សេដ្ឋកិច្ច៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
រ៉ូបូ បន្ថែម: pnb:اکنامکس
បន្ទាត់ទី១៖
==សេដ្ឋកិច្ច និង សេដ្ឋសាស្ត្រ==
 
យោងតាមវចនានុក្រមខ្មែររៀបរៀងដោយ សម្តេចសង្ឃរាជ [[ជួន ណាត]] (១៩៦២) ដែលខាងវិទ្យាស្ថានភាសាជាតិបានអំពាវនាវឲ្យប្រើប្រាស់ជាគោល​នោះ​ ​បាន​ពន្យល់​ពាក្យ​សេដ្ឋកិច្ចថា​បាន​មក​ពី​បន្សំ​រវាង​ពាក្យ សេដ្ឋ + កិច្ចការ ក្នុង​នោះ​ពាក្យ"សេដ្ឋ" មាន​ន័យ​ថា ប្រសើរ ឧត្តុង្គឧត្តម។​ ​រួម​សេចក្តី​មក សេដ្ឋកិច្ច​មាន​ន័យ​ថា​ជា​កិច្ចការ​ដ៏ឧត្តុង្គ​ឧត្តម​ថ្លៃថ្លា ឬ​ក៏​ជា​កិច្ចការ​ទាំង​ឡាយ​ដែលធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចំរើន ។ ចំណេរក្រោយ​មកមានការ​ប្រើ​ប្រាស់ពាក្យនេះក្នុងន័យប្រាស​ចាក​ពី​ន័យ​ដើម​របស់វាសំណេរក្រោយ​មកមានការ​ប្រើ​ប្រាស់ពាក្យនេះក្នុងន័យប្រាស​ចាក​ពី​ន័យ​ដើម​របស់វា ពោលគឺនៅពេល​ដែលពាក្យនេះត្រូវបានយកទៅប្រើឲ្យសមន័យទៅនឹងពាក្យបារាំងឬអង់គ្លេសថា អេកូនូមី (Economy)។ លោក រ. គោវិទ (១៩៦៧) បានពន្យល់ពាក្យសេដ្ឋកិច្ច នេះថា ជាការសន្សំទុកឲ្យចំរើនឡើង ឬជាកិច្ចការរាជការដែលទាក់ទងនឹងពាណិជ្ជកម្ម និងឧស្សាហកម្មទូទៅ ។ ចំណែកលោក ហ៊ាន សាហ៊ីប និងហ៊ីង ថូរ៉ាក់ស៊ី (២០០៤) បាន បញ្ជាក់ពីការប្រើប្រាស់ពាក្យនេះសំដៅទៅលើអត្ថន័យ​បីជាសំខាន់ ១) សេដ្ឋកិច្ចគឺជាសំណុំនៃទំនាក់ទំនងផលិតកម្មសង្គម និង ជាខឿនទៃទំនាក់ទំនងនេះ ២) សេដ្ឋកិច្ចក្នុងន័យជាវិស័យ ផ្នែក ឬទំហំសេដ្ឋកិច្ចដូចជា៖ សេដ្ឋកិច្ចឧស្សាហកម្ម សេដ្ឋកិច្ចកសិកម្ម ៣) សេដ្ឋកិច្ចក្នុងន័យកម្មវត្ថុសិក្សា (សេដ្ឋសាស្ត្រ)។​ ​ ចំណែកឯពាក្យថាសេដ្ឋសាស្ត្រវិញគ្រាន់តែសំដៅទៅលើសាស្ត្រា ឬវិជ្ជាដែលពន្យល់អំពីរបៀបរបបឬបែបផែននៃសេដ្ឋកិច្ច ។ តែយ៉ាងណា ន័យរបស់ពាក្យសេដ្ឋកិច្ច និងសេដ្ឋសាស្ត្រនៅក្នុងពេលបច្ចុប្បន្ននេះគឺជាន័យដែលផ្តល់ឲ្យដោយលោក រ. គោវិទជាចម្បង។
 
បើវិភាគពាក្យតាមនិរុត្តិសាស្ត្រ(etymology) ពាក្យថាសេដ្ឋកិច្ចគឺបានមកពីពាក្យក្រិច(ភាសាក្រិច)​ οίκω [oeko=ផ្ទះ] និង νέμω​ [nemo=ការបែងចែក] ពោលគឺសំដៅទៅ​ លើការចាត់ចែងទាំងឡាយនៅក្នុងផ្ទះដោយមេគ្រួសារ។​ ន័យដើមរបស់ពាក្យនេះ​ដូចជាមានលក្ខណៈចំឡែកបន្តិចបើប្រៀបធៀបទៅ នឹងវិសាលភាពនៃអត្ថន័យ របស់ពាក្យដែលកំពុង ត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ន ពោលគឺយើងច្រើននិយាយសំដៅទៅដល់ន័យថាជាកិច្ចការសង្គមជាធំ។ ប៉ុន្តែ​បើ​គិត​ឲ្យ​ល្អិត​បន្តិច​នោះ​ គ្រួសារនិង​សង្គម​មាន​លក្ខណៈ​រួម​គ្នា​ច្រើន​នៅក្នុងការចាត់ចែងកិច្ចការនិង​ធនធាន។ គ្រួសារប្រឈម​មុខ​នឹង​ការសំរេចចិត្តជាច្រើនដូចជាថា​​តើ​សមាជិក​ក្នុង​គ្រួសារ​និមួយៗត្រូវធ្វើ​អ្វី​ខ្លះ? អ្នកណា​ជា​អ្នក​បោកគក់​? អ្នកណា​ជា​អ្នកដាំស្ល​? តើ​ចំណូល​ដែល​រកបាន​ត្រូវ​សន្សំ​ប៉ុន្មាន​និង​ចាយ​វាយ​ប៉ុន្មាន? តើត្រូវចាយវាយលើ​អ្វី​ខ្លះ រាប់ចាប់តាំង​ពី​ការចំណាយប្រចាំថ្ងៃ ការចំណាយលើការសិក្សា​របស់​កូនៗ ការ​ដាក់ទុន​រកស៊ី ។ល។ និយាយ​អោយ​ខ្លី​ គ្រួសារនិមួយៗ​ត្រូវ​បែងចែក​ធនធាន​របស់​ខ្លួន​ក្នុង​ចំណោម​សមាជិកដោយ​ផ្អែក​លើ​សមត្ថភាព​ ការខិតខំ​ប្រឹងប្រែង ចំណង់​ចិត្តរបស់​ពួកគេ​ម្នាក់ៗ និងត្រូវធ្វើយ៉ាងណាដើម្បីរក្សាលំនឹងស្ថានភាព​គ្រូសារផងដែរ។ ​យើងតែងតែប្រើប្រាស់ពាក្យថា​សេដ្ឋកិច្ចគ្រួសារ"សម្រាប់សំដៅទៅដល់កិច្ចការដែលបានរៀបរាប់ មកខាងលើនេះ។ ​សង្គម​ក៏​ដូចជា​គ្រួសារ​មួយដែរ គឺតែងជួប​ប្រទះការសំរេចចិត្ត​ជាច្រើនដូចជា​តើ​ត្រូវ​ផលិតអ្វី? ផលិត​ដោយ​របៀបណា? ផលិត​សំរាប់​អ្នកណា? និងដើម្បីអ្វី?