ភាសា និង​អក្សរ​ខ្មែរ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
BR
បន្ទាត់ទី២២១៖

==៣- ព្យាង្គ==
===ក- ព្យាង្គទោល===
ព្យាង្គគឺជាសូររួមនៃសទ្ទដែលបន្លឺឡើងតែមួយបន្សាយសម្លេង។

ឧទាហរណ៍៖

- យើង រីក រាយ នឹង ជោគ ជ័យ បងៗ កងទ័ព។

-ចូរ ថែ ទាំ សួរ ច្បារ។

សូរដែលបន្លឺឡើងដូចជាៈ យើង ថែ.....ហៅថាព្យាង្គ។ ព្យាង្គនីមួយៗស្ថិតនៅក្នុង ទម្រង់ដូចនេះ ៖

-ពស ឧ. តោ ស។

-ពសព ឧ. មាំ មួន។

-ពពស ឧ. ស្ពៃ ល្អ។

-ពពសព ឧ. ក្រិត ក្រម។

===ខ-សទ្ទក្នុងព្យាង្គ===
====១- សទ្ទដើមព្យាង្គ====
=====ក-សទ្ទទោល=====< br>
ឧទាហរណ៍៖ ជីក ដី ដាំ ដូង ។ ជ ដ ជាព្យញ្ញនៈផ្សំដើមព្យាង្គ។

=====ខ- សទ្ទផ្សំ=====
ឧទាហរណ៍៖ ប្រឹង ប្រែង ព្រមៗ គ្នា។ ប្រ គ្ន ជាព្យញ្ជនៈផ្សំដើមព្យាង្គ។

====២- សទ្ទកណ្តាលព្យាង្គ ពសព ឬ ពពសព====
ឧទាហរណ៍៖ រាប់ អាន មិត្ត នឹងមិត្ត ជិតស្និទ្ធ។ ស្រៈ[ អ៊័ ] [ អា ] [ អ៊ិ ] ជាស្រៈ របស់ព្យាង្គ។

'''៣-សទ្ទចុងព្យាង្គ ពស ពពស ឬ ពសព ពពសព'''
'''ក- ស្រៈ៖''' គោ ក្របី។ ស្រៈ[ អ៊ោ ] [ អ ] [ អី ] ជាសទ្ទចុងព្យាង្គ។
'''ខ- ព្យញ្ជនៈ៖''' រួម មិត្ត ចិត្ត មួយ។ ព្យញ្ជនៈ[ ម ] [ ត ] [ យ ]ជាសទ្ទចុង ព្យាង្គ។

=====គ-លក្ខណៈរបស់ព្យាង្គ=====
'''១- តាមមូលភេទ អ- អ៊'''

'''ព្យាង្គពួក អ ៖''' មានសញ្ញាព្យញ្ជនៈដើមព្យាង្គ [ អ ]

ឧទាហរណ៍៖ ចង់ ចេះ ឲ្យ សំលាប់ អាចារ្យ។ ព្យញ្ញនៈ[ច] [អ] [ស] ជាពួក [អ]។ដូច្នេះ ចង់ ឲ្យ សំជាព្យាង្គ [អ]។

'''ព្យាង្គពួក អ៊ ៖''' មានសញ្ញាព្យញ្ជនៈដើមព្យាង្គពួក [អ៊]។

ឧទាហរណ៍៖ ពាក្យ ពិត រែង សែ្លង។

ព្យញ្ជនៈ [ព] [រ] ជាពួក [អ៊]។ដូច្នេះ ពិត រែង ជាព្យាង្គ [អ៊]។
'''២- តាមលក្ខណៈខ្យល់ៈ ព្យាង្គមានបួនយ៉ាង គឺ ព្យាង្គបើក ព្យាង្គបិទ ព្យាង្គវែង និង ព្យាង្គខ្ឡី។'''

'''ព្យាង្គបើក ៖''' មានស្រៈនៅខាងចុង ពស ឬ ពពស។

ឧទារហណ៍៖ ដើរ ទៅ ធើ្វ ការ ឯ ស្រែ។

ស្រៈ [អើ] ស្រៈ [អៅ] នៅខាងចុងព្យាង្គ នាំឲ្យ ដើរ ទៅ ជាព្យាង្គបើក។
'''ព្យាង្គបិទ ៖''' មានព្យញ្ជនៈនៅខាងចុង ពសព ឬ ពពសព។

ឧទាហរណ៍៖ តក់ៗ ពេញ បំ ពង់។

ព្យញ្ជនៈ[ក] [ញ] នៅខាងចុងព្យាង្គ នាំឲ្យ តក់ ពេញ ជាព្យាង្គបិទ។

'''ព្យាង្គវែង ៖''' មានស្រៈវែង។

ឧទាហរណ៍៖ សូម ធើ្វ ការងារ ឲ្យបានល្អ។

សូរ [អូ] ស្រៈវែង នាំឲ្យ សូម ជាព្យាង្គបិទវែង។ សូរ [អ៊ើ] ស្រៈវែង នាំឲ្យ ធើ្វ ជាព្យាង្គបើកវែង

