ទូរស័ព្ទ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៩៖
 
នៅតែមិនមានភាពច្បាស់លាស់ថាតើនរណាជាអ្នកបង្កើតទូរស័ព្ទអគ្គីសនីមុនគេនោះ។ ដូចជារបកគំហើញធំៗដូចជា [[វិទ្យុ]] [[ទូរទស្សន៍]] [[អំពូលភ្លើង]] និង [[កុំព្យូទ័រ]] ដែរ។ មានអ្នកប្រាជ្ញជាច្រើនដែលបាន​ផ្តួចផ្ដើមធ្វើការពិសោធន៍អំពីការបញ្ជូនសំលេងតាមខ្សែ ហើយពួកគេបានជួយគ្នាក្នុងការធ្វើអោយគំនិតកាន់តែល្អឡើង។ លោក អង់តូនីញ៉ូ មើស៊ី (Antonio Meucci) លោក ចូហាន ហ្វីលីព រ៉េស ( Johann Philip Reis) លោក អេលីស្សា ហ្គ្រេយ (Elisha Gray) លោក [[អាឡិចសេនដឺរ ហ្គ្រាហាម បែល]] (Alexander Graham Bell) លោក [[ថូម៉ាស់ អេឌីសុន]] ()Thomas Edison)​ គឺជាបុគ្គល​ក្នុងចំនោម​អ្នកដែលបានផ្តួចផ្ដើមការបង្កើតទូរស័ព្ទ។
 
=== ការអភិវឌ្ឍន៍ដំបូង ===
 
* ២៨ ធ្នូ ១៨៧១ Antonio Meucci បានដាក់ពាក្យសុំទៅការិយាល័យអាជ្ញាប័ណ្ឌអាមេរិក នូវអាជ្ញាប័ណ្ឌដែលមានចំនងជើងថា «'''ទូរសារសំលេង'''» ដែលពិពណ៌នាអំពីការទំនាក់ទំនងដោយ សំលេង​របស់មនុស្ស២នាក់ដោយប្រើខ្សែ។
* ១៨៧៤ Antonio Meucci បន្ទាប់ពីបានបន្តអាជ្ញប័ណ្ឌបាន២ឆ្នាំ ក៏គ្មានប្រាក់ក្នុងការបន្តម្តងទៀត។ អាជ្ញាប័ណ្ឌនោះត្រូវបានចាត់ទុកជាមោឃៈ។
* ៦ មេសា ១៨៧៥ Alexander Graham Bell បានទទួលអាជ្ញាប័ណ្ឌអាមេរិកលេខ 161,739 ស្ដីអំពី «'''ឧបករណ៍បញ្ជូននិងទទួលទូរសារអគ្គីសនី'''»។
* ១១ កុម្ភៈ ១៨៧៦ Elisha Gray បានបង្កើតឧបករណ៍បញ្ជូនធ្វើពី[[សន្ទនីយ៍]]សំរាប់ប្រើក្នុងទូរស័ព្ទ
* ១៤ កុម្ភៈ ១៨៧៦ Elisha Gray បានដាក់ពាក្យសុំអាជ្ញាប័ណ្ឌស្តីពី «'''ការបញ្ជូនសំលេងមនុស្សតាមរយៈសៀគ្វីទូរសារ'''»។ នៅថ្ងៃដដែលAlexander Graham Bell បានដាក់ពាក្យសុំអាជ្ញាប័ណ្ឌ​ស្ដីអំពី «'''ការរីកចំរើននៃប្រព័ន្ឋទូរសារ'''» សំរាប់ទូរស័ព្ទដែលប្រើលំយោលចរន្ត។
* ១៩ កុម្ភៈ ១៨៧៦ Elisha Gray ត្រូវបានគេផ្តល់ដំនឹងថា ការសុំអាជ្ញាប័ណ្ឌរបស់គាត់ជាន់គ្នានឹងការសុំរបស់​Alexander Graham Bell។ គាត់ក៏សំរេចចិត្តផ្អាកការសុំរបស់គាត់។
* ៧ មិនា ១៨៧៦ Alexander Graham Bell បានទទូលអាជ្ញាប័ណ្ឌលេខ 174,465 ស្ដីអំពី «'''ការរីកចំរើននៃប្រព័ន្ឋទូរសារ'''» ដែលក្នុងនោះរួមមាន វិធីនិងបរិក្ខារបញ្ជូនសំលេងតាមរយៈ[[ទូរសារ]] ដោយ​ប្រើគោលការណ៍លំយោលអគ្គីសនី ស្រដៀងគ្នានិងលំយោលរបស់ខ្យល់ពេលមានសំលេង។
* ១០ មិនា ១៨៧៦ ជោគជ័យដំបូងនៃការបញ្ជូនសំលេងតាមរយៈទូរស័ព្ទ។ ឃ្លាដំបូងដែលត្រូវបាននិយាយតាមទូរស័ព្ទមុនគេគឺ “Mr. Watson, come here, I want to see you.” (លោកវ៉ាត់សុនមកទីនេះមក។ ខ្ញុំចង់ជួបលោក។) ដែលAlexander Graham Bell​ បាននិយាយទៅកាន់សហការីរបស់លោកគឺលោកវ៉ាត់សុន។
* ៣០ មករា ១៨៧៧ Alexander Graham Bell បានទទួលអាជ្ញាប័ណ្ឌលេខ 186,787 សំរាប់ទូរស័ព្ទអេឡិចត្រូម៉ាញ៉េទិច ដែលប្រើ[[មេដែកអចិន្ត្រៃយ៍]] បន្ទះដែកស្ដើង និង កណ្ដឹងហៅ។
* ២៧ មេសា ១៨៧៧ Edison បានដាក់ពាក្យសុំអាជ្ញាប័ណ្ឌឧបករណ៍បញ្ជូនធ្វើពី[[កាបូន]](ហ្គ្រាហ្វីត)។ អាជ្ញាប័ណ្ឌលេខ 474,230 ត្រូវបានផ្ដល់១៥ឆ្នាំក្រោយមក(៣ ឧសភា ១៨៩២)។ Edison បានទទួលអាជ្ញាប័ណ្ឌលេខ 222,390 សំរាប់ឧបករណ៏បញ្ជូនធ្វើពីគ្រាប់កាបូន នៅឆ្នាំ ១៨៩៧។