ច្បាប់នៃកម្ម៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ទំព័រថ្មី៖
ច្បាប់នៃកម្ម

អ្វីដែលហៅថា កម្ម ? </...

No edit summary
បន្ទាត់ទី៤៖
ន័យរបស់កម្មក្នុង ពាក្យសាមញ្ញធម្មតាគឺ អំពើ ឬការធ្វើអ្វីមួយ ។ ក្នុងន័យជាបច្ចេកទេស កម្មមានន័យថា ចេតនា ។ ចេតនា គឺធម្មជាតិអ្នកគិត អ្នកចាត់ចែង អ្នកសន្សំ ធម្មជាតិដែល ញ៉ាំងសម្បយុត្តធម៌ គឺចិត្តឲ្យប្រព្រឹត្តអំពើ ជាកុសលឬជាអកុសល ។

កាលណាអ្នកធ្វើអំពើអ្វីមួយ តែងតែមានចេតនា នៅពីក្រោយអំពើនោះ ហើយចេតនានោះ សេចក្តីប្រឹងប្រែង តាមផ្លូវចិត្តហៅថាកម្ម ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ថា កាលណាបុគ្គលណាមួយ មានចេតនា បុគ្គលនោះរមែង ធ្វើសកម្មភាពតាមកាយ វាចា ចិត្ត ។ អ្វីមួយដែលអ្នកធ្វើ មានកម្មនៅជាប់ជាមួយនោះ ។ ចេតនាជាចេតសិកមួយ ក្នុងចំណោមចេតសិក៥២ ដែលកើតឡើង និងរលត់ទៅជាមួយនឹងចិត្ត ។ បើអ្នកពុំសូវដឹង អំពីពាក្យថាកម្ម សេចក្តីអធិប្បាយអំពី “ ច្បាប់នៃកម្ម “ នេះជាជំនួយសំខាន់មួយ សំរាប់អ្នកអាន ។

ជនទាំងឡាយមួយចំនួន ដែលមិនមែនជា អ្នកកាន់ព្រះពុទ្ធសាសនា បានត្រូវទាក់ទាញ ដោយសារតែទ្រឹស្តីនៃកម្ម ឲ្យចូលមក ក្នុងព្រះពុទ្ធសាសនា ព្រោះថាសេចក្តីពន្យល់ អំពីច្បាប់នៃកម្ម ណែនាំឲ្យដឹងអំពីហេតុ ដែលឲ្យបុគ្គលម្នាក់ៗ មានសភាពខុសៗគ្នា និងហេតុដែលបណ្តាល ឲ្យបុគ្គលម្នាក់ៗមាន ទុក្ខផ្សេងៗគ្នាក្នុងជីវិតបច្ចុប្បន្ននេះ ។ ជនជាតិអ៊ីតាលីម្នាក់ បានពិចារណា យ៉ាងច្រើនរកហេតុផល នៃភាពមិនស្មើគ្នានៃមនុស្សម្នាក់ៗ អ្នកខ្លះមានជម្ងឺច្រើន អ្នកខ្លះមានសុខភាពល្អ អ្នកខ្លះមានទ្រព្យសម្បត្តិច្រើន អ្នកខ្លះក្រីក្រតោកយ៉ាក អ្នកខ្លះរូបល្អ អ្នកខ្លះរូបអាក្រក់ អ្នកខ្លះឆ្លាត អ្នកខ្លះល្ងង់ ។ល។ តើហេតុអ្វីហ្ន៎ បានជាមនុស្ស មានវាសនាខុសគ្នា យ៉ាងនេះ? គាត់បានសាកសួរ រកចម្លើយនេះ ពីមនុស្សជាច្រើន ប៉ុន្តែគាត់ពុំបានទទួលចម្លើយ ណាមួយឲ្យពេញចិត្តគាត់ឡើយ ។ ថ្ងៃមួយ គាត់បានអានសៀវភៅ អំពីសាសនាព្រះពុទ្ធ ត្រង់កន្លែងដែលពន្យល់អំពី “ ច្បាប់នៃកម្ម “ គាត់មានការពេញចិត្ត ជឿតាមទ្រឹស្តីព្រះពុទ្ធយ៉ាងខ្លាំង ក៏សម្រេចចិត្តរៀនព្រះធម៌ បានចេះដឹងច្រើន ហើយក៏បួសេជាភិក្ខុហើយក៏បួសជាភិក្ខុ រហូតដល់អស់អាយុសង្ខារទៅ ។ ភិក្ខុអង្គនេះបានត្រូវទ្រឹស្តី “ ច្បាប់នៃកម្ម “ ទាក់ទាញឲ្យចូលសាងភ្នួស ក្នុងសំណាក់សាសនាព្រះពុទ្ធ ហើយប្រព្រឹត្តនូវ ព្រហ្មចរិយធម៌ ជាការប្រពៃណាស់ ចំពោះព្រះអង្គ ។

