វត្តភ្នំដូនពេញ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបន្ថែមចំនាត់ថ្នាក់ក្រុម "វត្តអារាម" (ដោយប្រើ HotCat)
No edit summary
បន្ទាត់ទី៣៖
[[រូបភាព:Wat Phnom Stairway.jpg|right|250px]]
 
ក្នុង​កាល​កន្លង​ទៅហើយ (​គ​.​ស ១៣៧២) មាន​ដូនចាស់​ម្នាក់​ឈ្មោះ "​ពេញ​" ជា​អ្នកមាន​ភោគ​សម្បត្តិ​បរិបូរណ៍ មាន​លំនៅ​ក្បែរ​ច្រាំង[[ទន្លេ​បួន​មុខ]] ។ ផ្ទះ​របស់គាត់​សង់​នៅលើ​ទួល​ខាងកើត​ភ្នំ​តូច​មួយ ។ ថ្ងៃមួយ​ទីនោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទឹកទន្លេ​ជន់​លិច​រហាច​រហឹម ដូនពេញ​បាន​ចុះទៅ​កំពង់ទឹក​ស្រាប់តែ​ឃើញ​ដើម​គគីរ​មួយ​ធំ​អណ្តែត​មក​ក្បែរ​ច្រាំង ហើយដោយ​អំណាច​ទឹក​ហូរ​សង​ចុះឡើង ដើម​គគីរ​នោះ​ចេះតែ​អណ្តែត​វិលវល់​នៅក្បែរ​ច្រាំង​នោះ ។ លុះ​ដូនពេញ​ឃើញ​ដូច្នេះ ក៏​ប្រញាប់​ទៅ​អំពាវនាវ​ហៅ​អ្នកជិតខាង​ឲ្យ​មកជួយ​ទាញយក​ដើម​គគីរ​នោះ ។ អ្នកជិតខាង​ក៏​នាំគ្នា​យក​ពួរ​ទៅ​ចង ហើយ​អូស​រំកិល​បន្តិច​ម្តងៗ​ទាល់តែ​មកដល់​មាត់ច្រាំង ។ ​
​ពេលនោះ​ដូនពេញ​យក​កំណាត់ឈើ​ទៅ​កោស​កៀរ​សំអាត​ភក់​ចេញ គាត់់​ក៏បាន​ឃើញ​ក្នុង​ប្រហោង​ឈើ​គគីរ​មាន​ព្រះ​ពុទ្ធរូប ៤ អង្គ​តូចៗ ធ្វើ​អំពី​សំរឹទ្ធិ និង​ទេវរូប​មួយអង្គ​ទៀត​ធ្វើ​អំពី​ថ្ម ។ ទេវរូប​នោះ ទ្រង់​ឈរ​ព្រះ​ហ​ស្ថ​ម្ខាង​ទ្រង់​ដំបង ព្រះ​ហ​ស្ថ​ម្ខាង​ទៀត​ទ្រង់​ស័ង្ខ ព្រះកេសា​បួង ។ ដូនពេញ និង អ្នកជិតខាង​ដែល​ទៅ​ជួយ​មាន​សេចក្តីត្រេកអ​រណាស់ ដោយ​រើស​បាន​របស់​ជាទីគោរព​បូជា​ក៏​នាំគ្នា​ដង្ហែ​ព្រះ​បដិមាករ​ទាំងនោះ​មកដល់​ផ្ទះ​ដូនពេញ ហើយ​ដូនពេញ​ចាត់​ការសង់​ខ្ទម​មួយ​តូច​តម្កល់​ជា​បណ្ដោះអាសន្ន ។ ថ្ងៃ​ក្រោយមក​ដូនពេញ​អំពាវនាវ​ឲ្យ​អ្នកជិតខាង​ជួយ​លើកដី​ពូន​ភ្នំ ដែល​នៅ​ខាងលិច​ផ្ទះ​របស់គាត់​នោះ​ឲ្យ​ទៅជា​ភ្នំ​មែនទែន ។ បន្ទាប់ពីនោះ​គាត់​ឲ្យ​គេ​អារឈើ​គគីរ​នោះ ធ្វើជា​សសរ​វិហារ​ដែល​គាត់​បំរុង​សង់​លើ​ភ្នំ​នោះ​។​
​ ​
​ក្នុង​គ​.​ស ១៣៧២ ដូនពេញ និង អ្នកស្រុក​ជាច្រើន​នាក់ ស្រុះស្រួល​បបួលគ្នា​សាងសង់​ព្រះវិហារ​មួយ​ខ្នង​ប្រក់​ស្បូវភ្លាំង​នៅលើ​កំពូលភ្នំ​នោះ ហើយ​គាត់​នាំគ្នា​ដង្ហែ​ព្រះ​ពុទ្ធរូប​សំរឹទ្ធិ​ទាំង ៤​អង្គ ទៅ​តម្កល់ទុក​ក្នុង​វិហារ​នោះ ។ ចំណែក​ទេវរូប​ថ្ម​មួយអង្គ​គាត់​ដង្ហែ​ទៅ​តម្កល់ទុក​លើ​អ​សនៈ​មួយ​នៅ​ជើងភ្នំ​ខាងកើត ហើយដោយ​គាត់​យល់ថា ទេវ​រូបនោះ​អណ្តែត​ទឹក​មកពី​ស្រុក​លាវ និង​មាន​ភាព​ដូចជា​លាវ គាត់​ក៏បាន​សន្មតនាម​ថា "​អ្នកតា​ព្រះ​ចៅ​” នាម​នោះ​ជាប់​ត​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ ។​
 
