ខេត្តកែប៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.7.1) (រ៉ូបូ កែសំរួល: vi:Kep
បន្ទាត់ទី៣៤៖
មកទល់ពេលនេះ ក្រុងគ្មានបណ្តាញគ្រប់គ្រងកាកសំនល់ទេ។ ប្រជាជននិងអាជីវកម្មនានាត្រូវ ដោះស្រាយការបោះកាកសំនល់និងសំរាមដោយខ្លួនពួកគេ។
 
== តំបន់​ទេសចរណ៍==
== កោះ ==
[[ឯកសារ:Kep wedding.jpg|thumb|right|300px|អាពាហ៍ពិពាហ៍មួយនៅក្រុងកែប]]
=== កោះទន្សាយ -​Koh Tonsay (Rabbit Island) ===
បន្ទាត់ទី៤០៖
 
'''កោះទន្សាយ''' មានផ្ទៃដី ពីរគីឡូមែត្រក្រឡា។ នៅក្នុង[[សម័យសង្គមរាស្ត្រនិយម]]ដឹកនាំដោយ[[ព្រះបាទនរោត្តមសីហនុ]] កោះទន្សាយបានក្លាយជា​កន្លែងឃុំឃាំងអ្នកទោស ដើម្បីអោយពួកគេនៅការពារកោះនេះ។ គេនៅឃើញមានស្លាកស្នាមខ្លះៗ បន្សល់ទុកដូចជា ផ្លូវរទេះសេះ និង ផ្ទះឈើប្រក់ស្បូវដែលសាងសង់ឡើងនាសម័យនោះ។ សព្វថ្ងៃ មានប្រជាជន៧គ្រួសាររស់នៅលើកោះនេះ។ ពួកគេប្រកបរបរនាសាទនិងដាំដើមដូង។
 
=== កោះពោធិ៍ ===
កោះពោធិ៍គឺជាកោះមួយទៀតដែលមានទេសភាពស្រស់ស្អាតដែលអាច ត្រូវនឹងចំណូលចិត្តសម្រាប់ភ្ញៀវដែលនិយមគោលដៅអេកូទេសចរណ៍ ហើយ វាក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ ។ កោះនេះលម្អ ដោយឆ្នេរខ្សាច់ពណ៌ពងមាន់ ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់ ។ កោះពោធិ៍ គឺជាភូមិកររបស់អ្នកនេសាទប្រមាណជា ៥០ គ្រួសារ ដែលរស់នៅ យ៉ាងស្ងាត់ស្ងៀមលើកោះនៃភូមិសាស្ត្រខេត្តកែបនេះ ។ វាក៏ដូចនឹងសហគមន៍ អ្នកនេសាទឯទៀតៗផងដែរ អ្នកភូមិកោះពោធិ៍រស់នៅដោយសេចក្តីថ្លៃថ្នូរ និង សកម្មក្នុងអាជីពជាអ្នកនេសាទរបស់ខ្លួន ។ ប្រជាពលរដ្ឋនៅកោះពោធិ៍ ១០០ ភាគរយគឺជាអ្នកនេសាទ ពួកគេពុំដែលចាកចេញពីមហាសាគរទៅរកដី គោកឡើយ ។ ទីនោះពុំមានសាលារៀនសម្រាប់កុមារ គ្មានមន្ទីរពេទ្យ ហើយ ក៏គ្មានអគ្គិសនីប្រើប្រាស់ដែរ ។ វាជាភូមិដាច់ស្រយាលដែលមានចម្ងាយ ប្រហែល ១០ គីឡូម៉ែត្រពីក្រុងកែប ។
 
ដើម្បីទៅដល់កោះពោធិ៍គឺត្រូវធ្វើដំណើរមួយទៅពីរម៉ោង ពោលគឺយឺត ឬ លឿនទៅតាមអាកាសធាតុសមុទ្រដែលមានរលកធំ ឬ តូច ។ សម្រាប់ការ ចំណាយតិច ភ្ញៀវទាំងឡាយគួរទិញសំបុត្រទូកទៅកោះពោធិ៍វិញ ត្រូវចំណាយ ៤០ ដុល្លារទាំងទៅមក ឬក៏ភ្ញៀវទៅកោះទន្សាយ ក្នុងតម្លៃទៅមក ២០ ដុល្លារ សិន ហើយនៅពេលជិះអ្នកអាចចរចាជាមួយអ្នកបើកទូកដោយផ្ទាល់ឱ្យជូនទៅ កោះពោធិ៍បន្តទៀតក៏បាន ។
 
