អប្សរា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
រ៉ូបូ បន្ថែម: vi:Apsara
រ៉ូបូ កែសំរួល: fr:Les Apsara; cosmetic changes
បន្ទាត់ទី១៖
[[Imageឯកសារ:Apsara_relief.jpg|thumb|right|រូប​ចំលាក់​នៅ​លើ​ប្រសាទ​សតវត្ស​ទី​១២ [[អង្គរវត្ត]] នៅ​ប្រទេស​[[កម្ពុជា]]។]]
អប្សរាម្នាក់ (សំស្ក្រឹត: अप्सरा: apsarāḥ អប្សរាះ, ពហុវចនៈ अप्सरस: apsarasaḥ អប្សរសះ, បាលី Accharā អច្ឆរា) ជា​ព្រលឹង​ ដួង​វិញ្ញាណ​ស្ត្រី នៃ​ពពក និង​ទឹក ក្នុង​ជំនឿ​ហិណ្ឌូ និង ពុទ្ធសាសនា។
 
អប្សរា​ជា​ភាវៈ​អរូបី ពួក​គេ​លេច​ចេញ​មក​ជា​ស្ត្រី​ក្មេង​ មាន​រូបសំរស់​ស្អាត ដែល​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​សិល្បៈ​របាំ។ ពួក​គេ​ជា​ភរិយា​របស់ពួក [[គំធវ៌]] ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ព្រះ​ឥន្ទ្រ។ ពួក​អប្សរារាំ​តាម​ភ្លេង​ដែល​លេង​ដោយ​ប្តី​របស់​ពួក​គេ ជា​ទូទៅ​ស្ថិត​នៅ​ក្នុង​រាជវាំង​របស់​ព្រះ​អាទិទេព ដើម្បី​បន្ធូរ​អារម្មណ៍​របស់​ព្រះ​អាទិទេព​និង​ពួក​វីរបុរស​ដែលបាត់​បង់​ កេរ្តិ៍​ឈ្មោះ។ អប្សរា​ត្រូវ​បាន​គេ​និយាយ​ថា អាច​ប្រែកាយ​បាន ហើយ​ជា​អ្នក​កំនត់​សំនាង​នៅ​ក្នុង​ល្បែង​ស៊ីសង។ [[ឧរ្វសី]], [[មេនកា]], [[រម្ភា]] និង [[តិលោត្តម]] ជា​អ្នក​ល្បី​ល្បាញ​បំផុត ​ក្នុង​ចំនោម​ពួក​គេ។ អប្សរា​ម្នាក់​ៗ​នៃ​អប្សរា​ទាំង​២៦​នាក់​ ក្នុង​រាជវាំង​របស់​ព្រះ​ឥន្ទ្រ តំនាង​អោយ​ទិដ្ឋភាព​ផ្សេងៗ​គ្នា​នៃ​ការ​សំដែង​សិល្បៈ។ អប្សរា​ជាប់​ទាក់​ទង​នឹង​ទឹក និង​នឹង​ពិធី​បួង​សួង​សុំ​កូន​រឺ​សមត្ថភាព​ផ្លូវ​ភេទ។ ក្នុង​ជំនឿ​ហិណ្ឌូ អប្សរា​ថ្នាក់​ទាប​បំផុត​ជួន​កាល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ព្រលឹង​ ដែល​អាច​អន្ទង​មនុស្ស​ប្រុស​អោយ​ទៅ​រក​ក្តី​ស្លាប់​បាន។
 
== អប្សរា​ក្នុង​អក្សរសាស្ត្រ​បុរាណ ==
 
=== ឫគ​វេទ ===
 
គម្ពីរ​[[ឫគវេទ]]​បាន​និយាយ​អំពី​ អប្សរា​ម្នាក់ ដែល​ជា​ភរិយា​របស់​គំធវ៌ ប៉ុន្តែ​គម្ពីរ​ឫគវេទ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា អាច​មាន​អប្សរា​ច្រើន​ជាង​ម្នាក់។ អប្សរា​ដែល​មាន​ឈ្មោះ​ជា​ពិសេស​ដែល​គេ​ស្គាល់​គឺ [[ឧរ្វសី]]។ អប្សរា​ផ្សេង​ទៀត​ស្ថិត​នៅ​ក្នុង​សំដី​សាសង​គ្នា​រវាង [[ឧរ្វសី]] និង​គូស្នេហ៍​របស់​នាង គឺ[[បុរុរវ]]។ ក្នុង​សាស្ត្រា​ហិណ្ឌូ​ផ្សេង​ទៀត បាន​និយាយ​អំពី​អប្សរា​ជា​ច្រើន ដែល​ដើរ​តួ​នាទី​ជា​ស្រី​បំរើ​របស់​ព្រះឥន្ទ្រ រឺ​ក៏​ជា​ស្រី​របាំ​នៅ​ក្នុង​រាជវាំង​របស់​គាត់។
 