នៅ​ខាងក្រោយ​វត្តមាន​ចេ​តី​យ បុរាណ​មួយ​ដែល​តម្កល់​អដ្ឋិធាតុ​[[ព្រះបាទ​ពញាយ៉ាត]] (​ព្រះរាជា​ដែល​បាន​យាង​ចោល​ទីក្រុង​អង្គរ​ក្នុង​ឆ្នាំ ១៤៣១ នៃ​គ្រិស្តសករាជ​) ។ អ្នកទេសចរ​ទាំងឡាយ​មិនអាច​ចាកចេញ​ពី​ទីកន្លែង​នេះ ដោយ​មិនបាន​ទៅលេង​ស្តូប​រំលឹក​អនុ​ស្សារី​យ៍ ដែល​ធ្វើ​ឲ្យ​យើង​នឹកឃើញ​ឡើងវិញ​ពី​ដែនដី​ទាំងនេះ កាលពី​អំឡុង​សម័យ​សង្គ្រាមលោកលើកទី​ពីរ​នោះឡើយ ។ ស្តូប​រំលឹក​អនុស្សា​រី​យ៍​នេះ មាន​ទីតាំង​ស្ថិតនៅ​ផ្នែក​ខាងត្បូង​នៃ​ជើងភ្នំ​។ កូនភ្នំ​នេះ​ត្រូវបាន​គ្របដណ្តប់ និង​ព័ទ្ធជុំវិញ​ដោយ​ដើមឈើ​តំបន់​ត្រូពិច​ដែល​តំណាង​ឲ្យ​វិស័យ​ផ្សេងៗ ដែល​បាន​ចាក់ឫស​នៅ​ពាសពេញ​ប្រទេស ។ ដើមឈើ​ទាំងនេះ​បាន​ក្លាយជា​ទីជម្រក​សម្រាប់​សត្វ​ស្វា និង​បក្សី​ជាច្រើន ជាពិសេស​សត្វ​ជ្រឹង​ធំៗ ដែល​កំពុង​តោង​មែកឈើ​ទាំងឡាយ ។
កាល​សាងសង់​វិហារ​រួចហើយ យាយ​ពេញ​បាន​និមន្ត​ព្រះសង្ឃ​មក​គង់​នៅលើ​ជើងភ្នំ​នោះ នៅ​ទិស​ខាងលិច​ទើប​មាន​ឈ្មោះថា "​វត្តភ្នំ​ដូនពេញ​" ដែល​សព្វថ្ងៃ​ហៅ​កាត់​ថា "​វត្តភ្នំ​” តាំងពី​ពេល​នោះមក​រហូតមកដល់​សព្វថ្ងៃ។
 
== និមិត្តរូប​[[ព្រះបាទស៊ីសុវត្ថិ]]​នៅ​វត្តភ្នំ ==