ព្រះបាទជ័យវរ័្មនទី ២៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បញ្ជូនបន្តទៅ ព្រះបាទជ័យវរ្ម័នទី២
បន្ទាត់ទី១៖
#ប្តូរទីតាំង [[ព្រះបាទជ័យវរ្ម័នទី២]]
'''ព្រះបាទជ័យវរ្ម័ន ទី២​​​''' (៨០២-៨៥៤)
 
 
គេស្គាល់ប្រវត្តិរបស់ព្រះបាទជ័យវរ្ម័ន ទី២ ដោយសារសិលាចារឹក ស្តុកកក់ធំ ដែលអ្នកប្រវត្តិវិទូខ្មែរ បានសរសេរចារឆ្លាក់លើថ្ម ២០០
 
ឆ្នាំ ក្រោយរដ្ឋកាលព្រះអង្គ។ ក្នុងរាជ្យព្រះអង្គ គេពុំឃើញមានសិលាចារឹកណាមួយ ដែលបានសរសេរចារទុកបញ្ជាក់ប្រាប់អំពីការតស៊ូ ព្យាយាម
 
បង្រួបបង្រួមសាមគ្គីជាតិ វាយកំចាត់ខ្មាំង និង កសាងមាតុភូមិឡើង។
 
==ការតស៊ូរំដោះជាតិ==
ព្រះបាទជ័យវរ្ម័នទី២ ត្រូវជាចៅមីង ព្រះបាទបុស្សករ័ក្សបើគិតទៅតាមខ្សែខាងម្តាយ។ក្នុងពេលកើតព្រឹត្តការណ៏ ពួកជា្វចោរសមុទ្រ
 
ចូលមកលួចប្លន់ ដុតផ្ទះសំម្បែង ទីក្រុងសម្ភុបុរះ ព្រះអង្គព្រមទាំងព្រះញាតិវង្សត្រូវខ្មាំងចាប់យកជាឈ្លើយ នាំទៅកោះស្នាវា។ កាលនោះ ព្រះអង្គ
 
នៅជាកុមារភាពនៅឡើយ។ នៅប្រទេសជា្វ ព្រះអង្គខំប្រឹងរៀនសូត្រគ្រប់មុខវិជ្ជាទាំងក្នុងសាសនា ទាំងក្នុងរបៀបចំនគរ ដែលជាមូលដ្ឋានបានជ
 
ម្រុញធ្វើអោយប្រទេសជ្វា ក្លាយទៅជាមហាអំនាច មួយក្នុងភូមិភាគ អាស៊ីអាគ្នេយ៏ ។ថ្ងៃមួយក្នុងគ.ស.៨០០ ព្រះបាទជ័យវរ័្មនទី២ ដោយមានសេនា
 
ពលអាមាត្យជាទីទុកចិត្ត ជួនដំណើរផង បានលបលួចធ្វើដំណើរ ត្រឡប់ចូលមកស្រុកខ្មែរវិញ។ ព្រះអង្គបានតាំងទីមូលដ្ឋាននៅ ខេត្តក្រចេះក្នុងតំប
 
ន់ចន្លោះអតីតព្រះរាជធានី <I>សម្ភុបុរះ</I>និង ស្រុកត្បូងឃ្មុំ ។ កន្លែងនោះមានឈ្មោះថា <I>ឥន្រ្ទបុរះ</I> ដែលគេចាត់ទុកជាព្រះរាជធានីមួយ
 
ក្នុងរជ្ឋកាលព្រះអង្គ។ ព្រះអង្គបានពន្យល់បញ្ជុះបញ្ជូលដឹកនាំព្រះញាតិវង្សានុវង្ស នាមឺមន្រីមេទ័ព និង ស្តេចដែលធ្លាប់ចំណុះនគរចេនឡា ទឹកលិច
 
អោយសុខចិត្តសុខកាយយល់ព្រមរួបរួមកម្លាំង វាយកំចាត់ពួកសត្រូវចោរជ្វា។ក្នុងការតស៊ូរំដោះជាតិពីនឹមប្រទេសជា្វ ព្រះបាទជ័យវរ្ម័នទី២ មានសហ
 
