វត្តភ្នំដូនពេញ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៣៖
[[រូបភាព:Wat Phnom Stairway.jpg|right|250px]]
 
==ប្រវត្តិ==
ក្នុង​កាល​កន្លង​ទៅហើយ (​គ​.​ស ១៣៧២) មាន​ដូនចាស់​ម្នាក់​ឈ្មោះ "​ពេញ​" ជា​អ្នកមាន​ភោគ​សម្បត្តិ​បរិបូរណ៍ មាន​លំនៅ​ក្បែរ​ច្រាំង[[ទន្លេ​បួន​មុខ]] ។ ផ្ទះ​របស់គាត់​សង់​នៅលើ​ទួល​ខាងកើត​ភ្នំ​តូច​មួយ ។ ថ្ងៃមួយ​ទីនោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទឹកទន្លេ​ជន់​លិច​រហាច​រហឹម ដូនពេញ​បាន​ចុះទៅ​កំពង់ទឹក​ស្រាប់តែ​ឃើញ​ដើម​គគីរ​មួយ​ធំ​អណ្តែត​មក​ក្បែរ​ច្រាំង ហើយដោយ​អំណាច​ទឹក​ហូរ​សង​ចុះឡើង ដើម​គគីរ​នោះ​ចេះតែ​អណ្តែត​វិលវល់​នៅក្បែរ​ច្រាំង​នោះ ។ លុះ​ដូនពេញ​ឃើញ​ដូច្នេះ ក៏​ប្រញាប់​ទៅ​អំពាវនាវ​ហៅ​អ្នកជិតខាង​ឲ្យ​មកជួយ​ទាញយក​ដើម​គគីរ​នោះ ។ អ្នកជិតខាង​ក៏​នាំគ្នា​យក​ពួរ​ទៅ​ចង ហើយ​អូស​រំកិល​បន្តិច​ម្តងៗ​ទាល់តែ​មកដល់​មាត់ច្រាំង ។ ​