មត្ស្យា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ទំព័រថ្មី៖ '''មត្ស្យា''' (ភាសាសំស្ក្រឹត៖ मत्स्य មានន័យថា ត្រី) គឺជាអវតារ...
 
No edit summary
បន្ទាត់ទី១៖
'''មត្ស្យា''' ([[ភាសាសំស្ក្រឹត]]៖ मत्स्य មានន័យថា ត្រី) គឺជា[[អវតារ]]ដំបូង របស់[[ព្រះវិស្ណុ]] ក្នុងទេវកថាវិទ្យានៃ[[សាសនាហិណ្ឌូ]]។
==មត្ស្យ ក្នុង​គម្ពីរ​វិស្ណុ​បុរាណ==
 
===ការលួចគម្ពីរវេទ===
 
មាន​តួ​អង្គ​សំខាន់​បី​អង្គ : ព្រហ្ម វិស្ណុ និង សិវៈ។​ ព្រះព្រហ្ម បាន​បង្កើត​ផែន​ដី គឺ​ដី ទឹក ខ្យល់ មនុស្ស ។ល។ ព្រះ​វិស្ណុ អ្នក​បង្កើត​គម្ពីរ​វេទទាំង​បួន គឺ ឫកវេទ សាមវេទ យជុរវេទ និង អថវ៌នវេទ។ ទ្រង់​បាន​សុំ​អោយ​ព្រះ​ព្រហ្ម​បញ្ជូន​គម្ពីរ​វេទ​ទាំង​បួន​ទៅ​មនុស្ស​លោកគឺ​ពួក​មាណព ដើម្បី​អោយ​ពួក​គេ​មាន​ប្រាជ្ញា​ខ្លាំង​ពូកែ។
 
កូន​របស់​ព្រះ​ព្រហ្ម គឺ​មនុ បាន​ធ្វើ​តប​ដើម្បី​សុំ​សន្តិភាព​ក្នុង​ចំនោម​មនុស្ស​ជាតិ។ មនុស្ស​ម្នាក់​ឈ្មោះ កស្យប មាន​ប្រពន្ធ​បី​នាក់ : អទិតិ ទិតិ និង ធនុ។ កូន​របស់​អទិតិ អាច​ចាត់​ទុក​ជា​ទេវតា រី​ឯកូន​របស់​ប្រពន្ធ​​ផ្សេង​ទៀត សុទ្ធ​តែ​កាច​សាហាវ គឺ​ពួក​រក្សសស៍ ហើយ​ចង់​បំផ្លាញ​មនុស្ស​ជាតិ។
ព្រះ​វិស្ណុ​បាន​មក​ជួប​នឹង​អទិតិ ហើយ​បាន​ប្រទាន​ពរ​ដល់​អទិតិ​តាម​សេចក្តី​ត្រូវ​ការ ដោយ​សារ​តែ​នាង​បាន​ធ្វើ​ជា​មាតា​ដ៏​ល្អ ហើយ​ព្រះ​វិស្ណុ​ព្រម​ទាំង​បាន​សន្យា​នឹង​នាង​ថា​ពេល​ណា​មួយ​នឹង​មក​ចាប់​កំនើត​ជា​កូន​របស់​នាង​ជា​មិន​ខាន។
 
