ឌិត ប្រន៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
<b>ឌីហ្ស ប្រាន</b>​ (ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៤២-ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០០៨) ដែលជាអ្នកសារព័ត៌មានរបស់ប្រទេសកម្ពុជាដ៏ល្បីល្បាញម្នាក់ ហើយត្រូវបានគេស្គាល់ជាជនភៀសខ្លួន និងជាអ្នកដែលនៅរស់រានមានជីវិតក្រោយការសម្លាប់រង្គៀស។ គាត់ជាប្រធានដឹកនាំក្នុងរឿង<b>(វាលពិឃាត)</b>របស់បណ្ឌិតសភា AWard-Winning សំរាប់ពានរង្វាន់ប្រចាំឆ្នាំ(១៩៨៤)។ លើកទីមួយគាត់បានសម្តែងជាតូអង្គ Haing S.Ngor រវាងឆ្នាំ ១៩៤០-១៩៩៦ ដែលគាត់បានទទួលពានរង្វាន់ប្រចាំឆ្នាំចំពោះការគាំទ្រជាពិសេសក្នុងការសម្តែងរបស់គាត់។
 
==ខ្សែជីវិតដំបូង==
លោក ប្រាន បានកើតនៅខេត្តសៀមរាម ប្រទេសកម្ពុជា នៅក្បែរប្រាសាទអង្គវត្ត។ ឪពុករបស់លោកធ្វើការជាមន្ត្រីការងារសាធារណៈ។ គាត់បានសិក្សាភាសាបារាំងនៅឯសាលា ហើយលោកបានរៀនភាសាអង្គគ្លេសដោយខ្លួនឯង។ ទាហានអាមេរិកបានជួលលោកអោយធ្វើជាអ្នកបកប្រែអោយពួកគេ ប៉ុន្តែបន្ទាប់ពីចំណងមិត្តភាពរបស់លោកជាមួយនឹងសហរដ្ឋអាមេរិចកាន់តែមានភាពជិតស្និតនោះ លោកប្រាន បានដើរតួសំដែងធ្វើជាកម្មករនាវាជាមួយខ្សែភាពយន្តអង្គគ្លេស បន្ទាប់មកគាត់ក៏បានធ្វើជាអ្នកទទួលភ្ញៀវក្នុងសណ្ឋាគារ ។
 
==បដិវត្តន៍==
ក្នុងឆ្នាំ ១៩៧៥ លោកប្រានហើយនឹងលោក ស៊ីតនីហ្សានបើច(Sydney Schanberg) ដែលជាអ្នករាយការណ៍របស់កាសែតញ៉ូយ៉កថាម បានតាមដានស្ថានការណ៍នៃប្រទេសកម្ពុជាចំពោះការធ្លាក់ចុះរបស់រដ្ឋធានីភ្នំពេញចូលក្នុងរបបកុំមុយនីសខ្មែរក្រហម។ លោក ស៊ីតនីហ្សានបើច(Sydney Schanberg)និងអ្នករាយការណ៍បរទេសផ្សេងទៀតត្រូវបានអនុញ្ញាតិ់អោយចាកចេញពីប្រទេសកម្ពុជា លើកលែងតែលោកឌីហ្ស ប្រាន ។ ដោយសារតែការសង្កត់សង្កិនផ្នែកចំណេះដឹងក្នុងរបបប្រល័យពូជសាសន៍ គាត់ត្រូវបិទបាំងការពិតនៃចំណេះដឹងរបស់គាត់ដែលគាត់បានស្គាល់ជនជាតិអាមេរិចកាំង និងបានធ្វើពត់ជាអ្នកបើកបរតាក់ស៊ី​។ នៅពេលដែលប្រជាពលរដ្ឋខ្មែរទាំងអស់បានបង្ខំអោយធ្វើការក្នុងជំរុំទាសករ លោកប្រានបានស៊ូទ្រាំអត់ឃ្លាន និងរងការធ្វើទារុណកម្មអស់រយះពេលជាង ៤ឆ្នាំមុនពេលដែលទាហានវៀតណាមវាយរំដោះរបបខ្មែរក្រហមក្នុង ខែធ្នូ​ ឆ្នាំ១៩៧៨។ លោកប្រានបានដាក់ឈ្មោះសម័យនោះថា (វាយពិឃាត "Killing Fields" សំដៅទៅលើគំនរសាកសព ហើយនឹងឆ្អឹងជាច្រើនរបស់ជនរងគ្រោះខ្មែរ ដែលគាត់ដើរឆ្លងគេចរវាងចំងាយ ៤០ ម៉ាយ(40mile)។ បងប្អូនប្រុសបី និងស្រីមួយនាក់របស់លោកប្រានត្រូវបានសម្លាប់ក្នុងប្រទេសកម្ពុជា ។ លោកប្រាន បានធ្វើតំណើរត្រលប់ទៅខេត្តសៀមរាប​ ជាកន្លែងដែលគាត់ដឹងថាសមាជិកគ្រួសាររបស់លោក ជាង៥០នាក់បានស្លាប់។ ជនជាតិវៀតណាម បានអោយគាត់ធ្វើជាមេភូមិ ប៉ុន្តែគាត់បានបដឹសេធនិងគេចខ្លួនទៅប្រទេសថៃ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៧១ បន្តាប់ពីការភ័យខ្លាចពួកគេដឹងពីចំណងមិត្តភាពរបស់គាត់ជាមួយនឹងអាមេរិច។
 
ចាប់ពីឆ្នាំ១៩៨០ លោកប្រាន បានធ្វើការជាអ្នកសារព័ត៌មា​នផ្នែកខាងថតរូបជាមួយកាសែតញ៉ុយ៉កថាម ក្នុងសហរដ្ឋអាមេរិច។