រឿងឳពុកក្មេករើសកូនប្រសារ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី៣៖
កាល​ពីព្រេងនាយ​ មាន​តា​ចាស់​ម្នាក់​ និង​ដូន​ចាស់​ម្នាក់​ នៅ​ស្រុក​មួយ ។ តា​ចាស់​យាយ​ចាស់​នោះ​ មាន​កូន​ក្រមុំ​ម្នាក់​ រូប​ល្អ​ណាស់​ អ្នក​ណា​ទៅ​ដណ្ដឹង​ក៏​គាត់​មិន​ព្រម​ឲ្យ​គាត់​ថា << អ្នក​ណា​តម​មិន​ជេរ​ម្ដាយ​គេ​បាន​ ទើប​គាត់​ឲ្យ​កូន​ជា​ប្រពន្ធ​អ្នក​នោះ >> ។
ជួន​ជា​ថ្ងៃ​មួយ​នោះ​ មាន​កម្លោះ​ម្នាក់​ រូបរាង​ស្អាត​បាត​ ចូល​ទៅ​ដណ្ដឹង​កូន​គាត់ៗ​ថា << អើ​ អញ​ឲ្យ​ឯងៗ​ កុំ​ព្រួយ​ចិត្ត​ ប៉ុន្តែ​ឯង​ត្រូវ​តម​ជេរ​ម្ដាយ​គេ​ ហើយ​ទទួល​បម្រើ​អញ​តាម​ពាក្យ​អញ​ ទើប​បាន​អញ​ឲ្យ​ឯង​ បើ​តម​មិន​បាន​អញ​ផ្ដាច់​មិន​ឲ្យ​ឯង​ទេ​ អញ​ប្រាប់​ឯង​ឲ្យ​ដឹង​ជា​មុន, លុះ​ក្រោយ​ទៅ​ ឯង​កុំ​ថា​អញ​កាច​ណា >> ។
ម្លោះ​នោះ​ថាកម្លោះ​នោះ​ថា << ខ្ញុំ​បាទ​តម​ជេរ​ម្ដាយ​គេ​បាន​ ហើយ​ធ្វើ​ការ​អ្វីៗ​ ក៏​បាន​ទាំងអស់​ ខ្ញុំ​បាទ​ទទួល​សព្វ​គ្រប់​ប្រការ​ តាម​ប្រសាសន៍​លោក​ឪពុក >> ។តា​នោះ​ថា << អើ​បើ​ឯង​តម​ជេរ​ម្ដាយ​គេ​បាន​មែន​ ឯង​ទៅ​សិន​ចុះ​ ព្រឹក​ត្រូវ​ឯង​មក​វិញ​ពី​ព្រលឹម >> ។ កម្លោះ​នោះ​ ក៏​លា​វិល​ទៅ​ផ្ទះ​វិញ ។
ព្រឹក​ឡើង​ កម្លោះ​នោះ​មក​វិញ​ ចូល​ទៅ​បម្រើ​ឪពុក​ម្ដាយ​ក្មេកៗ​នោះ​ ប្រើ​កូន​ក្រមុំ​គាត់​ឲ្យ​រៀប​បាយ​ទឹក​ ឲ្យ​អ្នក​កម្លោះ​នោះ​ស៊ីៗ​រួច​ហើយ​តា​នោះ​ ក៏​ប្រាប់​ទៅ​កូន​ប្រសារ​ថា << នែ​កូន ! ចូរ​កូន​ទៅ​ចាប់​ក្របី​ទៅ​ភ្ជួរ​ស្រែ, កូន​ឯង​ភ្ជួរ​ដរាប​ដល់​ថ្ម​នៅ​ឯ​ស្រែ​នោះ​យំ​តេវៗ​ ហើយ​សឹម​ឯង​ដោះ​ក្របី >> ។ អ្នក​កម្លោះ​ទៅ​ចាប់​ក្របី​មក​ទឹម​ហើយ​ទៅ​ភ្ជួរ​ស្រែ​តាំង​ពី​ព្រលឹម​ដល់​ ថ្ងៃ​ត្រង់​ក៏​ថ្ម​ពុំ​យំ, ក្របី​ដើរ​ពុំ​រួច​ក៏​ថ្ម​ចេះ​តែ​ឈឹង​ពុំ​យំ​សោះ ។ អ្នក​កម្លោះ​ឃ្លាន​បាយ​ណាស់​ទ្រាំ​ពុំ​បាន​ជេរ​ម្ដាយ​ថា <<ម្ដាយ​អា​ថ្ម​នេះ​កាលណា​នឹង​យំ​ឡើង>>។កម្លោះ​នោះ​ជេរ​តែ​ ប៉ុណ្ណោះ​តា​នោះ​ក៏​ស្ទុះ​ចេញ​ពី​ក្រោយ​ថ្ម​មក​ថា << ណ្ហើយ​ចុះ ! ឯង​ដោះ​ក្របី​លែង​ ហើយ​ទៅ​ផ្ទះ​ឯង​ចុះ​ អញ​ផ្ដាច់​កូន​ហើយ​ ត្បិត​ឯង​តម​ជេរ​ម្ដាយ​មិន​បាន >> ។ កម្លោះ​នោះ​ក៏​ដោះ​ក្របី​លែង​ ហើយ​ទៅ​ផ្ទះ​វិញ ។
ថ្ងៃ​ក្រោយ​មក​ មាន​កម្លោះ​ម្នាក់​ចូល​ទៅ​ដណ្ដឹង​កូន​តា​នោះ​ទៀត​ គាត់​ក៏​បង្គាប់​ដូច​កម្លោះ​មុន, តែ​អ្នក​កម្លោះ​ក្រោយ​គេ​មាន​ប្រាជ្ញា​ គេ​ទៅ​ភ្ជួរ​ស្រែ​វេច​បាយ​ទៅ​ស៊ី​ផង​ លុះ​ភ្ជួរ​ដល់​ថ្ងៃ​ខ្ពស់​ឃ្លាន​បាយ​ ក៏​បញ្ឈប់​ក្របី​ស៊ី​បាយ, រួច​ហើយ​ក៏​ភ្ជួរ​ទៀត​ទល់​ថ្ងៃ​ជ្រេ​ពី​ត្រង់​ក៏​ថ្ម​ពុំ​យំ​ ក្របី​ក៏​អស់​ជើង​ដើរ​ពុំ​រួច ។ កាល​បើ​អ្នក​កម្លោះ​បរ​ក្របី​ទៅ​ដល់​ជិត​ថ្ម​នោះ​អ្នក​ធ្វើ​ជា​ស្ដី​ថា << ឱ ! លោក​ថ្ម​អើយ​ យំ​ឡើង, ក្របី​ដើរ​ពុំ​រួច​ទេ​ អាណិត​ក្របី​ផង​ទៅ, ខ្លួន​ខ្ញុំ​ឥត​បើ​អី​ទេ​ ខ្ញុំ​មាន​បាយ​ស៊ី​ហើយ​ ភ្ជួរ​ដល់​យប់​ក៏​បាន​ដែរ, បើ​មិន​អាណិត​ខ្ញុំ​អាណិត​តែ​ក្របី​ចុះ​ ត្បិត​វា​ជា​សត្វ >> ។ កម្លោះ​នោះ​អង្វរ​ដូចម្ដេច​ក៏​ថ្ម​ពុំ​យំ, អ្នក​កម្លោះ​នោះ​ក៏​ពុំ​ជេរ​ត្បិត​វា​ដឹង​ថា​តា​នោះ​ទៅ​ពួន​ក្រោយ​ថ្ម​ លុះ​និយាយ​យូរៗ​ទៅ​តា​នោះ​មើល​មក​ឃើញ​ក្របី​ដើរ​ពុំ​រួច​មែន​ គាត់​នឹក​អាណិត​ក្របី​គាត់​ ក៏​យំ​ក្រោយ​ថ្ម​នោះ​ឮ​តែ​តែវៗ, អ្នក​កម្លោះ​នោះ​ក៏​ដោះ​ក្របី​ឲ្យ​ស៊ី​ស្មៅ​ ហើយ​មក​ផ្ទះ​ឪពុក​ក្មេក​វិញ ។ តា​នោះ​ក៏​ឲ្យ​កូន​គាត់​លើក​បាយ​មក​ឲ្យ​អ្នក​កម្លោះ​នោះ​ស៊ី ។ លុះ​ល្ងាច​តា​នោះ​ប្រាប់​ថា << កូន​អើយ ! ទៅ​ផ្ទះ​ឯង​ចុះ, ព្រឹក​សឹម​ឯង​មក​វិញ >> ។ កម្លោះ​នោះ​ក៏​លា​ទៅ​ផ្ទះ​ លុះ​យប់​មក​លប​ចាំ​ស្ដាប់​យក​ការណ៍​ នៅ​ក្រោម​ដំណេក​តា​នោះ​ ព្រោះ​គាត់​និយាយ​គិត​គូរ​នឹង​ប្រពន្ធ​គាត់​ទាល់​តែ​ដេក​លក់ ។ វេលា​យប់​តា​ចាស់​ចូល​ដេក​ ក៏​និយាយ​នឹង​យាយ​ថា << ដូន ! អា​នេះ​វា​តម​ជេរ​ម្ដាយ​បាន​ ប៉ុន្តែ​រូប​រាង​វា​អាក្រក់​ មិន​សម​នឹង​កូន​យើង​ដូច្នេះ​ យើង​រក​ឧបាយ​យ៉ាង​ណា​ឲ្យ​វា​ខឹង​ជេរ​ម្ដាយ​ ហើយ​យើង​នឹង​ផ្ដាច់​វា​ទៅ ? ។ ដូន​ឆ្លើយ​ថា << ងាយ​ទេ, បើ​ដូច្នេះ​ចូរ​តា​ឯង​ចូល​ក្នុង​ការុង​មួយ​ ការុង​មួយ​ទៀត​ដាក់​អង្ករ, ព្រឹក​ឡើង​វា​មក​ខ្ញុំ​ប្រាប់​វា​ថា​តា​ទៅ​កាប់​ឧស​លើ​ភ្នំ​មុន​ ហើយ​ខ្ញុំ​ឲ្យ​វា​រែក​តា​ឯង​និង​អង្ករ​ទៅ​លើ​ភ្នំ, បើ​វា​ធ្ងន់​ វា​ខឹង​វា​ជេរ​នោះ​ តា​ឯង​នៅ​ក្នុង​ការុង​ស្រាប់​នឹង​ឮ​ ហើយ​មក​វិញ​ផ្ដាច់​វា​បាន​ដោយ​ងាយ >> ។ តា​យាយ​គិត​គ្នា​ដូច្នោះ​ហើយ​ ក៏​ដេក​ទៅ ។ ឯ​អ្នក​កម្លោះ​លប​ស្ដាប់​ក្រោម​ផ្ទះ​ឮ​ដឹង​ការណ៍​ហើយ​ ក៏​វិល​ទៅ​ដេក​ឯ​ផ្ទះ ។ព្រឹក​ឡើង​អ្នក​កម្លោះ​នោះ​ទៅ​បម្រើ​ម្ដាយ​ក្មេក​ ក៏​ស្រាប់​តែ​ឃើញ​យាយ​ចាស់​បង្ហាញ​អម្រែក​ហើយ​ប្រាប់​ថា << កូន​អើយ ! ឪ​ឯង​ទៅ​កាប់​ឧស​លើ​ភ្នំ​ហើយ​ គាត់​ផ្ដាំ​ថា​ឲ្យ​កូន​ឯង​រែក​អង្ករ​នេះ​ ឡើង​ទៅ​តាម​ឲ្យ​ឆាប់​ ត្បិត​គាត់​ទៅ​តាំង​តែ​ពី​ព្រឹក​ មិន​ទាន់​ទាំង​ហូប​បាយ​ផង​ មាន​តែ​កូន​ឯង​រែក​ទៅ​ឲ្យ​ឆាប់​ និង​អាល​ដណ្ដាំ​បាយ​ឲ្យ​ឪ​ឯង​ហូប >> ។ កម្លោះ​នោះ​ទទួល​អម្រែក​ហើយ​ ក៏​រែក​ទៅ​តាម​ជើង​ភ្នំ, ដល់​រែក​ឡើង​បន្តិច​ទៅ​ធ្ងន់​ណាស់​ ក៏​រែក​ចុះ​មក​វិញ​ ហើយ​ស្ដី​ថា​ ឱ ! ឪ​អើយ, ខ្ញុំ​ឃ្លាន​បាយ​ណាស់​ ខ្ញុំ​រែក​ឡើង​ទៅ​ឲ្យ​ឆាប់​មិន​បាន​ទេ​ បើ​វា​ធ្ងន់​ម្ល៉េះ​នរណា​នឹង​រែក​ឡើង​ទៅ​វិញ​រួច​ បើ​ឪ​មិន​អាណិត​គាត់​ជេរ​បន្ទោស​ដូចម្ដេច​ក៏​ទទួល >> ។ និយាយ​ហើយ​រែក​ចុះ​មក​វាល​វិញ, លុះ​រែក​ទៅ​ដល់​កន្លែង​មួយ​ឃើញ​ស្បូវ​ស្ងួត​ល្អ​ ក៏​រែក​ទៅ​ដាក់​ឈប់​កណ្ដាល​ស្បូវ​នោះ​ ហើយ​ដើរ​ទៅ​បាត់​មួយ​ស្របក់​ទើប​ដើរ​ត្រឡប់​មក​វិញ​ យក​ភ្លើង​ដុត​អម្រែក, លុះ​ភ្លើង​ឆេះ​ស្បូវ​ជុំវិញ​ ហើយ​ក្ដៅ​ដល់​តា​ចាស់​ដែល​នៅ​ក្នុង​អម្រែក​នោះ​ គាត់​ក៏​បម្រះ​ញ័រ​រង្គើ​ទាំង​ការុង​ ភ័យ​ក្រែង​ភ្លើង​ឆេះ​ស្លាប់​ ប៉ុន្តែ​ចេញ​មិន​រួច ។ អ្នក​កម្លោះ​ធ្វើ​ជា​រត់​មក​ពី​ណា​ស្រែក​ថា << ជើរ ! នរណា​ដុត​ភ្លើង​ឆេះ​អម្រែក​អញ​អស់​ ធ្វើ​ដូចម្ដេច​អញ​នឹង​ចូល​ទៅ​បាន​ បើ​ភ្លើង​ឆេះ​ជុំវិញ​ដូច្នេះ​ ចូល​មិន​ចុះ​ទេ >> ថា​ហើយ​ឈរ​ស្រែក​នៅ​ក្រៅ, លុះ​ភ្លើង​ឆេះ​ដល់​ការុង​ដឹង​ថា​តា​ចាស់​ក្ដៅ​ណាស់​ហើយ​ ទើប​ស្ទុះ​ចូល​ទៅ​អូស​អម្រែក​ចេញ​ពី​ភ្លើង​ រួច​ហើយ​ភ្លើង​ក៏​ឆេះ​ដាច់​ខ្សែ​ការុង​ លោក​តា​ចាស់​បម្រះ​ញ័រៗ​ ទើប​អ្នក​កម្លោះ​ស្រាយ​ការុង​ចេញ​ ឃើញ​តា​ឪពុក​ក្មេក​រលាក​ភ្លើង​ ឆេះ​ទាំង​សក់​ក្បាល​ក៏​ជំរាប​ថា << ជើ​ លោក​ឪ ! ម្ដេច​ក៏​មិន​ប្រាប់​កូន​ កុំ​អី​ភ្លើង​ឆេះ​ស្លាប់​ចោល​ម៉ែ​ឲ្យ​នៅ​មេម៉ាយ >> ។ តា​ចាស់​ខឹង​ណាស់​តែ​ពុំ​ដឹង​ជា​ធ្វើ​ដូចម្ដេច​ ឡើង​ដើរ​តយង៉យ​មក​ផ្ទះ​វិញ​ ទ្រម​ខ្លួន​មួយ​ថ្ងៃ​ ណា​មួយ​ដោយ​វា​អូស​ចេញ​ពី​ភ្លើង​ ណា​មួយ​ដោយ​រលាក​ភ្លើង ។ មក​ដល់​ផ្ទះ​វិញ​គ្មាន​ស្ដី​មួយ​ម៉ាត់, ដល់​ផ្ទះ​ហើយ​ប្រាប់​កូន​ប្រសារ​ថា<< ទៅ​ផ្ទះ​ចុះ, ព្រឹក​សឹម​មក >> ។ ឯ​កូន​ប្រសារ​លា​ទៅ​ផ្ទះ, ដល់​យប់​ក៏​មក​ពួន​ក្រោម​ផ្ទះ​លប​ចាំ​ស្ដាប់​ទៀត ។
បន្ទាត់ទី១៨៖
 
<center><big>'''និយាយ​យប់​ ផ្ទប់​ព្រៃ​ និយាយ​ថ្ងៃ​ ព្រៃ​មាន​ត្រចៀក​'''</big></center>
 
== ឯកសារយោង ==
ប្រជុំរឿងព្រេងខ្មែរភាគទី១