ហយគ្រីព កូន​របស់​ទិតិ បារម្ភ​ថា បើ​ មាណព​ ​ទទួល​បាន​គម្ពីរ​វេទ នោះ​ពួក​គេ​នឹង​ខ្លាំង​ពូកែ​ជាងពួក​​ខ្លួន គឺ រក្សសស៍។ ដូច្នេះ​វា​ក៏​លួច​គម្ពីរ​វេទ​ពី​ព្រះ​ព្រហ្ម នៅ​ពេល​ដែល​ព្រះ​ព្រ​ហ្ម​មិន​នៅ។ ព្រះ​ព្រហ្ម​បាន​ទៅ​ជួប​នឹង​ព្រះ​សិវៈ​ដើម្បី​សុំ​អោយ​ទ្រង់​ជួយ​រៀប​ចំ​ផែន​ដី​ឡើង​វិញ ព្រោះ​តែ​វត្ត​មាន​របស់​ធាតុ​អាក្រក់​ខ្លះ​បាន​កើត​ឡើង​។ ទោះបី​ព្រះ​សិវៈ​ទ្រង់​បាន​យល់​ព្រម​ក៏​ដោយ ទ្រង់​បាន​បន្ទូល​ថា ធាតុ​ល្អ​ក៏​ត្រូវ​តែ​បូជា​ដែរ​ បើ​សិន​ជា​ព្រះ​ព្រហ្ម​ចង់​អោយ​ទ្រង់​បង្ក​បង្កើត​ផែន​ដី​ឡើង​វិញ ប៉ុន្តែ​ព្រះ​ព្រហ្ម​បាន​មាន​បន្ទូល​ថា ទ្រង់​អាច​បង្កើត​មនុស្ស​លោក​ឡើង​វិញ​ជា​ថ្មី​ម្តង​ទៀត​បាន។
ព្រះ​ព្រហ្ម​បន្ទាប់​ពី​ដឹង​ថា​ គម្ពីរ​វេទ​បាន​បាត់ ក៏​ទៅ​ប្រាប់​ព្រះ​វិស្ណុ។ ព្រះ​វិស្ណុ​សន្យា​ថា​នឹង​ទៅ​រក​គម្ពីរ​វេទ​មក​វិញ​អោយ​ទាល់​តែ​បាន ហើយ​រក្សា​ទុក​ដោយ​ខ្លួន​ទ្រង់​វិញ។ នាង​លក្ស្មី ដែល​មិន​អាច​ឃ្លាត​ពី​ព្រះ​វិស្ណុ​សូម្បី​តែ​មួយ​ជំហាន​នោះ ក៏​សុំ​អោយ​ព្រះ​វិស្ណុ​គិត​ដល់​នាង​ផង ដូច្នេះ​ទ្រង់​ក៏​យក​នាង​ដាក់​ជាប់​នឹង​ខ្លួន​ទ្រង់ រួច​ក៏​ចាប់​ផ្តើម​ អវតា​រ មត្ស្យ។
 
===អវតារ មត្ស្យ===
 
កូន​របស់​ព្រះ​ព្រហ្ម គឺ​មនុ នៅ​ក្នុង​ពេល​នោះ​ បាន​ជួប​នឹង​ត្រី​តូច​មួយ​ក្បាល​ នៅ​ពេល​កំពុង​តែ​ធ្វើ​ពិធី សន្ធ្យវន្ធនេ នៅ​ក្នុង​មហាសមុទ្រ ត្រី​នោះ​បាន​សុំ​អោយ​គាត់​ជួយ​វា​ការពារ​មិន​អោយ​ត្រី​ធំស៊ី។ មនុ​ក៏​យក​វា​ទៅ​ផ្ទះ ហើយ​ដាក់​ក្នុង​ផើង​ទឹក​មួយ។
 
មួយ​យប់​ក្រោយ​មក​ ត្រី​តូច​នោះ​​ក្លាយ​ជា​ត្រី​ធំ ធំ​ដូច​ត្រី​បាលែន​ដែរ។ ដោយ​មិន​អាច​ទុក​វា​នៅ​ក្នុង​ផ្ទះ​បាន​ទៀត មនុ​ក៏​យក​វា​ទៅ​លែង​នៅ​សមុទ្រ​វិញ ព្រោះ​ថា​អីលូវ​នេះ​គ្មាន​ត្រី​ណា​អាច​ស៊ី​វា​បាន​ទៀត​ទេ។
 
តែ​ពេល​នោះ​ត្រី​នោះ​ក៏​កាឡា​ជា​ព្រះ​វិស្ណុ ហើយ​ពេល​នោះ​មនុ​ភាន់​ភាំង​ជា​ខ្លាំង។ ព្រះ​វិស្ណុ​ប្រាប់​មនុ​អំពី​រឿង​បំផ្លាញ​លោក​ទាំង​មូល​ដោយ​ព្រះ​សិវៈ ហើយ​ទ្រង់​ចង់​អោយ​មនុ​រួច​ផុត​ពី​សេចក្តី​ស្លាប់ ព្រោះ​ថា​បើ​ទោះ​ជា​មាណព​មិន​មាន​ទៀត​ក្តី ប៉ុន្តែ​ជីវន៍​គឺ​ជីវិត​ គួរ​តែ​មាន​បន្ត​ទៀត។ ដូច្នេះ​ទ្រង់​ក៏​អោយ​មនុ​រៀប​ចំ​វត្ថុ​ចាំបាច់​គ្រប់​យ៉ាងជាប់​ជា​មួយ​ខ្លួន ដើម្បី​ទុក​ប្រើប្រាស់​ពេល​ទឹក​ជំនន់​ធំ​លិច​ផែន​ដី។
 
