ភាសា និង​អក្សរ​ខ្មែរ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ ==ភាសា​ខ្មែរ== ===និយម​ន័យ​ភាសា=== * ពាក្យ​ "ភាសា" ម...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង១៧:៣៩ ថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០១១

ភាសា​ខ្មែរ

និយម​ន័យ​ភាសា

  • ពាក្យ​ "ភាសា" មាន​ន័យ​ត្រូវ​គ្នា​នឹង​ពាក្យ​បារាំង​ថា La Langue ហើយ​នឹង​ពាក្យ​អង់គ្លេស​ថា Language ។
  • តាម​វចនានុក្រម​សម្តេច​ព្រះ​សង្ឃរាជ​ជួន​ណាត​​ភាគ​ ១ ទំព័រ​ទី ២៤៧ បោះ​ពុម្ព​ ឆ្នាំ ១៩៦៧ បាន​ពន្យល់​យ៉ាង​ខ្លី​ថា​ភាសា​ជា​ "​ពាក្យ​ ឬ​សម្តី​" ។
  • តាម​សព្វ​វចនា​ធិប្បាយ​ធំ Grande Larousses វិញ​បាន​ឱ្យ​ន័យ​ពាក្យ​នេះ​ថា​ "​ភាសា​ជា​ការ​សម្តែង​នូវ​សកម្មភាព​ដោយ​និម្មិត​របស់​មនុស្ស​ ពោល​គឺ​សម្បទា​របស់​គេ​ក្នុង ការ​សម្តែង​នូវ​ចិត្ត​គំនិត និង​ហេតុ​ការណ៍​នានា​តាម​សូរ​សម្លេង​និង​កាយ​វិការ​ ។
  • តាម​ទស្សនៈ​របស់​វាក្យ​វិទូ Webster ថា​ភាសា​គឺ​ជា​ការ​សម្តែង​នូវ​គំនិត​សញ្ចេតនា​ ដោយ​ប្រើ​សូរ​សម្លេង​ និង​ដោយ​ការ​ផ្គុំ​សម្លេង​នោះ​មាន​ន័យ​សេចក្តី​មួយ ។
  • តាម​លោក អៀង កើស ក្នុង​សៀវ​ភៅ​ភាសា​ខ្មែរ​បោះ​ពុម្ព​ឆ្នាំ ១៩៦៧ បាន​ពន្យល់​ថា​ ភាសា​គឺ​ជា​សញ្ញា​មួយ​សម្រាប់​ទាក់​ទង​គ្នា​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ទោះ​បី​ជា​ភាសា​និយាយ​ក្តី​ ឬ​ភាសា​គ​ក្តី ។ សូម្បី​តែ​សត្វ​ក៏​វា​មាន​ភាសា​សម្រាប់​ប្រចាំ​ក្រុម​របស់​វា​ដែល​ក្នុង​ការ​ទាក់​ទង ។
  • លោក​ បណ្ឌិត ម៉ៅ សុក្កន ជា​សាស្រ្តា​ចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​ បាន​ឱ្យ​និយម​ន័យ​ថា "​ភាសា​ជា​សញ្ញា​ពិសេស​មួយ​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ជាក់​លាក់ ។

♥ ដូច្នេះ​សរុប​មក​ ភាសា​ជា​បាតុ​​ភូត​សង្គម​ពិសេស​មួយ ។ ជា​ប្រព័ន្ធ​សញ្ញា​ពិសេស​មួយ​ដែល​មាន​ទំនាក់​ទំនង​គ្នា​តាម​រយៈ​សញ្ញា​ពិសេស​ដោយ​ឡែក​ អាច​ផ្សំ​គ្នា​បាន មាន​លក្ខណៈ​បន្ត​មាន​ន័យ​មួយ ឬ​ច្រើន​ហើយ​មាន​លក្ខណៈ​យូរ​អង្វែង​ ។ ភាសា​កើត​ឡើង​ហើយ​ប្រែ​ប្រួល​ដោយ​សារ​តម្រូវ​ការ​ចាំ​បាច់​របស់​សង្គម ។

→ កំណត់​សម្គាល់
១- ប្រព័ន្ធៈ ជា​សំណុំ​មួយ​ដែល​មាន​ធាតុ​ចាប់​ពី​២​ឡើង​ទៅ ហើយ​ធាតុ​ទាំង​នោះ​មាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក ។

ឧទាហរណ៍- ប្រព័ន្ធ​ផ្លូវ​ទឹក ប្រព័ន្ធ​ភ្លើង​អគ្គីសនី ប្រព័ន្ធ​សេដ្ឋកិច្ច ។
ផ្ទុយ​ទៅ​វិញ ឥដ្ឋ​មួយ​គំនរ ពុំ​មែន​​ជា​ប្រព័ន្ធ​ទេ ព្រោះ​ដុំ​ឥដ្ឋ​នីមួយ​ៗដែល​គេ​គរ​លើ​គ្នា​នោះ​គ្មាន​ទំនាក់​ទំនង​គ្នា​ទេ តែ​បើ​ជញ្ជាំង​ឥដ្ឋ​ វិញ​ទើប​វា​ជា​ប្រព័ន្ធ ​ព្រោះ​ដុំ​ឥដ្ឋ​នីមួយ​ៗ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ។

២- សញ្ញាៈ ជា​អ្វី​ដែល​ជម្រុញ​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​មនុស្ស​ដោយ​វិញ្ញាណ​ទាំង​៥ ធ្វើ​ឲ្យ​មនុស្ស​គិត ពិចារ​ណា និង​យល់​បាន ​ហើយ​តាង​ឲ្យ​អ្វី​មួយ​ដែល​ខុស​ពី​មុន ។
ឧទាហរណ៍- ភ្លើង​ចរាចរណ៏ៈ ​ភ្លើង​ពណ៌​ក្រហម ជា​សញ្ញា​ប្រាប់ថា ឈប់
ភ្លើង​ពណ៌​លឿង​ ជា​សញ្ញា​ប្រាប់​ថា ប្រុង​ប្រយ័ត្ន
ភ្លើង​ពណ៌​ខៀវ ជា​សញ្ញា​ប្រាប់​ថា ​ធ្វើ​ដំណើរ​ទៅ​មុខ
- បើ​យើង​ឃើញ​ពពក​ខ្មៅ​ពាស​ពេញ​ផ្ទៃ​មេឃ​ ជា​សញ្ញា​ប្រាប់​ថា មេឃ​ជិត​ភ្លៀង​ហើយ
- ជួន​កាល គេ​អាច​សម្គាល់​ថា​ មាន​ផ្សែង​គឺ​មាន​ភ្លើង ។