ភាសា និង​អក្សរ​ខ្មែរ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៥០៖
ច្បាស់លាស់ទេ គឺគ្រាន់តែជាទ្រឹស្តី ឬ យោបល់រួមរហូតដល់សន្មត់ ប៉ុណ្ណោះ ។ រូបនិយមបដិសំយោគ បានចែងថា ភាសាកើតឡើងអាស្រ័យ ដោយតំរូវការរបស់សង្គម។ ដូចនេះ ភាសា គឺជាបាតុភូតរបស់ សង្គម។

====ក-១. ពលកម្មបងើ្កតនូវភាសា=====
ផើ្តមពីពលកម្ម ពិសេសពលកម្មរួម ក្រុមមនុស្សបុព្វកាលបានបងើ្កតអោយកើតឡើងនូវ បំណងក្នុងទំនក់ទំនង និង ការត្រិះរិះ ពិចារណា។ ជាបណើ្តរៗស្របជាមួយនឹងការ រីកចំរើននៃបាតដៃ និង ដំណាក់កាលពលកម្ម មនុស្សបានចាប់ផើ្តម គ្រប់គ្រងត្រួតត្រា លើមជ្ឈដ្ឌានធម្មជាតិ។ ក្នុងទិសដៅ ធម្មជាតិ ជានិច្ចកាលមនុស្ស បានរកឃើញលក្ខណៈ ពិសេសថ្មី ដែលពីដើមរហូតដល់សព្វថ្ងៃនេះ ពុំធ្លាប់បានយល់ដឹង។
ម្យ៉ាងទៀតការរីកចំរើននៃពលកម្មបានផ្តល់នូវលទ្ធផលសំខាន់ៗ និង ចាំបាច់គឺ ចំណង ទំនាក់ទំនង រវាងសមាជិតនៃសង្គមដោយវិធីបងើ្កតឡើងនូវករណីជាច្រើន ដើម្បីអោយមនុស្សជួយ សហប្រតិបត្តិការនោះ។ រួមសេចក្តីមកមនុស្សកំពុង ទទួលបាននូវ រូបភាពនោះដល់កំរិតមួយដូចគ្នា ហើយគេក៏មានប្រការច្រើនទៀត ដែលគប្បីត្រូវនិយាយ “ភាសា” ទើបអាចយល់គ្នាបាន។
បន្ទាត់ទី៩៤៖
-សំនៀងសំលេង
-ពាក្យសូរផ្សេងគ្នា តែមានន័យដូចគ្នា
ឧទាហរណ៍់៖តំបន់ខ្លះ ដូចជា បាត់ដំបង ប្រើពាក្យ “សោ” ក្នុងន័យ អស់កំលាំង។ ឯតំបន់ខ្លះ ទៀតដូចជា កណា្តល ប្រើពាក្យ “ហេវ” ក្នុងន័យដដែល។

[[រូបភាព:Khmer_Words.jpg]]

==ការវិវត្តនៃភាសាខ្មែរ==
កំពុង​សរសេរ​ និង​កែប្រែជា​បន្ត​ទៀត......

ភាសាខ្មែរកើតឡើងតំាងពីយូរយាណាស់មកហើយ។ តាមកំរាយបុរាណវិទ្យានៅ ល្អាងស្តាន
ភ្នំទាបទ្រាំង ”៥គ-ម ពីអណើ្តតហែប” ខេត្តបាត់ដំបង អ្នកបុរាណវិទ្យាបានរកឃើញថា ធ្យូរស្រទាប់ទី៤ នៃកំណាយនោះ មានអាយុ ៤ ២៩០ឆ្នាំ មុនគ-ស ។ បានសេចក្តីថា នៅលើទឹកដីខ្មែរយើងមនុស្ស រស់នៅយ៉ាង ហោចណាស់ក៏ តំាងពី៤ពាន់ឆ្នាំមុន គ-ស មកម៉្លេះ។ ភាសាវិទូនៅក្នុងលោកច្រើនបាន ចាត់ទុកភាសាខ្មែរ ជាភាសានៃអំបូរខ្មែរ-មន។ ហើយអំបូរ ខ្មែរ-មន នេះចេញមកពីអំបូរធំមួយទៀត គឺអំបូរ “អូស្រ្តូអាស៊ី”