នៅ​ក្នុង​អំលុង​ពេល​នោះ ហយគ្រីព មិន​ព្រម​ស្តាប់​តាម​ម្តាយ​របស់​ខ្លួន​ ដើម្បី​ដោះ​លែង​គម្ពីរ​វេទ​ទាំង​បួន​​អោយ​មាន​សេរី​ភាព​ឡើង​វិញ។ អ្នក​ម្តាយ​ក៏​ទៅ​ទូលពិត​ដល់​កស្យប តែ​មិន​បាន​ការ​អ្វី​ឡើយ។
 
គម្ពីរ​វេទ​ទាំង​បួន​ព្យាយាម​គេច​ខ្លួន ប៉ុន្តែ​ត្រូវ​ហយគ្រីព​រក​ឃើញ ក៏រៀប​នឹង​​សំលាប់​ពួក​វា​ទាំង​អស់។ នៅ​ពេល​នោះ​ព្រះវិស្ណុ​ មាន​រូប​ជា​ត្រី មត្ស្យ ក៏​សំលាប់​ហយគ្រីព ហើយ​បំលែង​គម្ពីរ​វេទ​ទាំង​បួន​ជា​អក្សរ​អូម​តែ​មួយ ហើយ​ទុក​វា​ជាប់​នឹង​កាយ​ទ្រង់។
 
នៅក្នុង​អំលុង​ពេល​នោះ មនុ​បាន​រៀប​ចំ​ស្រេច​បាច់ នូវ​សំភារៈ​ចាំបាច់​គ្រប់​យ៉ាង សំរាប់​ខ្លួន​គាត់​នឹង​មនុស្ស​ជំនាន់​ក្រោយ។ គាត់​បាន​សំរេច​ចិត្ត​ថា​គាត់​ត្រូវ​ការ​ការ​អប់រំ​ផង​ដែរ ក្រោម​រូប​ភាព​ជា​ឫសី​ទាំង​ប្រាំពីរ (សប្ត​ឫសី) គឺ វសិស្ត វិស្វមិត្រ ភ្រុគុ អត្រិ កស្យប គោតម ភរទ្វជ។ ដូច្នេះ​គាត់​ក៏​ទៅ​ជួប​នឹង​ពួក​គេ ហើយ​សុំ​អោយ​ពួក​ឫសី​មក​ជាមួយ​គាត់។
 
ព្រះសិវៈ​និង​បវ៌តិ ផ្គុំ​ចូល​គ្នា​តែ​មួយ (អរ្ថេស្វរ) ដើម្បី​ធ្វើ​ពិធី​ម្យ៉ាង​ដូច​ជា រុទ្រ-ធន្ទវ​ ហើយ​បើក​ភ្នែក​ទី​បី​របស់​ទ្រង់ ហើយ​ស្ថាន​នរក​ទាំង​មូល​ក៏​បើក​ចំហឡើង។ មនុស្ស​លោក​ទាំង​អស់​ក៏​ត្រូវ​លាង​ចេញ​ពី​ផែន​ដី ដោយ​សារ​តែ​ទឹក​ជំនន់​ធំ​នេះ។ នាវា​ដឹក​សប្តឫសី មនុ និង​ភរិយា​របស់​គាត់​គឺ សត្រុប បាន​ផុត​ពី​គ្រោះ​ភ័យ ដោយ​សារ​មាន​ពស់​មួយ​ក្បាល​ជា​ខ្សែ​ពួរ និង ត្រី​មត្ស្យ​ជា​អ្នក​អូស នាំ​ទៅ​សុនេរុ បរវថ។
នៅ​ពេល​ទៅ​ដល់​ភ្នំ​សុនេរុ មត្ស្យ​ក៏​ប្រែកាយ​ជា​ព្រះ​វិស្ណុ ហើយ​សុំ​អោយ​មនុ​ផ្តល់​កំនើត​ដល់​មនុស្ស​ជំនាន់​ក្រោយ ដោយ​មាន​ជំនួយ​ពី​ប្រពន្ធ​របស់​គាត់ គឺ​សត្រុប។ ទ្រង់​បាន​សុំ​អោយ​គាត់​ផ្តល់​ការ​អប់រំ​ល្អៗ​ ដោយ​មាន​ឫសី​ទាំង​ប្រាំពីរ​ជួយ។ ដើម្បី​ជួយ​មនុស្ស​ទាំង​អស់​គ្នា អោយ​បាន​សំរេច​នូវ​វិជ្ជា​កំពូល ទ្រង់​បាន​ប្រគល់​គម្ពីរ​វេទ​ទាំង​បួន គឺ ឫគ យជុរ សាម និង អថវ៌ន។
 
 
 
==តំណភ្ជាប់==