ការីពួកែចំណានចំណាប់មានវិជ្ជា និង សមត្ថភាពយ៉ាងខ្ពង់ខ្ពស់ជ្រោះជ្រៅ ជាច្រើនជាចំនួយ។ មេទ័ពដ៏ល្បីល្បាញជាងគេឈ្មោះ <I>ព្រឹទិ្ធឥន្រ្ទវរ្ម័ន</I>
 
ដែលបានរំដោះបង្រាប និងរៀនចំនគរដែលស្ថិតនៅនគរខាងត្បួង ខេត្តបាត់ដំបង អោយមានសនិ្តភាពសន្តិសុខ។ ស្នាដៃនេះ ជាកត្តាមួយយ៉ាងសំខាន់
 
ដែលអនុញ្ញាតផ្តល់ដល់ព្រះមហាក្សត្រខ្មែរ នូវលទ្ធភាពកសាងព្រះរាជធានីក្នុងតំបន់ <I>បឹងទន្លេសាប</I> ដែលជាជង្រុកស្រូវ និង ត្រីសាច់។ហើយ
 
លើផ្នែកយុទ្ធសាស្រ្តវិញ ទីក្រុងកម្ពុជា ក៏ស្ថិតនៅ ឆ្ងាយពីច្រកចូលរបស់កងទ័ពជា្វនិង ចាមទន្លេមេគង្គខាងត្បូង មកតាំងទីរាជធានី នៅខាងជើងបឹងទន្លេសាប។
 
ប្រវត្តិតស៊ូរំដោះជាតិរបស់ព្រះបាទសូរ្យវរ្ម័នទី២ និង ប្រជាពលរដ្ឋខ្មែរជំនាន់នោះ គេពុំបានដឹងអី្វ ជាពិតប្រាកដទេ។ តែ យើងអាចប៉ាន់ស្មានបាន
 
ថា ការតស៊ូរំដោះជាតិក្នុងគ្រានោះ មានសភាពខ្លាំងក្លាធ្ងន់ធ្ងរពិបាកណាស់ជាពិសេសនៅចំពោះមុខខ្មាំងជា្វ ដែលកំពុងតែមានកម្លាំង។ ប្រហែលជាមក
 
ពីបញ្ហាស្ថិរភាព សន្តិសុខ និង បុព្វហេតុដូច្នេះហើយ ទើបបានជាព្រះរាជមហាក្សត្រខ្មែរ បានលើកបានរើទីក្រុងជាច្រើនដំណាក់។ ព្រះរាជធានីទាំង
 
នោះ មាន <I>កុឌិ</I> ដែលស្ថិតនៅក្នុងរង្វង់តំបន់ ប្រាសាទបន្ទាយក្តីផ្នែកខាងជើង ក្នុ្ងងខេត្តសៀមរាប <I>អមរិន្រ្ទបុរះ</I> ដែលអ្នកប្រវត្តិ
 
សាស្រ្តសា្មនថា នៅតំបន់បន្ទាយឆ្មារ ក្នុងខេត្តបាត់ដំបង <I>ហរិហរាល័យ</I> សិ្ថតនៅតំបន់ រលួស ក្នុងខេត្តសៀមរាប និង មហិន្រ្ទបរពត ដែលជា ភ្នំគូ
 
លែន ស្ថិតនៅក្នុងខេត្តសៀមរាបដដែល ។
==ការប្រកាសឯរាជ្យភាពកម្ពុជា==
 
គឺនៅលើភ្នំគូលែន ឬ ព្រះរាជធានីមហិន្រ្ទបរពត ក្នុងគ.ស១០២ដែលព្រះមហាក្សត្រព្រះបាទជ័យវរ្ម័នទី២បានប្រកាសឯរាជភាពកម្ពជា
 
ចេញពីក្រញាំអាណានិគមស្តេចជា្វកោះស្នាវា ។ ប្រវត្តិរំដោះ និង ប្រកាសឯរាជភាពកម្ពុជា ត្រូវបុព្វបុរសខ្មែរសសេរ
 
