ប្រាសាទអាស្រមមហាឥសី៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
'''​ប្រាសាទ​អាស្រម​មហា​ឥសី'''​ស្ថិត​នៅ​ប៉ែក​និរតី​ប្រមាណ​ជា ២៥០ ម៉ែត្រ ពី​[[ប្រាសាទភ្នំដា]] ក្នុងទឹក​ដី​នៃ​[[ខេត្តតាកែវ]] ដែល​ត្រូវបាន​សាងសង់​ឡើង​នា ស​.​ត​ទី​១១ លើ​ខឿន​ប្រាសាទ​ឥដ្ឋ​នា​[[សម័យ​នគរ​ភ្នំ]] ប្រាសាទ​អាស្រម​មហា​ឥសី ជា​សំណង់​ស្ថាបត្យកម្ម​ខ្មែរ ដែល​មាន​ចំណាស់​ជាងគេ ធ្វើ​តាម​លំនាំ​នៃ​ប្រាសាទ​ឥណ្ឌា ក្នុង​[[ព្រះរាជាណាចក្រ​កម្ពុជា]]​បច្ចុប្បន្ន ។ ​បូជនីយដ្ឋាន​នេះ ធ្វើ​អំពី​ថ្ម​ពពុះ បែរមុខ​ទៅ​ទិស​ខាងជើង ហើយ​មាន​ទ្វារ​ចូល​ធំ​មួយ​និង​បង្អួច​តូចៗ តែ​គ្មាន​ទ្វារបញ្ឆោត​ដូច​សម័យ​ក្រោយៗ​ទេ ។ លក្ខណៈ​ពិសេស​មួយទៀត​គឺ កំពូល​ប្រាសាទ​នេះ លំអរ​ដោយ​ក្បាច់​ជា​ផ្កាឈូក​ក្តោប​មួយ ព្រមទាំង​វត្តមាន​របស់​មណ្ឌប​មួយ​រាង ៤ ជ្រុង​ស្មើ ស្ថិតនៅ​ផ្នែក​ខាងក្នុង​នៃ​ប្រាសាទ ដែល​ជុំវិញ​មាន​ផ្លូវ​ដើរ​ភាវនា​ធម៌ ។ នៅ​អម​តាម​សងខាង​នៃ​ទ្វារ​មណ្ឌប យើង​ឃើញ​មាន​សសរ​ពេជ្រ​ពីរ ប្រហាក់ប្រហែល​នឹង​សសរ​ពេជ្រ​ពីរ​នៃ​ទ្វារ​ខាងក្រោម​នៃ​ប្រាសាទ ។​ នៅ​ចំ​កណ្តាល​នៃ​មណ្ឌប​មាន​អាសនៈ​មួយ ជាទី​គោរព​បូជា​ដែល​ពី​ដើម​មាន​តម្កល់​ចម្លាក់​មួយ តំណាង​ឲ្យ​ព្រះ​ហរិះ​ហរៈ តែ​សព្វថ្ងៃនេះ ត្រូវបាន​បារាំង​យក​ទៅ​តម្កល់​នៅ​សារមន្ទីរ​ហ្គី​មេ នៅ​ទីក្រុង​[[បារីសប៉ារីស]] ។​ប្រាសាទ​អាស្រម​មហា​ឥសី ដែល​មាន​ទំហំ​ប្រមាណ​ជា ៥,៥ ម៉ែត្រ x ៥,៥ ម៉ែត្រ ដោយ​មាន​កំពស់ ៧ ម៉ែត្រ ត្រូវបាន​ទទួល​ការជួសជុល​ដោយ​អ្នកឯកទេស​បារាំង​ឈ្មោះ ម៉ូ​ហ្សេ រវាង​ឆ្នាំ​១៩៣០ និង​ឆ្នាំ​១៩៣៥ តែ​មិន​បាន​សព្វ​គ្រប់ ១០០​ភាគរយ​នោះ​ទេ ។​ ​ការស្រាវជ្រាវ​ថ្មី​បានឲ្យដឹងថា ប្រាសាទ​នេះ​ស្ថិតនៅ​ក្នុង​អន្តរកាល រវាង​[[សម័យ​នគរ​ភ្នំ]]​និង​[[សម័យចេនឡា|ចេនឡា]] ពោល​គឺ​ស្ថិត​ក្នុង​អម្លុង​ចុង ស​.​ត​ទី​៥ ដើម​ស​.​ត​ទី​៦ ហើយ​បាន​ទទួល​ឥទ្ធិពល​ពី​សាលា​វិចិត្រសិល្បៈ​អ​ជ​ន្តា ។​
== ស្ថាបត្យកម្ម​ ==
* '''ទ្វារ​'''៖ទ្វារ​ចូល​មានតែ​មួយ ហើយ​នៅ​លើ​ស៊ុមទ្វារ​យើង​មិនឃើញ​មាន ការ​ឆ្លាក់​ជា​ក្បាច់ក្បូរ​អ្វី​ទេ ។ លក្ខណៈ​មួយ​ទៀត​គឺ​ទ្វារ​នេះ មាន​លក្ខណៈ​តូច​ល្មម​សមស្រប​តាម​ទំហំ​នៃ​ប្រាសាទ ។​