ច្បាប់ហ៊ូក៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី២៖
ក្នុង[[មេកានិច]], និង [[រូបវិទ្យា]], '''ច្បាប់ហ៊ូក''' នៃ [[ទ្រឹស្ដី​អេឡាស្ទីស៊ីតេ|អេឡាស្ទីស៊ីតេ]] ជា​ការ​ប្រហែល​មួយ​ដែល​ចែង​ថា សាច់លូត​របស់​រ៉ឺសរ​មួយ​សមាមាត្រ​នឹង​បន្ទុក​ដែល​មាន​អំពើលើវា អោយ​តែ​បន្ទុក​នោះ​មិន​មាន​តំលៃ​លើសពី[[លីមីតអេឡាស្ទិចទេ]]។ សម្ភារៈ​ដែល​អាច​ប្រើ​ច្បាប់​ហ៊ូក​បាន គេ​ហៅថា សម្ភារៈ[[លីនេអ៊ែរអេឡាស្ទិច]] រឺ សម្ភារៈ​ហ៊ូក។ ឃ្លា​សាមញ្ញ​របស់​ច្បាប់​ហ៊ូក​បាន​ចែងថា [[ដេហ្វម៉ាស្យុង]]សមាមាត្រជាមួយ[[កុងត្រាំង]]។
តាមបែបគណិតវិទ្យា ច្បាប់ហ៊ូកចែងថា
:<math> \mathbf{ F}=-k\mathbf{ x}, </math>
ដែល
:<math>\textstyle x</math> ជា[[(វ៉ិចទ័រ)បំលាស់ទី|បំលាស់ទី]] របស់ចុងរ៉ឺសរចេញពីទីតាំង[[លំនឹងមេកានិច|លំនឹង]]របស់វា (គិតជា "m" ក្នុងប្រព័ន្ធឯកតា [[SI]]);
:<math>\textstyle F</math> ជាកំលាំងដែលមានអំពើលើរ៉ឺសរ (គិតជា "N" ក្នុងប្រព័ន្ធឯកតា [[SI]]); និង
:<math>\textstyle k</math> ជាថេររ៉ឺសរ (គិតជា " N•m<sup>-1</sup>" ក្នុងប្រព័ន្ធឯកតា [[SI]]).
 
សញ្ញាដក ក្នុងរូបមន្តខាងលើ មានន័យថា កំលាំងមានទិសដៅផ្ទុយពីបំលាស់ទី៖ បើយើងទាញទៅខាងឆ្វេង រ៉ឺសរ​ទាញ​មក​ខាង​ស្ដាំវិញ។ នៅ​ពេល​ដែល​ទំនាក់ទំនង​រវាង​កំលាំង​និង​បំលាស់ទី គោរព​តាម​ច្បាប់​ហ៊ូក គេនិយាយថា រ៉ឺសរ​មាន​លក្ខណៈ​លីនេអ៊ែរ។