ឆ្លាក់ចារលើផ្ទាំងសិលា ក្នុងគ.ស១០៥២ដែលគេដាក់ឈ្មោះថា "សិលាចារឹកស្តុកកក់ធំ" ។សិលាចារឹកនេះ គេបានរកឃើញនៅក្នុង<I>ប្រាសាទស្តុកកក់ធំ</I>ដែលស្ថិតនៅ
 
ទិសខាងជើងឆៀងខាងលិចចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ពីទីប្រជុំជនស៊ីសុផុន ខេត្តបាត់ដំបង។ បច្ចុប្បន្នសិលាចារឹកស្តុកកក់ធំ ត្រូវ
 
គេយកទៅដំកល់ទុកនៅសារមន្ទីសៀមឯ បាងកក។ តាមរយះសិលាចារឹកស្តុកកក់ធំ យើងអាចឃើញស្គាល់យល់ និងដឹងអំពី ប្រវត្តិសាស្ត្រ វប្បធម៏
 
អរិយធម៏ខ្មែរមួយផ្នែកធំ ក្នុងសម័យអង្គរ។ដើម្បីអោយឯករាជភាពកម្ពុជា មានឥទិ្ធពលជ្រួតជា្របទៅគ្រប់ទិសទី
 
ទាំងក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ប្រជាជន ទាំងទៅលើប្រទេសជិតឆ្ងាយ ព្រះបាទជ័យវរ្ម័ន បានរៀបចំបង្កើតធ្វើអោយមានពិធីបុណ្យសាសនា យ៉ាងឧត្តុង្គ
 
ឧត្តម ចំឧឡារឹក នៅលើភ្នំគូលែន។ ព្រះអង្គបាននិមន្តព្រាហ្មណ៏ មួយអង្គព្រះនាម ហិរនិយធម្ម គង់នៅអាស្រមជនបទ ហើយដែលចេះគ្រប់វិជា្ជ
 
សីលសាស្ត្រមន្តអាគមគាថា អោយមកចំរើនរៀបចំពិធីបុណ្យ គោរពបូជាព្រហ្មញ្ញសាសនាទៅតាមតម្រាក្បូនទ្រឹស្តី ទេវរាជ ។
 
ព្រាហ្មណ៏ ព្រះគ្រូហិរនិយធម្ម បានបង្ហាត់បង្រៀនសាស្ត្រាទាំងបួនក្នុងគម្ពីរព្រះឥសូរ(វិន័យសិក្ខា នយោច្តរះ សមោ្មអះ និង
 
សិររិឆេទ )។ ដល់ព្រាហ្មណ៏ សិវកឥវលិយះ ទីប្រឹក្សាជំនិតព្រះមហាក្សត្រ ដើម្បីអោយចេះចងចាំក្បូនវិធីរៀបចំធ្វើ សក្ការបូជាគោរព
 
ទេវរាជ។ធម៏ទាំងនេះ ពួកព្រាហ្មណ៏ត្រូវរៀនសូត្រស្វាធ្យាយ និង ត្រូវចេះរៀបចំធ្វើពិធីផ្សេងៗ ដើម្បីកំចាត់សត្រូវ ដើម្បីប្រកាសតាំង
 
ខ្លួនជាអ្នក មានឯករាជភាព មានឥស្សរភាព និងបួងសួងសុំអោយមាន នូវសេចក្តិចំរុងចំរើនសម្បូរសប្បាយដល់ប្រជាជាតិ ។ គឺអាច
 
ជាទ្រឹស្តី ជាក្បួន តម្រាគម្ពីរសម្រាប់រៀបចំកសាងនគរ អោយមានឯកភាព ខ្លាំងពូកែល្អ។ ជាគុណបំណាច់ដល់ព្រាហ្មណ៏ សិវកឥវ
 
លិយះ ព្រះមហាក្សត្រ បានសច្ចាប្រគល់សិទិ្ធផ្តាច់មុខដល់គ្រួសារព្រាហ្មណ៏តពូជពីជំនាន់ មួយទៅជំនាន់មួយ ជាលំដាប់លំដោយ
 
