# [[សមូហនាម]]
# [[សមាសនាម]]
==លិង្គរបស់នាម==
'''នាម''' ទាំងឡាយមានភេទផ្សេងៗពីគ្នា ភេទរបស់នាមទាំងនោះហៅថា '''លិង្គ'''។ លិង្គមាន៣គឺ៖ បុំលិង្គ (ប៉ុងលឹង), ឥត្ថីលិង្គ, នបុំសកលិង្គ។
=== បុំលិង្គ ===
បុំលិង្គ គឺភេទសម្រាប់មនុស្សប្រុស សត្វឬវត្ថុឈ្មោល។ ''ឧទាហរណ៍៖ តា, ពូ, លោក, កុមារា, បិតុលា, ភិក្ខុ, សាមណេរ, អយ្យកោ...''<br/>
តាមដោយបញ្ញត្តិនៃក្បួនហោរា នាមរបស់មនុស្សប្រុស ងាររបស់មន្ត្រី សឹងជាបុំលិង្គ។
=== ឥត្ថីលិង្គ ===
ឥត្ថីលិង្គ គឺភេទសម្រាប់មនុស្សស្រី សត្វឬវត្ថុញី។ ''ឧទាហរណ៍៖ យាយ, មីង, ម្ដាយ, ម៉ែ, អ្នកស្រី, អយ្យិកា, ភិក្ខុនី, ព្រាហ្មណី...''<br/>
តាមបញ្ញត្តិនៃក្បួនហោរា នាមរបស់មនុស្សស្រី នាមរបស់ស្រុក,ភូមិ,នគរ,វត្ត,ខែត្រ សឹងជាឥត្ថីលិង្គ។
=== នបុំសកលិង្គ ===
ជាភេទសម្គាល់មនុស្ស សត្វឬវត្ថុខ្ទើយ គឺភេទមិនមែនជាប្រុស/ស្រី ជាឈ្មោល ជាញី។
==ឯកសារយោង==
* [[វេយ្យាករណ៍]]
* [[វេយ្យាករណ៍ភាសាខ្មែរ]]
* [[ថ្នាក់ពាក្យ]]
[[Category:ថ្នាក់ពាក្យខ្មែរ]]
|