កបិលវត្ថុ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ ដើមឡើយមានក្សត្រមួយព្រះអង្គព្រះនាម '''ឱក្កាក...
 
បានបន្ថែមចំនាត់ថ្នាក់ក្រុម "ព្រះពុទ្ធសាសនា" (ដោយប្រើ HotCat)
បន្ទាត់ទី២៖
ឯពាក្យថា កបិលពស្តុ ឬ កបិលវត្ថុ មានដំណើរទាក់ទងនឹងតាបសមួយអង្គ ដែលចេញសាងផ្នួស តាំងអាស្រមនៅក្នុងព្រៃសក្កៈនោះ មាននាមថា '''កបិលតាបស'''។ កាលបានជ្រាបថា មានក្សត្រា ក្សត្រី ៩អង្គ យាងមក ហើយរកកន្លែងកសាងនគរ តាបសក៏បានថ្វាយទីអាស្រមបទ ដោយយល់ថា ទីនេះប្រកបដោយជ័យភូមិល្អប្រសើរ ព្រោះគាត់តែងសង្កេតឃើញថា ពេលសត្វធំដេញចាប់សត្វតូច សត្វតូចរត់មកដល់ទីនេះ សត្វធំនោះរមែងអស់អំណាច(អស់ឬទ្ធ) ហើយថែមទាំងត្រូវសត្វតូចហ៊ានតបតដេញបកត្រឡប់វិញ។ ក្សត្យទាំងអស់នោះ ទ្រង់ព្រះសណ្តាប់ហើយ ក៏ចាត់ចែងរៀបចំ កសាងក្រុងត្រង់តំបន់នេះ ទើបដាក់ឈ្មោះថា កបិលពស្តុបូរី (កបិលវត្ថុ) ដែលមានន័យថា ទីក្រុងជាទ្រព្យរបស់កបិលតាបសនោះ។ សព្វថ្ងៃទឹកដីនេះស្ថិតនៅ ក្នុងតំបន់កូអីឡាក់ ប្រទេសនេប៉ាល។<br />
កាលបើកសាងព្រះរាជដំណាក់រួចហើយ ក្សត្រា ៤អង្គ ក៏រៀបអភិសេកជាមួយនឹងក្សត្រី ទាំង៤អង្គតាមលំដាប់ ដោយលើកក្សត្រីរៀមច្បង ព្រះនាម '''បិយា''' ជាព្រះមាតា បង្កើតបានសន្តិវង្ស សក្កវង្ស ឬ ហៅថា សាក្យវង្ស ដែលជាឈ្មោះព្រះនគរតរៀងមក។
 
[[Category:ព្រះពុទ្ធសាសនា]]