=== មហាភារត ===
 
ក្នុង​រឿង​​ជា​ច្រើន​ទាក់​ទង​គ្នា​ក្នុង​[[មហាភារត]] អប្សរា​មាន​នៅ​ក្នុង​តួ​នាទី​ជំនួយ​ការសំខាន់​ៗ​ជា​ច្រើន។ វីរកថា​បាន​និយាយ​អំពី​តារាងផ្សេងៗ​នៃ​​ឈ្មោះ​អប្សរា​សំខាន់​ តារាង​និមួយៗ​មិន​សុទ្ធ​តែ​ដូច​គ្នា​នោះ​ទេ។ ហើយ​នេះ​ជា​តារាង​មួយ ដែល​បាន​អធិប្បាយ​អំពី​ការ​លេច​ឡើង​នៃ​​អប្សរា​នៅ​ចំពោះ​មុខ​ម្ចាស់​ផ្ទះ​ និង​ភ្ញៀវ នៅ​ក្នុង​រាជវាំង​របស់​អាទិទេព៖
 
"ឃ្ឫតឆីនេះ​មួយ មេនកនេះ​មួយ រម្ភនេះ​មួយ បុរ្វ​ឆិត្តីនេះ​មួយ ស្វ័យំប្រភនេះ​មួយ ឧរ្វសីនេះ​មួយ មិស្រកេសីនេះ​មួយ ទន្ទគោរីនេះ​មួយ វរុថិនីនេះ​មួយ គោបលីនេះ​មួយ សហជន្យានេះ​មួយ កុម្ភយោនីនេះ​មួយ ប្រជគរនេះ​មួយ ឆិត្រសេនានេះ​មួយ ឆិត្រលេខានេះ​មួយ សហនេះ​មួយ មធុរស្វននេះ​មួយ ពួក​នេះ​និង​បរិវារ​រាប់​ពាន់​នាក់ មាន​ភ្នែក​ដូច​ជា​ស្លឹក​ឈូក ដែល​ប្រើ​សំរាប់​សណ្តំ​បេះ​ដូង​អ្នក​ប្រត្តិបត្តតបៈ រេ​រាំ​នៅ​ទី​នោះ។ ហើយ​មាន​ចង្កេះ​រាវ និង​ត្រគាក​ធំ​ ពួក​គេ​ចាប់​ផ្តើម​ចលនា​ផ្សេងៗ រំញ័រ​ដើម​ទ្រូង​មូល​ក្តំ​របស់​ពួក​នាង ហើយ​ចោល​កន្ទុយ​ភ្នែក​មើល​ទស្សនិកជន​គ្រប់​គ្នា​នៅ​ជុំ​វិញ ហើយ​កាច់​ឫក​កាច់​រាង​ដើម្បី​ល្បួង​យក​បេះ​ដូង​ និង​សេចក្តី​អង់​អាច​និង​ទឹក​ចិត្ត​របស់​ទស្សនិកជន"។
 
=== លក្ខណៈ​របស់​អប្សរា​ម្នាក់ៗ ===
 
ឯកសារ​មហាភារត​ បាន​និយាយ​ប្រាប់​អំពីអប្សរា​ម្នាក់​ៗ ដូច​ជា តិលោត្តម (តិល =គ្រាប់ល្ង + ឧត្តម= ឧត្តម) ដែល​បាន​ជួយ​ពិភពលោក​ពី​កំហឹង​របស់​បង​ប្អូន​អសុរា សុន្ទ និង ឧបសុន្ទ ហើយ ឧរ្វសី ដែល​ព្យាយាម​តាម​ចែចង់​មហាបុរស អរ្ជុន។
 
