វិធីហ្វៃណៃថ៍អ៊េលម៉ិន៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី៦៖
==ប្រវត្តិ==
 
វិធីហ្វៃណៃថ៍​អ៊េលម៉ិន​កើត​ចេញ​ពី​តម្រូវ​ការ​ដោះស្រាយ​ចំណោទ​អេឡាស្ទីស៊ីតេ​ និង ការ​វិភាគ​គ្រោង​ ដែល​ស្មុគស្មាញ ក្នុង​វិស័យ​វិស្វកម្ម​ស៊ីវិល និង អាកាស។ ការ​អភិវឌ្ឍ​របស់​វិធី​នេះ ត្រូវ​បាន​គេដឹង​ថា​ផ្ដើម​ចេញ​ពី​​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​លោក Alexander Hrennikoff (1941) និង Richard Courant <ref name=G.Pelosi>{{cite web|title=The finite-element method, Part I: R. L. Courant: Historical Corner|author=[[, Giuseppe Pelosi]]|year=, 2007|doi=10.1109/MAP.2007.376627|accessdate=2010-03-03}}</ref>(1942) ។ ទោះ​បី​ជា​វិធី​ដែល​អ្នក​ទាំង​ពីរ​នាក់​នេះ មិន​ដូច​នឹគ្នា​ក្ដី ក៏​វិធី​ទាំង​នោះ​ មាន​លក្ខណៈ​រួម​សំខាន់​ជា​មួយ​គ្នា ៖ ការ​បែង​ក្រឡា​ដែន​ខណ្ឌ​ដោយ​បរិវេណមួយ​​ជា​ដែន​តូចៗ​ ដែល​គេ​ហៅ​ថា អ៊េលម៉ិន (ធាតុ)។ចាប់​ពី​ឆ្នាំ ១៩៤៧ លោក Olgierd Zienkiewicz មក​ពី​ Imperial College បាន​ចងក្រង​វិធី​ទាំង​អស់​នោះ​បញ្ចូល​គ្នា​ ដែល​បង្កើត​បាន​ជា​វិធី​ដែល​គេ​ហៅ​ថា វិធី​ហ្វៃណៃថ៍​អ៊េលម៉ិន ដែល​ធ្វើ​ឱ្យ​​គាត់​បាន​ក្លាយ​ជា​អ្នក​បង្កើត​ទ្រង់ទ្រាយ​គណិត​នៃ​វិធី​នេះ​។<ref>E. Stein (2009), Olgierd C. Zienkiewicz, a pioneer in the development of the finite element method in engineering science. Steel Construction, 2 (4), 264-272.</ref>
 
​លោក Hrennikoff បាន​ធ្វើ​ការ​សិក្សា​ដោយ​ប្រើ​វិធី​បំបែក​ដែន ដោយ​ប្រើ​ដំណូច​ប្រដឹស រី​ឯ​លោក​ Courant បាន​បែង​ចែក​ដែន​ដោយ​ប្រើ​កូន​ដែន​រាង​ត្រីកោណ​ ដើម្បី​ដោះស្រាយ​សមីការ​ឌីផេរ៉ង់ស្យែល​អេលីប​លំដាប់​ទី​ពីរ (PDE) ដែល​កើត​ពី​ចំណោទ​ការ​រមួល​នៃស៊ីឡាំង។ ស្នាដៃ​របស់ Courant ជា​ការ​អភិវឌ្ឍ​មួយ ដែល​បាន​បើក​ផ្លូវ​ដល់​ការ​សិក្សា​អង្គ​ធំ​ៗ​ក្នុង​ចំណោទ PDE ដោយ​លោក Rayleigh, Ritz, និង Galerkin។