ខេត្តកំពង់ធំ៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ត រ៉ូបូ កែសំរួល: nl:Kampong Thum (provincie) |
No edit summary |
||
បន្ទាត់ទី៨០៖
'''កំពង់ពស់ធំ''' ជាឈ្មោះដើមកំនើតនៃខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះដែល គេហៅថា [[កំពង់ធំ]]។ ពីដើមរយះពេលយ៉ូណាស់មក នៅឯកំពុងនៃ [[ស្ទឹងសែន]] ដែលស្ថិតនៅក្បែរនឹងបឹងមួយ គឺមាន រូងថ្មមួយយ៉ាងធំ ដែលក្នុងនោះមាន សត្វពស់មួយគូររស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ ដ៏ធំនេះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។ ពេលវេលាក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។ អំឡុងពេលមានពួក [[អាណានិគមនិយមបារាំង]] ត្រួតត្រាលើ [[ប្រទេសកម្ពុជា]]មក ច្បាប់បារាំង ហើយនិងទឹកដី [[ប្រទេសកម្ពុជា]] ត្រូវបានបែងចែកជា ព្រំប្រទល់ខេត្តនានា ហើយបានដាក់ឈ្មោះខេត្ត ដែលប្រជាជនរស់នៅក្បែរនោះធ្លាប់បានហៅពីមុនមក។
កំពង់ធំជារាជធានីមួយដែលមានអំណាចលើសគេ នៅភាគ[[អាស៊ីអាគេ្នយ៍]] នៅសម័យហ្វូណន។ កំពង់ធំ មាន [[ប្រាសាទសំបូរព្រៃគុក]] ដែលជាកន្លែងល្បីល្បាញនៅ [[សម័យចេនឡា]]។
== ភូមិសាស្រ្ត ==
ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖
Line ៨៥ ⟶ ៨៦:
*ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅនឹង [[បឹងទន្លេសាប]]។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសំរាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតំរូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។
==ចំនួនប្រជាជន ==
ចំនួនប្រជាជនសរុបនៅខេត្តកំពង់ធំ គឺ ចំនួន ៧០៨,៣៩៨នាក់ឬក៏ ៤.៥ភាគរយនៃចំនួនសរុប ជាមួយនឹងការរើកចំរើននៃចំនួនប្រជាជន ក្នុងនោះមានចំនួនបុរស៣៤៣,៤៧៨នាក់ ឬ ៤៨.៣ភាគរយ និង ចំនួនស្ត្រី ៣៦៤,៩២០នាក់។ ចំនួនប្រជាជនសរុបទាំងអស់នោះ ក្នុងនោះមានចំនួនប្រជាកសិករ ៥១៧,០៧២នាក់ឬ ៨៥.០ភាគរយនិង ២៨,១៥០នាក់ឬ ៤.៦០ភាគរយគឺជាអ្នកនេសាទ រីឯ ៩១,២៤៨នាក់ឬ ១៥ភាគរយជាគ្រូបង្រៀន និង ៥,៨៨៤ ឬ ០.៩៧ភាគរយជាមន្រី្តរាជការ ឬការងាររដ្ឋភិបាល។
==សេដ្ឋកិច្ច ==
[[ខេត្តកំពង់ធំ]] គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនឹងកន្លែងដ៏កម្រ ដូចជា [[បឹង]] [[ស្ទឹង]] [[ព្រៃឈើ]] [[ភ្នំ]] ហើយនឹង [[ប្រាសាទបុរាណ្យ]] ជាច្រើនជាង ២០០ ប្រាសាទទៀតផង។
កំពង់ធំ ស្ថិតនៅជាប់នឹង [[បឹងទន្លេសាប]] ហើយ នៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ គឺមានការយល់ស្របថាជាដែលមានប្រភពត្រីច្រើនលើសលុបប្រហែល (១៨ ៨០០តោន) និង ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានត្រីច្រើនជាងគេបំផុត តាមរយះការចិញ្ចឹមនៅ [[ប្រទេសកម្ពុជា]] (១៨០០តោន)។ ត្រីភាគច្រើនដែល មានកើនឡើងគឺមានការចិញ្ចឹមនៅតាម គ្រួសារនានា ជាមួយនឹងការខិតខំប្រឹងប្រែងភក្តីភាព ដែលធ្វើការចិញ្ចឹម នៅតាមវាលស្រែទៀតផង។<ref>Save Cambodia's Wildlife. ''The Atlas of Cambodia: National Poverty & Environment Maps'', SWC, Phnom Penh, Cambodia, 2006, pp. 78-81.</ref>
|