តាមត្រកូលខាងម្តាយ អោយមានឋានះជាអ្នកទទួលបន្ទុករៀបចំពិធីបូជាទេវរាជ តទៅអនាគត។ ដូច្នេះហើយ បានជាយើងឃើញ
 
មានក្រុមព្រាហ្មណ៏ បារគួបុរោហិត នៅជិតជាប់ព្រះមហាក្សត្រ ដើម្បីជាសក្ខីភាពនៃការគោរពប្រពៃណី។ តែក្រុមព្រាហ្មណ៏បរោហិត
 
ជាមានពូជពង្សចុះមកពីព្រាហ្មណ៏ សិវកឥវលិយះ ប្រហែលជាផុតពូជ ក្នុងសម័យស្តេចត្រសក់ផ្អែម ។ ពីព្រោះស្តេចអង្គនោះ គ្មាន
 
បញ្ចក្សត្រ គ្មានព្រះខ័នរាជ គ្មានអ្វីជាសំគាល់ជាស្តេចពេញគ្រប់លក្ខណះ តាមច្បាប់ក្រិត្សក្រមវិន័យខ្មែរឡើយ។ឯពិធីធ្វើសក្ការបូជា
 
ទេវរាជ ត្រូវបានព្រះ មហាក្សត្រខ្មែរជំនាន់ក្រោយ គោរពប្រតិបត្តិ អនុវត្តធ្វើតាមរហូតមកដល់សព្វថ្ងៃ។មិនតែប៉ុណ្ណោះព្រាហ្មណ៏
 
សិវកឥវលិយះបានទទួលឋានះជាព្រះរាជគ្រូ របស់ព្រះមហាក្សត្រ។ក្នុងការគោរពបូជាទេវរាជ គេយក លឹង្គ មកធើ្វជាតំណាង ។
 
លឹង្គនេះគេយកទៅតម្គល់ទុក លើភ្នំមួយយ៉ាងខ្ពស់ ដែលជាតំណាងភ្នំព្រះសុមេរុ ។ ឯភ្នំដែលតំណាងភ្នំព្រះសុមេរុ គឺភ្នំគូលែន។ដូច្នេះ
 
ហើយ បានជាព្រះបាទជ័យវរ្ម័នទី២ បានប្រារព្ធពិធីគោរពបូជាទេវរាជនិង យកលឹង្គទៅតម្គល់នៅទីនោះ។លឹង្គ ជាតំណាងព្រះឥសូរ ជា
 
តំណាងការកកើត ។ឯក្នុងការគោរពទេវរាជ លឹង្គជាតំណាងព្រះមហាក្សត្រ ដែលមានភារកិច្ចការពារគ្របដណ្តប់ប្រជាជាតិ ទាំង
 
តាមផ្លូវចិត្ត ទាំងតាមផ្លូវកាយ។ លឹង្គ តំណាងទេវរាជ គេអាចលើកផ្លាស់ប្តូរទីកន្លែងបាន ទៅតាមកាលះទេសះ។
 
ដោយសារពិធីសក្ការបូជាទេវរាជ ព្រះបាទជ័យវរ្ម័នទី២ អាចប្រកាសតាំងខ្លួនជា ស្តេចអាទិទេព មានតេជះបារមីដូចទេវរាជ មិន
 
ចាញ់ស្តេចជា្វនៅកោះស្នាវាឡើយ។ ដែលជាលក្ខណះ បញ្ជាក់ អំពីឯករាជភាពពិតប្រាកដ របស់ប្រទេសកម្ពុជា។
 
==ការបែងចែកអំណាច==
 
សាសនា ដែលតំណាងទៅដោយវណ្ណះព្រាហ្មណ៏ គ្រាន់តែជាមូលដ្ឋាន សម្រាប្រមូលផ្តុំប្រជានុរាស្ត្រ និង ជាប្រភពសម្រាប់បង្កើត
 
បញេ្ជញច្បាប់ ទ្រឹស្តីគោលគំនិតនយោបាយប៉ុណ្ណោះ។ ឯព្រះមហាក្សត្រ ដែលជាទេវរាជ ជាអ្នកយកច្បាប់ យកគោលគំនិត ទ្រឹស្តីនយោ
 
