សហរាជាណាចក្រ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ បន្ថែម: ckb:شانشینی یەکگرتوو
No edit summary
បន្ទាត់ទី១៖
[[File:Flag of the United Kingdom.svg|thumb|right|180px|]]
[[File:EU-United Kingdom.svg|thumb|right|180px]]
 
 
'''រាជាណាចក្ររួម''' (United Kingdom) មាន​ឈ្មោះពេញ​ថា "រាជាណាចក្ររួម​នៃ​សហភាពអង់គ្លេស និង អៀរឡង់ខាងជើង" ជា​[[ភាសាអង់គ្លេស]] "The '''United Kingdom of Great Britain and Northern Ireland'''" ជា​ទូទៅ​ត្រូវ​បាន​គេ​ស្គាល់​ថា "'''United Kingdom'''", "'''UK'''" ឬ "'''Britain'''" គឺជា​រដ្ឋអធិបតេយ្យភាព​មួយ​ស្ថិតនៅ​ឆ្នេរ​ប៉ែក​ពាយ័ព្យ​នៃ​[[ទ្វីបអឺរ៉ុប]]​។ វា​គឺជា​ប្រទេស​កោះ ដែល​ស្ថិតនៅ​លើ​កោះ "Great Britain" និង មួយ​ផ្នែក​នៃ​កោះ "Ireland" ប៉ែក​ឦសាន បូករួម​នឹង​កោះ​តូចៗ​ជាច្រើន​ទៀត​។ [[អៀរឡង់ខាងជើង]] គឺជា​ផ្នែក​មួយ​នៃ​រាជាណាចក្ររួម ដែល​មាន​ព្រំដែន​ជាមួយ "[[សាធារណរដ្ឋអៀរឡង់]]" (Republic of Ireland) ។ លើកលែងតែ បន្ទាត់​ព្រំដែន​ជាមួយ​[[សាធារណរដ្ឋអៀរឡង់]]​ចេញ រាជាណាចក្ររួម ត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ​[[មហាសមុទ្រអាត្លង់ទិក]] [[សមុទ្រខាងជើង]] [[ច្រកសមុទ្រអង់គ្លេស]] និង [[សមុទ្រអៀរឡង់]]​។ កោះ​ធំជាងគេ​បំផុត "[[Great Britain]]" បាន​តភ្ជាប់​ទៅកាន់​ប្រទេស​[[បារាំង]]​តាមរយៈ​ច្រកក្រោមសមុទ្រ (Channel Tunnel) ។
 
Line ៥ ⟶ ៩:
រាជាណាចក្ររួម គឺជា​ប្រទេសអភិវឌ្ឍន៍ ជាមួយ​[[ផលទុនជាតិសរុប]] (nominal GDP) ធំជាងគេ​ទី៥ ឬ [[អំណាចទិញ]] (PPP) លំដាប់​ទី៦​លើ​[[ពិភពលោក]]​។ រាជាណាចក្រ​នេះ គឺជា​ប្រទេសឧស្សាហកម្ម​ដំបូងបង្អស់ និង មាន​អំណាច​ខ្លាំង​ជាងគេ​បង្អស់​នៅលើ​ពិភពលោក​ចាប់ពី​ក្នុងកំលុង​សតវត្ស​ទី១៩ និង​ទី២០ ប៉ុន្តែ​ដោយសារតែ​ការខូចខាត នៅក្នុង​សង្គ្រាមលោក​ទាំងពីរ​លើក និង ការ​បញ្ចប់​នូវ​ចក្រភព​ដ៏​ធំ​របស់ខ្លួន​ក្រោយ​ពាក់កណ្ដាល​សតវត្ស​ទី២០ បាន​បន្ថយ​តួនាទី​នាំមុខ​របស់ខ្លួន​នៅក្នុង​កិច្ចការ​សកល​។ យ៉ាងណាក៏ដោយ រាជាណាចក្ររួម​នៅតែ​មហាអំណាច​មួយ​ដ៏​សំខាន់​ជាមួយនឹង ឥទ្ធិពល​នៃ​សេដ្ឋកិច្ច [[វប្បធម៌]] [[យោធា]] [[នយោបាយ]] និង ជា​[[មហាអំណាច​នុយក្លេអ៊ែរ]] ជាមួយ​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ធំជាងគេ​ទី២ លើ​ពិភពលោក​បន្ទាប់ពី​[[សហរដ្ឋអាមេរិក]]​។ រាជាណាចក្ររួម ក៏​ជា​សមាជិក​[[សហភាពអឺរ៉ុប]], មាន​កៅអី​អចិន្ត្រៃយ៍​មួយ​នៅក្នុង​[[ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ]], [[ប្រទេសឧស្សាហកម្មលូតលាស់ទាំង៨]] ([[G8]]), [[អង្គការណាតូ]], [[អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍]], [[អង្គការពាណិជ្ជកម្មពិភពលោក]] និង ជា​សមាជិក​[[ប្រជាជាតិកុំមុនវាល]]​។
== ប្រវត្តិសាស្ត្រ ==
[[File:PalaceOfWestminsterAtNight.jpg|thumb|right|180px|Palace of Westminster]]
[[File:Buckinghampalace.jpg|thumb|right|180px|Buckingham Palace]]
[[File:Queen+philipp.jpg|thumb|right|180px|Queen Elizabeth II]]
[[File:Westminster Abbey - West Door.jpg|thumb|right|160px|Westminster Abbey]]
 
