ភាសាស៊ី៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៩៖
ភាសា C ត្រូវ​បាន​បង្កើត​ដោយ​មាន​លក្ខណៈ​ជិត​ស្និត​នឹង​ការ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ[[​យូនិក (Unix)]] ដែល​តំបូង​ឡើយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​[[យូនិក (Unix)]]​នេះ​បាន​បង្កើត​ដោយ​[[កូដ​បណ្ដុំ​(assembly)]] ប៉ុណ្ណោះ សម្រាប់​ដាក់​ប្រតិបត្តិ​ការ​ម៉ាស៊ីន [[PDP-7]] ហើយ​ដែល​ក្រោយ​មក​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ដាក់​ប្រតិបត្តិ​ការ​ម៉ាស៊ីន [[PDP-11]]។ នៅ​ឆ្នាំ ១៩៧៣ ភាសា C បាន​​បន្ថែម​នូវ​[[រចនា​សម្ព័ន្ធ(struct type)]]​និង​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​សរសេរ[[​ស្នូល​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​យូនិក (Unix Kenal)]] ហើយ​ដែល​បាន​ក្លាយ​ជា​ភាសា​សរសេរ​កម្ម​វិធី​ព័ត៌មាន​វិទ្យា​ទី​មួយ​​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនួស​ការ​សរសេរ​បែប​កូដ​បណ្ដុំ (assembly)។

នៅ​ឆ្នាំ ១៩៧៨ លោក [[ប្រ៊ីយ៉ាន ឃ័រនីញ៉ាន (Brian Kernighan)]] និង [[ដេនីស រីឆាត (Dennis Ritchie)]] បាន​បោះពុម្ព​សៀវភៅ [[The C Programming Language]] លើក​ទី​មួយ ដែល​ក្រោយ​មក​បាន​គេ​ហៅ​ថា "K&R"។

នៅ​ឆ្នាំ ១៩៨៣ [[វិទ្យាស្ថាន​បទដ្ឋាន​ជាតិ​នៃ​សហរដ្ឋ​អាមេរិច American National Standards Institute (ANSI)]] បាន​បង្កើត​បទដ្ឋាន​ថ្មី​សម្រាប់​ភាសា C ហើយ​​នៅ​ឆ្នាំ ១៩៨៩ ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ជា​បទដ្ឋាន​ ANSI X3.159-1989 "Programming Language C" ដែល​ត្រូវ​បាន​ហៅ​ជា​ទូទៅ​ថា ANSI C ឫ​បទដ្ឋាន C, ឫ C89។

នៅ​ឆ្នាំ​១៩៩០ បទដ្ឋាន ANSI C ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​[[សហព័ន្ធ​បទដ្ឋាន​អន្តរជាតិ ISO]] ហើយ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា "C89" ឫ "C90"។

ក្រោយ​មក​បទដ្ឋាន"C89" ក៏​ត្រូវ​បាន​កែ​ប្រែ​និង​បញ្ចូល​បន្ថែម​លក្ខណៈ​ថ្មី​ និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រព័ន្ធ​បទដ្ឋាន​អន្តរ​ជាតិ ISO (ISO/IEC 9899:1999)​នៅ​ឆ្នាំ​ ១៩៩៩ដែល​​ត្រូវ​បាន​ស្គាល់​ថា C99 ។

==លក្ខណៈ==

ភាសា C មាន​លក្ខណៈ​ជា​លំដាប់​នៃ[[​ប្រតិបត្តិ​ការ (Procedural)]] និង​ត្រូវ​បាន​បង្កើត​ឡើង​អោយ​មាន​ជា​បទដ្ឋាន ដែល​អាច​ដាក់​អោយ​ប្រតិបត្តិ​ការ​នៅ​លើ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ទាំង​អស់ (Linux, Mac, Window)។ ភាសា C ត្រូវ​ការ​ប្រើ​ប្រាស់​កម្មវិធី​[[បម្លែង​កូដ (compiler)]]​អោយ​ទៅ​ជា​កូដ​ម៉ាស៊ីន​ដែល​អាច​ដាក់​អោយ​ប្រតិបត្តិ​ការ​លើ​ម៉ាស៊ីន​បាន។ ដូច្នេះ ភាសា​នេះ​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ជំពូក​ភាសា​កូដ​បម្លែង (compiler) ដែល​ខុស​ពី​ជំពូក​ភាសា​[[កូដ​បក​ប្រែ (Interpreter)]]។

'''ភាសា​C មាន​លក្ខណៈ​ពិសេសៗ​ដូច​ជា'''

មិន​ប្រកាន់​[[ប្រភេទ​ទិន្នន័យ]]​រវាង characters និង Interger ដែល​មាន​ន័យ​ថា​ប្រភេទ​ទិន្នន័យ​ទាំង​ពីរ​នេះ​អាច​ប្រើ​ប្រាស់​ជំនួស​គ្នា​បាន

អាច​ធ្វើ​ការ​គណនា​ដោយ​ផ្ទាល់​ដល់​អង្គ​ចង​ចាំ​របស់[[​កុំព្យូទ័រ]] (computer memory) ដោយ​ការ​ប្រើ​ប្រាស់ Pointer

បាន​ធ្វើ​ការ​ជាមួយ​និង​លក្ខណៈ Polymorphism

អាច​បង្កើត​[[បណ្ដុំ​ទិន្នន័យ (array)]] ជំនួស​ការ​ប្រើ​ប្រាស់ pointer

មាន​ប្រព័ន្ធ​ប្រតិបត្តិ​ដែល​អាច​គ្រប់​គ្រង​ច្រក​ចេញ​ចូល Standard Input Output (I/O)

មាន​ប្រមាណ​វិធី​សំរាប់​គណនា​ច្រើន​ដូច​ជា +=, -=, *=, ++ ។ល។និង។ល។

ឧទាហរណ៍: