ប្រាសាទបេងមាលា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
រ៉ូបូ បន្ថែម: de:Beng Mealea
No edit summary
បន្ទាត់ទី៩៖
|location = ៤០គ.ម​ពីខាងកើត​ក្រុម​ប្រាសាទ​នៅ​[[ក្រុងអង្គរ|អង្គរ]] និង ៧៧គ.ម​ពី[[ក្រុងសៀមរាប]]
}}
'''ប្រាសាទបេងមាលា'''មានទីតាំងស្ថិតនៅជើងមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើង[[ភ្នំគូលេន]] ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពី[[ក្រុងសៀមរាប]]។ ប្រាសាទនេះ​មានលក្ខណៈស្រដៀងនឹង[[ប្រាសាទអង្គរវត្ត]] និង​ត្រូវបាន​ស្ថាបនា​ឡើង​​ដោយ[[ព្រះបាទសូរ្យវរ្ម័នទី២]] ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០​ម៉ែត្រ។ ប្រសាទបេងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១​និង​ដើមសតវត្សរ៍ទី១២ លើផៃ្ទដី​ទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុង[[ព្រហ្មញ្ញសាសនា]] និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែល[[ប្រាសាទអង្គរវត្ត]]នោះ ដូចេ្នះ​រាល់​វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា​។ [[ប្រាសាទអង្គរវត្ត]]ដែលប្រវត្តិសាស្រ្តចារទុកថាជាស្នាព្រះហស្តរបស់[[ព្រះបាទសូរ្យវរ្ម័នទី២]]នោះ សាងឡើង​ដើម្បី​ឧទ្ធិសថ្វាយ​ព្រះវិស្ណុ​ដោយ​មាន​កសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះ​មួយនោះដូចេ្នះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។