[[File:Royal courts of justice.jpg|thumb|left|180px|Royal Courts of Justice]]
[[File:BenNevis2005.jpg|thumb|left|180px|Ben Nevis]]
[[File:Stonehenge-Green.jpg|thumb|left|180px|Stonehenge]]
[[File:Queens.guard.buck.palace.arp.jpg|thumb|left|180px|Grenadier Guards]]
 
 
នា​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​១៧០៧ [[រាជាណាចក្រសហភាពអង់គ្លេស]] "Kingdom of Great Britain" ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ឯកភាព​នយោបាយ រវាង​[[រាជាណាចក្រអង់គ្លេស]] (មាន​បញ្ចូល​ទាំង​ប្រទេស​[[វ៉ែល]]​ផងដែរ) "Kingdom of England" និង [[រាជាណាចក្រស្កុតឡែន]] "Kingdom of Scotland" ។ ព្រឹត្តិការណ៍ គឺជា​លទ្ធផល​នៃ​សន្ធិសញ្ញារួបរួម (Treaty of Union) ដែល​បាន​យល់ព្រម​នា​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​១៧០៧ ហើយ​បន្ទាប់មក​សន្ធិសញ្ញា​នេះ ត្រូវ​បាន​ផ្ដល់​សច្ចាប័ន​ដោយ​[[រដ្ឋសភា​អង់គ្លេស]] និង [[រដ្ឋសភា​ស្កុតឡែន]] ដែល​ដាក់ចេញ​នូវ​ព្រឹត្តិការណ៍រួបរួម​ឆ្នាំ​១៧០៧​។ ជិត​មួយ​សតវត្ស​ក្រោយមក​ទៀត [[រាជាណាចក្រអៀរឡង់]] (Kingdom of Ireland) ដែល​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​[[អង់គ្លេស]]​ចន្លោះ​ឆ្នាំ​១៥៤១ និង ១៦៩១ បាន​រួម​ជាមួយ​[[រាជាណាចក្រសហភាពអង់គ្លេស]] បង្កើត​ជា "[[រាជាណាចក្ររួម​នៃ​សហភាពអង់គ្លេស និង អៀរឡង់]]" ([[United Kingdom of Great Britain and Ireland]]) ដែល​ជា​ព្រឹត្តិការណ៍រួបរួម​ឆ្នាំ​១៨០០​។ ទោះជា [[អង់គ្លេស]] និង [[ស្កុតឡែន]] បាន​បែងចែក​រដ្ឋ​គ្នា​រហូតដល់​ឆ្នាំ​១៧០៧ ក៏ដោយ ពួកគេ​មាន​សហភាព​រួមគ្នា​មួយ តាំងតែពី​ការ​មាន​រាជបល្ល័ង្ក​រួមគ្នា​មួយ​នៅ​ឆ្នាំ​១៦០៣ នៅពេលដែល​ព្រះមហាក្សត្រ [[ជេមស៍ទី៦]] (James VI) របស់​[[ស្កុតឡែន]] បាន​ទទួលមរតក​ពី​[[រាជាណាចក្រអង់គ្លេស]] និង​[[អៀរឡង់]] ហើយ​បាន​ផ្លាស់​ព្រះរាជវាំង​របស់​ទ្រង់​ពី​ទីក្រុង "[[អេឌីនប័រ]]" ទៅ ទីក្រុង "[[ឡុងដ៍]]" ។