=== អត្ថបទ​ខ្លីអំពី​អប្សរា​និង​ពួក​ឥសី ===
 
រឿង​ខ្លី​ៗ​នៅ​ក្នុង​មហាភារត បាន​និយាយ​អំពី​អប្សរា​ត្រូវ​បាន​បញ្ជូន​មក​បំបែក​កម្មដ្ឋាន​របស់​ឥសី​ មិន​អោយ​ធ្វើ​តបៈ​បាន​សំរេច។ រឿង​មួយ​ដែល​និយាយ​អំពី​ឆាក​ឈុត​នេះ​គឺ​ការ​រៀប​រាប់​របស់​វីរនារី​​នៃ​ វីរកថា សកុន្តលា ដែល​និយាយ​រៀប​រាប់​អំពី​ឪពុក​ម្តាយ​របស់​នាង
បន្ទាត់ទី២៦៖
"មាន ​កាល​មួយ​នោះ ឥសី វិស្វមិត្រ បាន​បង្កើត​ថាមពល​ដ៏​ខ្លាំង​ក្លា​មួយ ដោយ​ប្រើ​វិធី​តប ​របស់​គាត់ រហូត​ដល់​ព្រះ​ឥន្ទ្រ​មាន​ការ​ភ័យ​ខ្លាច។ ដោយ​សំរេច​ចិត្ត​ថា ឥសី​រូប​នេះ​គួរ​តែ​បោះ​បង់​ចោល​តប​ចោល ព្រះ​ឥន្ទ្រ​ក៏​បញ្ជូន​ អប្សរា មេនក ទៅ​ដាក់​ស្នេហ៍​តាបស​រូប​នេះ។ មេនក មាន​ការ​ភ័យ​ខ្លាច​ចំពោះ​កំហឹង​របស់​តាបស​ដ៏​ពូកែ​រូប​នេះ ប៉ុន្តែ​នាង​ត្រូវ​តែ​ស្តាប់​តាម​បញ្ជា​របស់​ព្រះឥន្ទ្រ។ នៅ​ពេល​ដែល​នាង​ទៅ​ជិត​វិស្វមិត្រ ខ្យល់​របស់​ព្រះ​វាយុ បាន​បក់​បំប៉ើង​សំលៀកបំពាក់​របស់​នាង​​ចេញ​ពី​ខ្លួន។ ដោយ​ឃើញ​នាង​គ្មាន​សំលៀក​បំពាក់​បែប​នេះ ឥសី​ក៏​លង់​​ក្នុង​សំនាញ់​តណ្ហា។ អប្សរា​និង​ឥសី រស់​នៅ​សប្បាយ​ជា​មួយ​គ្នា​មួយ​រយៈកាល ដែល​ក្នុង​អំលុង​ពេល​នោះ តប​របស់វិស្វមិត្រ​ត្រូវ​បាន​ ខក​ខាន។ ជា​លទ្ធផល​ មេនក បាន​ផ្តល់​កំនើត​បុត្រី​ម្នាក់ ដែល​នាង​បាន​បោះបង់​ចោល​នៅ​មាត់​ទន្លេ។ បុត្រី​នោះ​គឺ​នាង សកុន្តលា អ្នក​និយាយ​រឿង​នេះ​​នេះ​ឯង"។
 
