សុញ្ញកាស៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី៥៖
ក្នុងរូបវិទ្យាក្លាស់សិច ពាក្យ«សុញ្ញកាស»​សំដៅលើ​«ស្ថានភាពគ្មានអ្វីទាំងអស់»។ ក្នុងការអនុវត្តជាក់ស្ដែង គេចែកវាជា២ប្រភេទគឺ៖
* សុញ្ញកាសឥតខ្ចោះ ៖ ស្ថានភាពដែលគ្មានរូបធាតុនិងសំពាធ។ សុញ្ញាកាសឥតខ្ចោះ​ជាស្ថានភាពដែល​គ្មានម៉ូលេគុលរូបធាតុសូម្បីតែមួយគ្រាប់ ហេតុនេះគេពិបាកក្នុងការធ្វើសុញ្ញកាសឥតខ្ចោះនេះណាស់។ ជាក់ស្ដែង នៅលើផ្ទៃផែនដី ពេលសំពាធបរិយាកាសស្មើនឹង100kPa សីតុណ្ហភាពស្មើ0℃ មានម៉ូលេគុលឧស្ម័នប្រមាណ 2.69×10<sup>19</sup>គ្រាប់ក្នុង1cm<sup>3</sup>។​ នៅសំពាធ10<sup>-11</sup>Pa (សំពាធទាបបំផុត ដែលមនុស្សមានលទ្ធភាពបង្កើត) មានម៉ូលេគុលឧស្ម័នរាប់ពាន់គ្រាប់ក្នុង1cm<sup>3</sup>។ សូម្បីនៅក្នុងចក្រវាល ចន្លោះពី[[ហ្គាឡាក់ស៊ី]]មួយទៅហ្គាឡាក់ស៊ីមួយទៀត ក៏នៅមានម៉ូលេគុលឧស្ម័នដែរ។
* សំពាធអវិជ្ជមាន ៖ ស្ថានភាពដែលមានសំពាធទាបជាងសំពាធស្តង់ដាររបស់បរិយាកាស។ គេថាកំរិតសុញ្ញាកាសមួយល្អ​ឬអាក្រក់​ផ្អែកលើតំលៃសំពាធ។ បើសំពាធខ្ពស់ គេថាកំរិតសុញ្ញកាសមិនល្អ។ បើសំពាធទាប គេថាកំរិតសុញ្ញកាសល្អ។ កំរិតសុញ្ញកាសមានកំរិតសុញ្ញកាសមានខ្នាតក្នុង[[ខ្នាតក្នុងប្រព័ន្ធអន្តរជាតិប្រព័ន្ធខ្នាតអន្តរជាតិ]]ដូចសំពាធដែរ គឺ [[ប៉ាស្កាល់]] (Pa)។
 
=== និយមន័យក្នុងរូបវិទ្យាកង់ទិច ===
នៅក្នុងរូបវិទ្យាកង់ទិច ពាក្យ«សុញ្ញកាស»សំដៅលើ«ស្ថានភាពដែលមានថាមពលទាបបំផុត»។ នៅពេលមាន[[ភាគល្អិត]]ធ្វើចលនា វាមានថាមពលស៊ីនេទិចបន្ថែមលើថាមពលរបស់វា ហេតុនេះគេថាវាមិនស្ថិតនៅស្ថានភាពដែលមានថាមពលទាបបំផុតទេ។ មានន័យថាស្ថានភាពគ្មានភាគល្អិតមួយគ្រាប់សោះ​ជាសុញ្ញកាស។