បាយទាំងនោះ មកអនិវត្តប្រតិបត្តិ។ បើយើងនិយាយ និង ប្រើតាមភាសាទំនើបថ្មីបច្ចុប្បន្ន ក្រុមព្រាហ្មណ៏បុរោហិតដែលតំណាងដោយព្រាហ្មណ៏
 
សិវតឥវលិយះ ជាអ្នកធ្វើច្បាប់ ឬ ជារដ្ឋសភា។ចំណែក ព្រះមហាក្សត្រវិញ ព្រះអង្គមិនធើ្វច្បាប់ទេ។ ព្រះអង្គជាអ្នកគោរពនិង អនិវត្តធើ្វតាម
 
សេចក្តីបញ្ញាតិរបស់ច្បាប់។ ព្រះមហាក្សត្រ ស្ថិតនៅក្រោមអំណាចច្បាប់។ ព្រះអង្គជាតំណាងអំណាចនិតិប្រតិបត្តិ។ ដូច្នេះ ក្នុងការរៀប
 
ចំគ្រប់គ្រងប្រទេសកម្ពុជា អ្នកដឹកនាំ ឬ អ្នកនយោបាយខ្មែរជំនាន់ព្រះបាទជ័យវរ្ម័នទី២ បានបែងចែកអំណាចជាពីរ និតិបញ្ញាតិ និង និតិប្រតិ
 
បត្តិ ។របៀបបែងចែកអំណាច ត្រូវបានព្រះមហាក្សត្រខ្មែរធ្វើសច្ចាប្រណិធានថាគោរពអនុវត្តធើ្វ តាមតជារៀងរហូតទៅអនាគត។ នេះគឺជាមូលដ្ឋាននិង ជាគ្រឹះនគរខ្មែរ ។
==ការរៀបចំសា្ថប័នជាតិ==
 
ការបែងចែកអំណាច នាំមកនូវការរៀបចំស្ថាប័ន។ សា្ថប័ននេះមានទាក់ទងទៅនឹងការកំណត់ មុខងារកិច្ចការរបស់ក្រុមព្រាហ្មណ៏បុរោ
 
ហិត និងព្រះមហាក្សត្រ ។ក្រុមព្រាហ្មណ៏មាន ភារកិច្ចក្នុងការគោរពរៀបចំធើ្វពិធីបុណ្យអោយបានត្រឹមត្រូវ ទៅតាមច្បាប់វិន័យ។ ព្រាហ្មណ៏ក៏ត្រូវពិនិត្យត្រួតត្រា ការអនិវត្តិទាំងនោះផងដែរ។
 
ហើយ ករណីយ៏កិច្ចដ៏ធំមួយទៀតរបស់ព្រាហ្មណ៏ គឺការអប់រំបង្ហាត់បង្រៀនព្រះរាជវង្សានិវង្ស និង ផ្តល់យោបល់គោលគំនិតល្អ។ ដល់ព្រះមហាក្សត្រ។ រួមសេចក្តី
 
មក ក្រុមព្រាហ្មណ៏ ជាអ្នកថែរក្សាការពារ ច្បាប់ធម្មវិន័យក្រិតក្រមក្បួនខ្នាតគម្ពីររបស់ខ្មែរ។ ទីដ្ឋភាពត្រង់នេះ សិលាចារឹកស្តុកកក់ធំបានបញ្ជាក់ច្បាស់ណាស់។
 
រីស្ថាប័ន ដែលជាប់ទៅនឹងព្រះមហាក្សត្រ ឬ អំណាចនិតិប្រតិបត្តិ យើងឃើញមានការបង្កើតក្រុមមឺនមន្រ្តី ការរៀបចំសង្គម ការបែងចែករៀបចំទឹកដីភូមិស្រុក និង ការបែងចែកធនធាន។
 
ការស្ថាបនាជាតិក្នុងទ្រឹស្តី ទេវរាជ ក្នុងសិលាចារឹកស្តុកកក់ធំ ពាក្យស្ថាបនាជាពាក្យដែលសំខាន់ មានតម្លៃ និង អត្ថន័យធ្ងន់ធំទូលំទូលាយជាង
 