== អប្សរា​នៅ​ក្នុង​សិល្បៈ ==
 
=== អប្សរា​នៅ​ក្នុង​សិល្បៈ​របស់​ជ្វា​និង ពលី(បា-លី) បុរាណ ប្រទេស​ឥណ្ឌូនេស៊ី ===
 
រូប​ភាព​អប្សរា​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រាសាទ​នានា​ របស់​ជ្វា​បុរាណ សង់​កាល​ពី​សម័យ​អធិរាជ សៃលេន្ទ្រៈ ដល់​ចក្រភព​ មជបហិត។ ជា​ទូទៅ​អប្សរា​ មិន​ត្រូវ​បាន​គេរក​​ឃើញថា​​ឆ្លាក់​ក្នុង​គោល​បំនង​តែង​លំអ​ប្រាសាទនោះ​ទេ តែ​ច្រើន​តែ​ជា​ផ្នែក​មួយ​នៃ​វីរកថា ដូច​ជា​នៅ​ បូរ៉ូបុដួរ មេនដុត ប្រាំ​បាណាន់ ប្លៅ​សាន់ និង ប៉េនាតារាន់។ នៅ​ បូរ៉ូបុដួរ អប្សរា ត្រូវ​បាន​ចាត់​ទុក​ជា​ស្រី​សួគ៌​ដ៏​ស្អាត ត្រូវ​បាន​គេ​ឆ្លាក់​​ជា​រូប​ឈរ រឺ ហោះ ជា​ទូទៅ​ដៃ​កាន់​ផ្កា​ឈូក បាច​ផ្កា រឺ​បក់​បោយ​កន្សែង ហាក់​ដូច​​ជា​ប្រើ​ដើម្បី​ជួយ​អោយ​ហោះ​អញ្ចឹង។ នៅ​លើ​ប្រសាទ​មេនដុត ជិត​ បូរ៉ូបុដួរ មាន​ឆ្លាក់​ទេវតា​មួយ​ក្រុម កំពុង​ហោះ​ហើរ​លើ​ស្ថានសួគ៌ ដោយ​ក្នុង​នោះ​មាន​រូប​អប្សរា​ដែរ។
បន្ទាត់ទី៣៤៖
ជា​ទូទៅ អប្សរា ត្រូវ​បាន​គេ​ចាត់​ថា​ជា​ស្រី​សួគ៌ រស់​នៅ​ជា​មួយ​ព្រះឥន្ទ្រ។ ពួក​គេ​ត្រូវ​បាន​គេ​ស្គាល់​ដោយ​សារ​ភារកិច្ច​ពិសេស៖ បញ្ជូន​ទៅ​ផែន​ដី​ដោយ​ព្រះ​ឥន្ទ្រ ដើម្បី​ចែចង់​ពួក​ឥសី ដែល​អាច​បង្ក​គ្រោះ​ថ្នាក់ រឺ​អាច​នឹង​មាន​អំនាច​ខ្លាំង​ជាង​ព្រះឥន្ទ្រ។ ឆាក​ឈុត​នេះ មាន​ជា​ញញៗ​ក្នុង​ប្រពៃណី​ជ្វា ដូច​ជាក្នុង​រឿង "កុកាវិន អរជុនវិវាហ" និពន្ធ​ដោយ កន្វ នា​ឆ្នាំ ១០៣០ ក្នុង​រាជ​ស្តេច ឰលន្គគ។ រឿង​នោះ​បាន​និយាយ​ថា អរជុន ដើម្បី​ឈ្នះ​យក្ស​ និវតកវច បាន​តាំង​ចិត្ត​ធ្វើ​តប នៅ​ពេល​នោះ​ព្រះ​ឥន្ទ្រ​បាន​បញ្ជូន​អប្សរា​មក​ចែចង់​បំបែក​កម្មដ្ឋាន​គាត់។ អរជុន​បាន​ឈ្នះកាមតណ្ហា​របស់​ខ្លួន​ឯង ក៏​ទទួល​បាន​ពរ​ពី​ព្រះ​ជា​ម្ចាស់ ហើយ​ក៏​ធ្វើ​សង្គ្រាម​ឈ្នះ​យក្ស​នោះ​ទៅ។
 
=== អប្សរា​នៅ​ក្នុង​សិល្បៈ​និង​ស្ថាបត្យកម្ម​ខ្មែរ ===
[[Imageឯកសារ:Apsara_khmer.jpg|thumb|left|អប្សរា​ពីរនាក់​រាំ​លើ​សសរថ្ម​មួយ នៅ​ប្រាសាទ​សតវត្ស​ទី​១២ ដែល​មាន​ឈ្មោះ​ថា [[បាយ័ន]] នៅ​[[សៀមរាប]] ប្រទេ[[ស​កម្ពុជា]]។]]
អប្សរា​​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ចំលាក់​នានា​លើ​ប្រសាទ​ បុរាណខ្មែរ។ ចំលាក់​នៅ​លើ​ប្រាសាទ​ខ្មែរ​មាន​រូប​ស្ត្រី​សួគ៌ពីរ​ប្រភេទ៖រូប​មួយ​បង្ហាញ​ ពី​លក្ខណៈ​កំពុង​តែ​រាំ រឺ​រៀប​ចំ​នឹង​រាំ មាន​ឈ្មោះ​ថា​អប្សរា និង​មួយ​ទៀត​មាន​រូប​ភាព​ឈរ​នៅ​នឹង​ថ្កល់ មុខ​មើល​ទៅ​មុខ មាន​លក្ខណៈ​ជា​អ្នក​ការ​ពារ​ប្រាសាទ ​មាន​ឈ្មោះ​ថា​ទេវតា។<ref>Maurice Glaize, ''Monuments of the Angkor Group'', p.37.</ref>
 
បន្ទាត់ទី៤៤៖
{{commonscat|Apsara}}
 
=== របាំ​បុរាណ​ខ្មែរ ===
 
== ឯកសារ​យោង ==
{{reflist|2}}
 
បន្ទាត់ទី៥៤៖
[[en:Apsara]]
[[es:Apsarā]]
[[fr:Les Apsara]]
[[id:Bidadari]]
[[it:Apsaras]]