វិស្ណុបុរាណ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានប្ដូរទីតាំង វិស្ណុ បុរាណ ទៅ វិស្ណុបុរាណ
No edit summary
បន្ទាត់ទី១៖
វិស្ណុ​បុរាណ​ជា​គម្ពីរ​សាសនា​ហិណ្ឌូ​មួយ​និង​ជា​[[បុរាណៈ​]]មួយ​នៃ​បុរាណៈ​ទាំង​១៨។ គម្ពីរ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បុរាណៈ​សំខាន់​ជាង​គេ ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា បុរាណ​រតនៈ (រតន​ៈនៃបុរាណៈរតនៈនៃបុរាណៈ)​។ គម្ពីរនេះ​​ត្រូវ​បាន​គេ​អធិប្បាយ​ក្រោម​រូបភាព​នៃ​ការ​សន្ទនា​រវាងព្រាហ្មណ៍ ​[[បរាសរៈ]] និង​កូន​សិស្ស​របស់​គាត់​ឈ្មោះ​ [[មៃត្រេយៈ]] ហើយ​ត្រូវ​បាន​បែង​ចែក​ជា​៦​ផ្នែក​។ ប្រធាន​បទ​នៃ​ការ​សន្ទនា​សំខាន់​ៗ​ រួម​មាន​ការ​បង្កើត​ទេវកថា រឿង​សង្គ្រាម​រវាង​ពួក​អសុរៈ និង ពួក​ទេវៈ, បណ្តា​អវតារ​របស់​ព្រះ​វិស្ណុ និងពង្សាវតារ និង​រឿង​របស់​ស្តេច​ល្បី​ៗក្នុង​រឿង​ព្រេង​។
គេ​បាន​តំនាល​ថា​គម្ពីរ​នោះ​មាន​ពាក្យ​ស្លោក​(ពាក្យ​កាព្យ)ចំនួន​២៣ ០០០, ប៉ុន្តែចំនួន​ពាក្យ​កាព្យ​សរុប​ពិត​ប្រាកដ​ មានតិច​ជាង​៧ពាន់​ទៅ​វិញ។ តាម​រយៈគ្រប់​ឯកសារ​ទាំង​អស់​ ដែល​គេ​ប្រមូល​បាន​មក​ពី​តំបន់​ខាង​លិច​និង​ខាង​កើត​របស់​ប្រទេស​ឥណ្ឌា បាន​អោយ​ដឹង​ថា ចំនួនក្រោយ​នេះ​ជា​ការ​ត្រឹម​ត្រូវ​ ហើយ​គ្មាន​ការ​បាត់​បង់​ផ្នែក​ណា​មួយ​នោះ​ទេ​។ គេ​បាន​សេចក្តី​ផ្តើម តួ​សេចក្តី និង​សេចក្តី​បញ្ចប់​ ដូច្នេះ​គេ​ចាត់​ទុក​ថា​អត្ថបទ​ដែល​ប្រមូល​បាន​ជា​អត្ថបទ​ទាំង​មូល​ដោយ​គ្មាន​បាត់​បង់​។ ​<ref>[[Horace Hayman Wilson|Wilson]] (2006), p. xxi.</ref>
==ផ្ទៃ​រឿង ==
គម្ពីរ​នេះ​ផ្តើម​ដោយ​សេចក្តី​លំអិត​អំពី​ការ​បង្កើត​ នៃ​[[យុគ​ៈ​យុគៈ​]]ទាំង​៤។ រឿង​ព្រេង​អំពី​[[រុទ្រៈ​]], ដែល​និយាយ​អំពី​ [[សមុទ្រ​មថនៈ]] (ការ​កូរ​សមុទ្រ​ទឹក​ដោះ​), រឿង​[[ធ្រុវៈ]] ដែល​ជា​​សាវក​របស់​ព្រះ​វិស្ណុ​ និង​រឿង​របស់​ស្តេច​កាល​ពី​ព្រេង​នាយ​ឈ្មោះ [[វេនៈ]] និង [[ប្ឫឋុ]] ។
រឿង​របស់​កូនចៅ​ជំនាន់​ក្រោយ​របស់​ប្ឫឋុគឺ​ពួក​ប្រឆេតៈ រឿង​ដ៏ល្បី​របស់​ [[ហិរន្យកសិបុ]] និង[[​ប្រហ្លទៈ]], ការ​លំអិត​អំពី​ភូមិសាស្ត្រ​​នៃ​លោក​ដែល​គេ​ស្គាល់ ដោយ​បាន​បញ្ជាក់​អំពី​ទឹក​ដី​ ជនជាតិ ភ្នំ​និង​ទន្លេ​កាល​ពី​បុរាណ, ​គោលការណ៍​នៃ​ការ​កកើត​សកលលោក, និង រឿង​កំនើត​របស់​[[ជទភរតៈ]] ត្រូវ​បាន​គេ​យក​មក​និយាយ​ក្នុង​ផ្នែក​ទី​ពីរ​។