កម្មមិនមែនជាច្បាប់តុលាការទេ បើជនណាម្នាក់ យកកម្មជាច្បាប់ សម្រាប់វិនិច្ឆ័យទោស នោះត្រូវតែមានអាទិទេព ណាមួយអង្គុយពីលើ ចាំកាត់ទោសសត្វលោក ។ គ្មានច្បាប់តុលាការទេ ក៏គ្មានអ្នកកាត់ក្តីចំពោះ កម្មដែលមនុស្សធ្វើដែរ ។ កម្មគ្រាន់តែជាហេតុ អ្នកបង្កើតនូវហេតុ នឹងត្រូវទទួលផល តាមហេតុនោះៗ ។ មិនមានអ្នកដាក់ទោសពិន័យ ក៏មិនមានអ្នកឲ្យរង្វាន់ដែរ ។ សត្វលោកដែលទទួលផល ល្អឬអាក្រក់ក្នុងជីវិតនោះ ក៏ព្រោះតែមានកម្ម ជាហេតុប៉ុណ្ណោះ គ្មានទាក់ទង នឹងអ្វីផ្សេងទៀតទេ ។ គឺជាច្បាប់ធម្មជាតិ! ។ អ្នកធ្វើអំពើ ដោយចេតនាអាក្រក់ នឹងទទួលផលអាក្រក់ អ្នកធ្វើអំពើដោយចេតនាល្អ នឹងទទួលផលល្អ ។ មនុស្សម្នាក់ៗ តែងធ្វើ នូវកម្មដែលជាកុសលផង ជាអកុសលផង បើដូច្នេះតើពេលណា ជាតិណា ផលនៃកម្មណា គេនឹងត្រូវទទួល?
បើគ្មានអ្នកកាត់ក្តី ឲ្យទោសឬរង្វាន់ទេនោះ តើអ្វីជាអ្នកចាត់ចែង ឲ្យសត្វលោក ទទួលផលនៃកម្មរបស់ខ្លួន? ភាពមិនស្មើគ្នារវាងបុគ្គលម្នាក់ៗ កើតឡើងដោយសារមាន កម្មអ្នកចាត់ចែង ឯពាក្យថាកម្មនោះគឺ មិនមានរូបរាង តួអង្គជាអ្វីមួយទេ ប៉ុន្តែមានកម្លាំងឫទ្ធីអានុភាព បណ្តាលឲ្យសត្វលោកកើត ស្លាប់ បានសុខ ទុក្ខ ល្អ អាក្រក់ ។ បុគ្គលម្នាក់ៗ ធ្វើនូវកម្មជានិច្ចរាល់ថ្ងៃ ហើយជាម្ចាស់ នៃកម្មទាំងនោះ តែងទទួលផល នៃកម្មរបស់ខ្លួន ក្នុងជាតិនេះ និងជាតិជាបន្តបន្ទាប់តទៅ មិនអាចចែករំលែក កម្មរបស់ខ្លួនទៅឲ្យអ្នកដទៃ ហើយក៏មិនអាច ទទួលផលនៃកម្ម ដែលអ្នកផ្សេងបានធ្វើដែរ ។ ដោយសង្ខេបឲ្យខ្លី នរណាធ្វើកម្ម ដោយចេតនា អ្នកនោះជា អ្នកទទួលខុសត្រូវ និងជាអ្នកទទួលផល ។