គេ។ ពាក្យ ស្ថាបនា ជាគន្លឹះធំ ក្នុងទិសដៅនយោបាយកសាងជាតិរបស់ខ្មែរ។ អ្នកដឹកនាំខ្មែរត្រូវស្ថាបនាធ្វើដូចម្តេច អោយប្រទេសជាតិ
 
ចំរុងចំរើន អោយពលរដ្ឋមានបាន សម្បូរសប្បាយចាកផុតភាពទុកគតក្រីក្រតោកយ៉ាក ព្រាត់ប្រាស់ក្រុមញ្ញាតិគ្រួសារ។
 
ការបែងចែកអំណាច រៀបចំសា្ថប័នដាក់គោលការំ៏នយោបាយថ្មី អោយសមស្របស៊ីចង្វាក់ប្រទាក់ប្រទងប្រទាញគ្នា ទៅវិញ
 
ទៅមក ត្រូវធ្វើឡើង ក្នុងគោលបំណងស្ថាបនាកសាងជាតិ។ ការកសាងសង់ទាំងនេះ មិនមែនអនុវត្ត ដោយមិនគិតគូរល្អល្អិតល្អន់
 
នោះទេ។ គេក៏មិនមែនធ្វើអោយឃើញ ចេញមានតែរូបរាង ទុកសំគាល់សម្រាប់បង្អួត អោយគេកោតសសើរឡើយ។
 
ការស្ថាបនានេះ ស្ថិតនៅលើការកាប់គាស់ឆ្ការព្រៃទឹកដីថ្មីអោយក្លាយទៅជាស្រែចំការ ជាស្រុកភូមិថ្មី សម្រាប់បង្កបង្កើត
 
ភោគផល សម្បតិ្តសង្គមជាតិ។ មុននឹងបានសម្រេចជោគជ័យតាមការគ្រោងព្រះមហាក្សត្រ និង អ្នកដឹកនាំខ្មែរ បានជួយឧបត្តម្ភប្រជា
 
ពលរដ្ឋ ដោយមានបែងចែកទឹកដី ទ្រព្យ ធនធាន សត្វពាហនះគោក្របី ប្រដាប់ប្រដា ឧបករណ៏កសិកម្ម និង ខ្ញុំកំដរទាសាទាសី។
 
សក្ខីភាពនេះ អាចបង្ហាញថាព្រះមហាក្សត្រ និង អ្នកដឹកនាំជាតិខ្មែរយល់អំពីជម្រៅសេដ្ឋកិច្ច ដែលផ្អែកទាំងស្រុងទៅលើកសិកម្ម។ ដូច្នេះ
 
កម្លាំងនគរ សិ្ថតនៅលើកកសិកម្ម។ ឯការសា្ថបនាកសាងនគរសិ្ថតនៅលើកការស្ថាបនាកសិកម្ម។
 
ហើយ ការបែងចែកទឹកដីភូមិស្រុក ការជួយឧបត្តម្ភ និងបញ្ជូនប្រជាពលរដ្ឋអោយទៅកាន់កាប់ រស់នៅលើទឹកដីថ្មី ក៏ជាន
 
យោបាយមួយយ៉ាងល្អដែរ ក្នុងការថែរក្សាការពារជាតិមាតុភូមិ។
 
==ការកសាង និង សា្នដៃ==
 
ព្រះបាទជ័យវរ្មន័ទី២ ទោះបីជាព្រះអង្គ មានបេសកកម្មធំត្រូវរំដោះជាតិ ក៏ដោយ ក៏ព្រះអង្គយកចិត្តទុកដាក់ ខំរិះ
 
គិតរកមធ្យោបាយ រៀបចំទីក្រុង អោយបាននឹងនមានសិ្ថរភាពនិង មានការរីកចំរើនដែរ។ ដូច្នេះហើយ បានជាព្រះអង្គ រុះរើ
 
លើកព្រះរាជធានីចុះឡើង។ តែព្រះរាជធានីរបស់ព្រះអង្គសិ្ថតនៅជានិច្ច តែក្នុងរង្វង់តំបន់បឹងទន្លេសាប។ ដែលជាការចាប់ផ្តើមកំ
 
