វិធីហ្វៃណៃថ៍អ៊េលម៉ិន៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
[[Image:FEM example of 2D solution.png|thumb|right|ចម្លើយ 2D តាម​ហ្វៃណៃថ៍​អ៊េលម៉ិន​ នៃ​ចំណោទ​ម៉ាញេតូស្តាទិច (ខ្សែ​បន្ទាត់​តាង​ឱ្យ​ទិស​ដៅ និង ពណ៌​តាង​ឱ្យ​អាំងតង់ស៊ីតេ​របស់​ដង់ស៊ីតេ​ភ្លុច​គណនាឃើញ)]]
[[Image:Example of 2D mesh.png|thumb|right|​ក្រឡា​ 2D សម្រាប់​រូប​ខាងលើ​ ( ក្រឡា​ញឹក​នៅ​ជុំវិញ​កន្លែង​សំខាន់​ដែល​ចង់​បាន)]]
វិធី​ហ្វៃណៃថ៍​អេលមិន (FEM) (ដែល​ជា​ទូទៅ​ការ​វិភាគ​ដោយ​ប្រើ​ប្រាស់​វិធី​នេះ គេ​ហៅ​ថា ការ​វិភាគ​តាម​ហ្វៃណៃថ៍​អេលមិន (FEA)) ជា​តិចនិច​គិត​លេខ​មួយ​បែប សម្រាប់​ស្វែង​រក​ចម្លើយ​ប្រហែល​​នៃ​សមីការ​ដេរីវេដោយ​ផ្នែក (PDE) ក៏​ដូច​ជា​សមីការ​អាំងតេក្រាល។ គោល​ការណ៍​នៃ​ដំណោះស្រាយ​​តាម​វិធី​នេះ គឺ​ផ្អែក​លើ​ការ​បំបាត់​សមីការ​ឌីផេរ៉ង់ស្យែល​ចោល​ទាំង​ស្រុង (ចំណោទ​ស្ដាទិច​) ឬ កែ​សម្រួល​សមីការ​ដេរីវេ​ដោយ​ផ្នែក​ ទៅជា​ប្រព័ន្ធ​ប្រហែល​មួយ​នៃ​សមីការ​ឌីផេរ៉ង់ស្យែល ដែល​បន្ទាប់​មក​គេ​អាច​ធ្វើ​អាំងតេក្រាល​ជា​លេខ​ដោយ​ប្រើ​តិចនិច​ស្តង់ដា​ ដូចជា​ប្រើ​វិធី អយល័រ, Runge-Kutta ជា​ដើម​។ល។
​ក្នុង​ការ​ដោះស្រាយ​សមីការ​ដេរីវេដោយ​ផ្នែក គោលដៅ​ទី​មួយ​គឺ​បង្កើត​សមីការ​មួយ ដែល​ជា​តម្លៃ​​ប្រហែល​នៃ​សមីការ​ដែល​ត្រូវ​សិក្សា ប៉ុន្តែ​មាន​ស្ថេរភាព​ជា​លេខ មាន​ន័យ​ថា ល្អៀង​ក្នុង​សម្មតិកម្ម និង​​ការ​គណនា​បន្តបន្ទាប់​ មិន​កើន​ឡើង និង​បណ្ដាល​ឱ្យ​លទ្ធផល​ចេញ​មក​គ្មាន​ន័យ​នោះ​ទេ។ មាន​វិធី​ច្រើន​យ៉ាង​ក្នុង​ការ​សម្រេច​គោលដៅ​នេះ វិធី​ទាំង​នោះ​សុទ្ធ​មាន​ចំណុច​ខ្លាំង និង ចំណុច​ខ្សោយ។ វិធី​ហ្វៃណៃថ៍​អ៊េលមិន ជា​ជម្រើស​ដ៏​ល្អ​មួយ​ ដើម្បី​ដោះ​ស្រាយ​សមីការ​ឌីផេរ៉ង់ស្យែល នៅ​លើ​ដែន​ស្មុគស្មាញ (ដូចជា​រថយន្ត និង បំពង់​ប្រេង), នៅ​ពេល​ដែល​ដែន​មាន​ការ​ប្រែប្រួល (ដូច​ជា​ក្នុង​ពេល​ប្រតិកម្ម​ក្នុង​សភាព​​សូលីដ​ ដែល​មាន​ដែន​ផ្លាស់ទី), នៅ​ពេល​ដែល​កម្រិត​ជាក់​លាក់​មាន​ការប្រែប្រួល​លើ​ដែន​ទាំង​មូល, ឬ នៅ​ពេល​ដែល​ចម្លើយ​ខ្វះភាព​រលូន។ ​ឧទាហរណ៍​ ក្នុង​ការ​ធ្វើស៊ីមញូលេស្យិន​ការ​បុក​ពី​ខាង​មុខ គេ​អាច​បង្កើន​កម្រិត​ជាក់លាក់​​របស់​លទ្ធផល​នៅ​ផ្ទៃ​ដែល​សំខាន់​ ដូចជា​ផ្នែក​ខាង​មុខ​របស់​ឡាន និង បន្ថយ​កម្រិត​ជាក់​លាក់​នៅផ្នែក​ខាងក្រោយ ដែល​ធ្វើ​បែប​នេះ​គឺ​ជួយ​បន្ថយ​ចំណាយ​​របស់​ស៊ីមញូលេស្យិន។ ឧទាហរណ៍​ផ្សេង​ទៀត ដូចជា​​ព្យាករណ៍​ឧត្តុនិយម ដែល​សំខាន់​បំផុត​គឺ​ទទួល​បាន​ការ​ទស្សន៍​ទាយ​ដែល​សុក្រិត​នៅ​កន្លែង​ដែល​កើត​មាន​បាតុភូទ​អលីនេអ៊ែរ​ខ្លាំង​បំផុត (ដូច​ក្នុង​ត្រង់​កន្លែង​មាន​ស៊ីក្លូន​ត្រូពិច​ក្នុង​បរិយាកាស ឬ កន្លែង​ទឹក​កួច​ក្នុង​សមុទ្រ) ជាជាង​នៅ​កន្លែង​ដែល​ស្ងប់។​