អប្សរា៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary |
No edit summary |

បន្ទាត់ទី៤១៖
ការសិក្សាមួយ ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ១៩២៧ ដោយលោក Sappho Marchal បានរៀបរាប់អំពីម៉ូតសក់ ការតុបតែងលើក្បាល សំលៀកបំពាក់ ជំហរ គ្រឿងអល្លង្ការ និងផ្កាលំអ ដែលលោក Marchal បានសន្និដ្ឋានថា ចំលាក់អស់នេះផ្អែកលើជីវភាពពិតៗរបស់មនុស្សសម័យអង្គរ។ អប្សរាខ្លះយកដៃអោបអប្សរាផ្សេងទៀត ហើយហាក់ដូចជាកំពុងស្វាគមន៍អ្នកទស្សនា។<ref>Sappho Marchal, ''Khmer Costumes and Ornaments of the Devatas of Angkor Wat''.</ref>
{{commonscat|Apsara}}▼
=== ការស្រាវជ្រាវចុងក្រោយនៃអប្សរាខ្មែរ===
កន្លងមកក្នុងការសិក្សាស្រាវជ្រាវមិនថាអំពីវប្បធម៌ ឬ ប្រវត្តិសាស្រ្ដកូនខ្មែរទាំងឡាយតែងតែយកឯកសារបរទេសជាគោល។ ដូចជាប្រវត្តិបឋមក្សត្រខ្មែរហៅថាព្រះនាងលីវយី លីវយីជាភាសាចិនមិនមែនភាសាខ្មែរទេ។ ជាក់ស្ដែងរឿងដែលទាក់ទងនឹងអប្សរានេះក៏ដូចគ្នាដែរ គឺយើងពឹងផ្នែកទៅលើឯកសារបរទេសទាំងស្រុងមកអោយនិយមន័យអប្សរា ការកកើតនិងតួនាទីរបស់អប្សរា។

ក/. យោងតាមនិយមន័យខាងលើ អប្សរាជាព្រលឹងដួងវិញ្ញាណស្រ្ដីនៃពពក និង ទឹកក្នុងជំនឿហិណ្ឌូ និង ពុទ្ធសាសនា។

ខ/. យោងតាមគម្ពីរឫគវេទថាតួនាទីអប្សរាជាស្រីបំរើរបស់ព្រះឥន្រ្ទ។

គ/. អប្សរានៅក្នុងសិល្បៈរបស់ជ្វាជាស្រីសួគ៌ដ៏ស្អាតរស់នៅជាមួយព្រះឥន្ទ្រ។

ឃ/. មតិខ្លះនិយាយថាអប្សរាជាស្រីរបាំនៅឋានសួគ៌។

ង/. យោងតាមរឿងកូរសមុទ្រទឹកដោះ អប្សរាជាវត្ថុទិព្វមួយក្នុងចំនោមវត្ថុទិព្វជាច្រើនដែលកើតចេញពីការកូរសមុទ្រទឹកដោះនៃពពួកទេវតា និង អសុរៈ។

យើងបានយោងតាមច្រើនណាស់មកហើយ ឥឡូវដល់ពេលដែលយើងត្រូវបើកបញ្ញាដើម្បីត្រិះរិះពិចារណាថា តើអប្សរាដែលស្ថិតនៅលើប្រាសាទអង្គររបស់យើងនោះ ដូចនៅនឹងអ្វីដែលគេយោងនោះដែលឬទេ។ ចូរធ្វើការវិភាគអប្សរាក្នុងចំនុច៖

ក/. តើនៅលើប្រាសាទអង្គរមានឆ្លាក់រូបពពកក្បែរអប្សរាឬទេ?

ខ/.គ/. តើនៅលើប្រាសាទអង្គរមានរូបព្រះឥន្រ្ទប៉ុន្មាន ហើយនៅក្បែរអប្សរាទាំងឡាយមានរូបព្រះឥន្រ្ទដែរឬទេ?

ឃ/. តើមានអប្សរាប៉ុន្មាននាក់ដែលធ្វើកាយវិការរាំនៅលើជញ្ជាំងប្រាសាទ?

ង/. ក្នុងមតិចុងក្រោយនេះអាចត្រូវ ព្រោះនៅលើជញ្ជាំងប្រាសាទអង្គរមានចម្លាក់ដែលគេតែងនិយាយថាជារឿងកូរសមុទ្រទឹកដោះ តែនោះមិនមែនជារឿងដើមនៃប្រទេសមួយនេះទេ។

ចូរក្រលេកអោយជិតបែរមើលជុំវិញខ្លួន កុំចាំបាច់ទៅមើលដល់ឆ្ងាយនាំលំបាក។ ក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ្យជួនណាតបានពន្យល់ថា៖

អប្សរា (អ៍ប ប្សៈរ៉ា) ដូចគ្នានឹង អច្ឆរាៈ ស្រីអប្សរា (ម.ព. អច្ឆរា និង អប្សរ)។

តើក្នុងន័យខាងលើនេះអប្សរាជាច្រើនសន្ធឹកសន្ធាប់ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទនោះជាអប្សរាដូចដែលបានបកស្រាយខាងលើដែរឬទេ? ពាក្យថាអច្ឆរា គឺជាស្រីដែលបង្កើតភាពអច្ឆរិយៈ ឧទាហរណ៍មួយសាមញ្ញបំផុតទឹកដីនេះមានប្រាង្គប្រាសាទរាប់ពាន់ ដែលសូម្បីតែប្រទេសឥណ្ឌាដែលជាប្រទេសផ្សព្វផ្សាយព្រះពុទ្ធសាសនា និង ហិណ្ឌូសាសនាក៏មិនមានផង។ រហូតមកដល់បច្ចុប្បន្ន យើងអោយឈ្មោះរបស់យើងថាជាព្រះរាជាណាចក្រអច្ឆរិយៈ។ ស្រីដែលបង្កើតភាពអច្ឆរិយៈនោះជាអ្នកណា? គឺបឋមក្សត្ររបស់យើងដែលជាស្រីដំបូងបង្អស់ដែលគ្រប់គ្រងប្រទេសមួយនេះ ពង្រីកបានវិសាលភាពធំទូលាយរហូតដល់សម័យមហានគរដ៏រុងរឿង សុទ្ធសឹងជាកេរមរតកដែលមហាវិរៈក្សត្រខ្មែរគ្រប់ជំនាន់បានកសាងឡើង។ ហេតុដូចនេះហើយបានយើងគោរពលទ្ធិមាតាធិប្បតេយ្យយកមេជាធំ។

សរុបសេចក្ដីមក អប្សរា គឺ អច្ឆរា ស្រីដែលបង្កើតដែនដីអច្ឆរិយៈគឺបឋមក្សត្ររបស់យើង ដែលជារាជនីនៃអប្សរាទាំងឡាយ។ ចុះអប្សរាដទៃទៀតសំដៅលើអ្នកណា គឺសំដៅលើកូនចៅជំនាន់ក្រោយនៃប្រទេសមាតាធិប្បតេយ្យនេះឯង។

ស្រាវជ្រាវដោយ គៀត ចាន់ថុន

បកស្រាយដោយ [[សុខគឹមហេង]]
=== របាំបុរាណខ្មែរ ===
▲{{commonscat|Apsara}}
== ឯកសារយោង ==
{{reflist|2}}