ណត់ទីតាំងព្រះរាជធានីនគរធំ ឬ មហានគរ ទៅក្នុងអនាគត កាល។ក្នុងរជ្ឋកាលព្រះបាទជ័យវរ្ម័នទី២ គេពុំសូវឃើញមានការកសាង
 
ប្រាង្គប្រាសាទធំៗទេ។ ឯទីក្រុងព្រះរាជធានីផ្សេងៗ ដែលព្រះអង្គបានទៅតាំងទី ក៏មិនបានទុកនូវសំណៅអ្វីជាធំដុំមានជាប់
 
មកដល់បច្ចុប្បន្ន។ ពីព្រោះ សំណង់ទាំងនោះ ធ្វើពីអំពីឈើ ឬដោយសម្ភារះមិនសូវជាប់មាំមួន។ បុព្វហេតុនេះ គឺបណ្តាលមក
 
ពីស្រុកមានសង្រា្គម ព្រះអង្គគិតតែខំប្រឹងប្រែងរៀបចំការតស៊ូ រំដោះជាតិពីអាណានិគមជា្វកោះស្នាវា។ ម្យ៉ាងទៀត សនិ្តសុខ
 
ក៏ពុំទាន់មានជាសា្ថពរក្នុងនគរដែរ។ប្រាសាទដែលបានសង់ក្នុងរាជ្យព្រះអង្គ មានជាអាទិ <B>ប្រាសាទរំចែង</B> ត្រូវបានកសាងនៅភ្នំគូលែន ក្នុងគ្រា
 
ដែលព្រះរាជធានីបានរើទៅតាំងនៅទីនោះ។<B>ប្រាសាទអកយំ</B> ដែលស្ថិតនៅម្តុំ បារាយខាងលិច ត្រូវ
 
បានកសាងដោយឥដ្ឋិ។<B>ប្រាសាទទាំងនេះមានរូបរាងទំហំតូចមែន ។</B> តែ គេអាចចាត់ទុកជាយុគថ្មីមួយរបស់ខ្មែរ ក្នុង
 
វិស័យសិល្បះ និង សាងសង់ប្រាសាទ។ យើងបានឃើញប្រាសាទខ្មែរជំនាន់ក្រោយជាច្រើន កសាងទៅតាមលំនាមប្រាសាទរំចែង និង អកយំ។
 
ក្រោយដែលបានទៅតាំងព្រះរាជធានី នៅភ្នំគូលែនឬ មហិន្រ្ទបរព័តព្រះបាទសូរ្យវរ្ម័នទី២ បានយាងត្រឡប់មកគង់នៅឯ<I>រលួស</I>
 
ទីក្រុងចាស់ <I>ហរិហរាល័យ</I>។ព្រះអង្គបានចូលទិវង្គត នៅទីក្រុងនេះ ក្នុង គ.ស ៨៥៤ ក្នុងព្រះជន្នប្រហែលជា ៩០វស្សា។
 
ព្រះអង្គេជាព្រះមហាក្សត្រខ្មែរយ៉ាងធំមួយអង្គ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ។ ព្រះអង្គបានរំដោះជាតិពីនឹមជា្វ ព្រះអង្គបានបង្រួបបង្រួមប្រ
 
ទេសកម្ពុជាអោយមានឯកភាព ហើយ ព្រះអង្គក៏ជាក្សត្រខ្មែរដែលបានស្ថាបនា កសាងទឹកដីខ្មែរអោយធំធាត់មានកិត្យនុភាព ជាមហា
 
នគរដែរ។ ព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គជាមហាក្សត្រខ្មែរមួយអង្គខ្លាំងពូកែ អង់អាចក្លាហាន ព្យាយាមតស៊ូ មានចិត្តអំណត់ មានចំ
 
ណេះវិជ្ជាជ្រៅជ្រេះ មានប្រាជា្ញភ្លឺថា្លឈ្លាសវៃ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីខ្មែរ និង កូនចៅជំនាន់ក្រោយ៕
[[ចំណាត់ថ្នាក់ក្រុម:ព្រះមហាក្សត្រខ្មែរ]]