♦ ភាសាខ្មែរមនការវិវត្តធំៗ៣លើកគឺ៖

-ភាសាខ្មែរ បុរាណ( ចាប់ពីកំណកំនើតដល់ស-វទី១៦ )

-ភាសាខ្មែរ កណ្តាល( ស-វទី១៦ដល់ស-វទី១៩ )

-ភាសាខ្មែរ បច្ចុប្បន្ន( ចាប់ពីស-វទី២០មក )

==លក្ខណះពិសេសនៃភាសាខ្មែរ==
ដើមី្បស្គាល់ភាសាយើងបានច្បាស់លាស់ យើងត្រូវតែស្គាល់លក្ខណះពិសេសខ្លះៗរបស់ភាសា យើងសិន ។

===ក- ការបន្លឺសំលេង===
ក្នុងការបន្លឺសំលេង សូរព្យាង្គខ្មែរពុំមាន ”ស្នៀង”ទេ។ គឺថាក្នុងភាសាខ្មែរពុំមានបំរែបំរួលកំពស់ សូរ ទាប រឺ ខ្ពស់ ដើម្បីបង្កើតពាក្យច្រើនម៉ាត់ផ្សេងគ្នា (មានន័យផ្សេងគ្នា ) នោះទេ។ ភាសាវៀតណាម ឡាវ សៀម ចិន ជាដើមតែងប្រើ ”ស្នៀង” នេះដើម្បីបង្កើត ពាក្យអោយកាន់តែច្រើនទៀត។ គឺជាន័យរបស់ពាក្យ ប្រែប្រួលទៅតាម “ស្នៀង” នេះឯង។ ចំនែកភាសាខ្មែរមានលក្ខណៈសំគាល់ ខុសប្លែកពីភាសាដទៃ ដូចជា៖

-ការបន្លឺសំលេងពុំមានការឡើងចុះ មានសំលេងស្មើ

-មានការបង្រួមព្យាង្គច្រើនមកព្យាង្គតិច ។

-ភាសាខ្មែរយើង មានទំនោរទៅរកការបង្រួញព្យាង្គ នេះជាមូលហេតុដែលនាំអោយ បុព្វបុរស យើង យកជាមធ្យោបាយខ្មែរនីយកម្ម ពាក្យពហុព្យាង្គ បាលីសំស្រឹ្កត រឺ ពាក្យ បរទេសឯទៀត ។

ឧទាហរណ៍៖ សមាជិ > ស្មាធិ៍, ប្រសាសន > ប្រសាសន៏, ប្រយោជន > ប្រយោជន៏ ។

===ខ- ការបង្កើតពាក្យ===
ក្នុងការបង្កើតពាក្យ ខ្មែរមានវិធីកំលាយពីរយ៉ាងគឺ វិធីកំលាយដោយផ្នត់ដើម និង វិធីកំលាយ ដោយផ្នត់ជែក។

====ខ.១ ផ្នត់ដើម====
ផ្នត់ដើម ឋិតនៅខាងដើមពាក្យរឹស។ ផ្មត់ដើមមានទំរង់គឺ ៖
-ព្យព្ជានៈទោល ( ព-)
- ព្យព្ជានៈ + ស្រៈ ( ពស-)
- ព្យព្ជានៈ + ស្រៈ + ព្យព្ជានៈ (ពសព-)

'''- ទំរង់ [ព-]'''

ផ្នត់ដើមសំខាន់ៗមាន៥គឺ ៖ [ក-] [ច-] [ត-] [ប-] [ស-]

ឧទាហរណ៍៖
[[រូបភាព:Khmer_words_2.jpg]]