'''ព្យាង្គខ្លី ៖''' មានស្រៈខ្លី។

ឧទាហរណ៍៖ សុំប្រឹង បំពេញ ភារកិច្ចនេះទៅ។

សូរ [អុ] ស្រៈខ្លី នាំឲ្យ សុំ ជាព្យាង្គបិទខ្លី។

សូរ [អ៊ៅ] ស្រៈខ្លី នាំឲ្យ ជាព្យាង្គបើកខ្លី។

==៤- ពាក្យ==
ពាក្យគឺជាឯកតានៃល្បះ។ ឧ- សិស្សទៅសាលា។ ក្នុងល្បះនេះមាន បី ឯកតាគឺ សិស្ស ទៅ សាលា។ ដែលឯកតានីមួយៗហៅថាពាក្យ។

===៤.១.ពាក្យឬស===
គឺជាពាក្យដែលពុំកើតចេញពីពាក្យដ៏ទៃ។ ឧ- សេះ គោ ចាប ទូ.....។
===៤.២. ពាក្យក្លាយ===
គឺជាពាក្យបង្កើតដែលចេញមកពីពាក្យឬស ដោយបន្ថែមលើពាក្យឬសនោះនូវផ្នត់ដើម ឬ ផ្នត់ចែក។

-កម្លាយតាមផ្នត់ដើមៈ ជាប់ > ខ្ជាប់ , បូត > ច្បូត និង គាប់ >ផ្គាប់។

-កម្លាយតាមផ្នត់ជែកៈ កើយ > ខ្នើយ , ចាំ > ឆ្នាំ , រាំង > រនាំង។

==៥-កន្សោមពាក្យ==
===៥.១.កន្សោមនាម===
ជាកន្សោមដែលមាននាមជាបង្គោល។ គេអាចពង្រីកនាមដោយវិធីពីរយ៉ាងគឺ ពង្រីករណប និង ពង្រីកមិនរណប។
====៥.១.១.ពង្រីករណប====
ក្នុងពង្រីករណប គេអាចពង្រីកនាមដោយបន្ថែមៈ

-គុណនាមប្រក្រតី ឬ កន្សោមគុណនាម ( គុណបទ )

-កន្សោមមានធ្នាក់ ( កម្មបំពេញបទរបស់នាម )

-កន្សោមនាម ( ឧបបទ )

-ឃ្លារណប

'''ក-កន្សោមនាមរីកដោយគុណនាមប្រក្រតី ឬ កន្សោមគុណនាម'''

គុណនាមជាធាតុសំខាន់ តែពុំចាំបាច់របស់កន្សោមនាម។ វាសម្រាប់ចង្អុលបង្ហាញសភាព លក្ខណៈ ឬគុណភាពរបស់មនុស្ស សត្វ និងវត្ថុ

• ក្នុងកន្សោមនាម គុណនាមនៅខាងស្តាំនាម។

ឧទាហរណ៍៖ ផ្ទះ ធំនេះ គោ ក្រហមនោះ បងស្រី វាពីរនាក់នោះ........។

• គុណនាមតែមួយអាចជាគុណបទរបស់នាមច្រើនបាន។

ឧទាហរណ៍៖ ខោ និង អាវ ក្រហម។ ស្បែកជើង និងស្រោមជើង ខ្មៅ។

• គុណនាមគុណបទនៅជាប់នឹងនាម គឺនៅចន្លោះនាមនិង កំណត់។
ឧទាហរណ៍៖ ខោ អោវ ក្រហម នេះ។
គេអាចពង្រីកគុណនាមដោយបន្ថែមគុណកិរិយា ឬបន្ថែមកន្សោមមានធ្នាក់ ។ ក្នុងកន្សោមនាម នាមអាចពង្រីកបានៈ

- កន → ន + កំ

ឧទាហរណ៍៖ ផ្ទះនេះ កុមារ ទាំងឡាយ មនុស្សណា.......។

- កន → ន + ព + កំ

ឧទាហរណ៍៖ ចេក ទុំល្អណាស់ មួយស្និតនេះ។

- ព → កគុ ( កន្សោមគុណនាម )

ឧទាហរណ៍៖ ទុំល្អណាស់។

- កគុ → គុ + កគុណ ( កន្សោមគុណកិរិយា )

ឧទាហរណ៍៖ ទុំ + ល្អណាស់។

- កគុណ→គុណ + គុណ( គុណកិរិយា )

