស់ គឺ ៣៤,៨%នៅរដូវរងារ និង ក្រោម៣៤%នៅរដូវក្ដៅ។ កំរិតរំលាយអុកស៊ីសែន ៥ ml/l។
បន្ទាត់ទី១៦៖
[[de:Kuroshio]]
[[el:Κουροσίβο]]
[[en:Kuroshio Current]]
[[es:Corriente de Kuroshio]]
[[et:Kuroshio]]
|