ឧទាហរណ៍៖ ល្អ + ណាស់។

-កំ → ចំ. ( ចំនួន ) + រន( រនាប់ ) + ច. ( ចង្អុល )

ឧទាហរណ៍៖ មួយ + ស្និត + នេះ។

'''ខ. កន្សោមនាមរីកដោយកម្មបំពេញបទ'''

ឧទាហរណ៍៖

សួនបន្លែ នៃផ្ទះចាស់មួយ។

-គោ របស់ជីតាខ្ញុំ។

-មួកមួយ របស់កម្មករម្នាក់។

កម្មបំពេញបទរបស់នាមពង្រីក ( របស់នាម )ដែលភ្ជាប់ទៅនឹងនាមដោយសារ ធ្នាក់ (នៃ ឬ របស់ )។

'''គ.កន្សោមនាមរីកដោយសារឧបបទ'''

ឧទាហរណ៍៖

- សុខ មិត្តខ្ញុំ ខំប្រឹងរៀនណាស់។

-អាលុក ឆ្កែសំ ជាសត្វឧស្សាហ៏។

-កញ្ញាសុជាតា អ្នកគ្រូយើង ចូលចិត្តម្ហូបខ្មែរ។

ដូចនេះនាមឧបបទសម្រាប់បញ្ជាក់ន័យរបស់នាមមួយទៀត ដោយសំដែងនូវ លក្ខណៈ មនុស្ស សត្វ ឬ វត្ថុ ដូចគ្នា។

'''ឃ. កន្សោមនាមរីកដោយសារឃ្លារណប'''

ឧទាហរណ៍៖

-សិស្ស ដែលខំរៀន តែងតែប្រឡងជាប់។

-កសិករ ដែលអស់កម្លាំង អង្គុយនៅស្ងៀមស្ងាត់។

-មាណពទីទ័លក្រនេះ មានពូថៅតែមួយគត់ ដែលជាមតិកដ៍ស្តុកស្តម្ភ។

-រថយន្តមួយគ្រឿង ដែលបងខ្ញុំទើបតែទិញពីប្រទេសជប៉ុន ជារថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា។

====៥.១.២.ពង្រីកមិនរណប====
'''ក. កន្សោមនាម + ឈ្នាប់ + កន្សោមនាម'''

ឧទាហរណ៍៖

-បងប្រុសសំ និងបងស្រីសំ ទៅស្រែ។

-យុវ័ន និងយុវតីខ្មែរទាំងអស់ ជាកម្លាំងដ៍សកម្មរបស់ប្រទេសជាតិ។

-មាតា និងបិតា វាជា សមាជិត និងសមាជិកា នៃភូមិយើង។

'''ខ. កន្សោមនាមរីក + ឈ្នាប់ + កន្សោមនាមរីក'''

-កនរីក → កន + ព. រណប

-កនរីក → កន + កម្មបំពេញបទ

ឧទាហរណ៍៖ កូនរបស់ពូសុក និងកូនរបស់ពូសៅទៅសាលារៀន។

-កនរីកកន + គុណបទ

ឧទាហរណ៍៖ គាត់ទិញបន្ទាត់ ក្រហមមួយ និងប៊ិច ក្រហមមួយ។

- កនរីក → កន + ឧបបទ

ឧទាហរណ៍៖ ពូសុក កសិករភូមិត្នោត និង ពូសៅ កសិករភូមិអណ្តូង កំពង់ភ្ជូរស្រែ ជាមួយគ្នា។

-កនរីក → កន + ឃ្នារណប

ឧទាហរណ៍៖ អាវស និង សំពត់ក្រហម ដែលខ្ញុំទើបនឹងទិញ ជាផលិតផល របស់ក្រុមហ៊ុនខ្មែរ។

'''គ. ពង្រីកនៃកន + ឈ្នាប់ + ពង្រីកនៃកន'''

ឧទាហរណ៍៖

- កុមារ ឧស្សាហ៏ និង ឈ្នាសវៃនេះ ប្រលងជាប់លេខ១។ ( ពង្រីកនៃ កន. បែបគុណបទ)

- កូន របស់ពូសំ និង មីងសួន ចេះគួរសមណាស់។ ( ពង្រីកនៃ កន. បែបកម្មបំពេញបទ)

- សាន សិស្សថ្នាក់ទី៧ និង ជាជើងឯកខាងកីឡាបាល់ទាត់ បានរង្វាន់ លេខ២។ (ពង្រីកនៃ កន. បែបឧបបទ )

- សៀវភៅ ដែលគេស្រលាញ់ ហើយថែទាំបានល្អ ធើ្វឲ្យគេចូលចិត្តអានរាល់ថ្ងៃ (ពង្រីក នៃកន. បែបឃ្លារណប )

===៥.២.កន្សោមកិរិយា===