=== ភ្នំសសៀរ ===
នៅប្រមាណ ១៤ គីឡូម៉ែត្រពីក្រុងកែប មានរមណីយដ្ឋានមួយទៀតដែលមានឈ្មោះ ថា ភ្នំសសៀរ ភ្នំនេះស្ថិតនៅចម្ងាយប្រហែល ២-៣ គីឡូម៉ែត្រពីរង្វង់មូលសេះស ។ នៅ ទីនោះមានរូងថ្មសំខាន់ៗចំនួនបួន គឺល្អាង ស្តេចដំរីស ល្អាងវាលស្រែមួយរយ ល្អាង ស-ខ្មៅ និង ល្អាងប្រចៀវ ។ ល្អាងស្តេច ដំរីស គឺជាល្អាងមួយធំហើយសំខាន់ជាងគេ សម្រាប់គោរពបូជា ព្រោះទីនេះមានថ្មពណ៌ស ដុះដូចរូបសត្វដំរី ។ រីឯល្អាងប្រចៀវនៅផ្នែកម្ខាងទៀតនៃភ្នំ មុននឹងចូលមកដល់ទីនេះលោកអ្នកអាចនឹងឮស្នូរ សំឡេងរងំនៃសត្វប្រចៀវ ។ វាក៏ជារូងធំហើយជ្រៅ និង មានទឹកខួបប្រាំងខួបវស្សានៅទីនោះ ។
 
ទោះបីទីនេះមានភាពល្បីល្បាញយ៉ាងណាក្តី ក៏ពុំសូវមានទេសចរក្នុងស្រុកទៅទស្សនាច្រើនប៉ុន្មានឡើយ នៅភ្នំសសៀរនេះ ពោល​គឺ​ភាគ​ច្រើន​ទៅហួសមកហួស ប៉ុន្តែសម្រាប់ភ្ញៀវបរទេសវិញ រមណីយដ្ឋានភ្នំសសៀរ គឺជារមណីយដ្ឋានវប្បធម៌ និង ទេសចរណ៍ដ៏សំខាន់សម្រាប់ពួកគេ ។
 
=== រមណីយដ្ឋានទេសចរណ៍ភ្នំពោន ===
ភ្នំពោនជារមណីយដ្ឋានធម្មជាតិមាត់សមុទ្រដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រភូមិភ្នំលាវ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ទីនេះអំណោយផលល្អសម្រាប់ការកម្សាន្តរបស់ភ្ញៀវទេសចរ ។ ភ្នំពោនមានធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង មានឆ្នេរខ្សាច់យ៉ាងល្អស្អាតជាប់ មាត់សមុទ្រ និង អាកាសធាតុបរិសុទ្ធបក់មកគ្របដណ្តប់គ្រប់រដូវកាល ។
 
ទិសដៅទៅអនាគត ខេត្តចង់ប្រែក្លាយឱ្យទៅជាទីសម្រាប់លម្ហែ និង សាងសង់កំពង់ផែខ្នាតអន្តរជាតិទៀតផង ។ អ្វីដែលទន្ទឹងរង់ចាំដំបូងនាពេលនេះនោះ គឺ បញ្ហាផ្លូវសម្រាប់ភ្ជាប់ទីកន្លែងនេះទៅក្រុងកែប និង ផ្លូវសេដ្ឋកិច្ចឆ្ពោះទៅតំបន់ច្រកទ្វារអន្តរជាតិព្រែកចាក ។ នៅថ្ងៃអនាគតខេត្តសង្ឃឹមថាតំបន់នេះនឹងក្លាយទៅ ជារមណីយដ្ឋានទេសចរណ៍មួយយ៉ាងសំខាន់នៅខេត្តកែប ។
 
=== ភ្នំវល្លិ ===
ភ្នំវល្លិបានក្លាយទៅជាតំបន់គួរឱ្យទាក់ទាញយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ពោលគឺតាំងពីតំបន់នេះត្រូវខ្មែរក្រហមធ្វើសមាហរណកម្ម ចូលជាមួយរាជរដ្ឋាភិបាលមកម៉្លេះ ពិសេសទីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវបរទេស ដោយសារតែនៅភ្នំវល្លិជាកន្លែងដែលមេបញ្ជាការខ្មែរក្រហមម្នាក់ ឈ្មោះ ឈូក រិន សម្លាប់ចំណាប់ខ្មាំងលោកខាងលិចបីនាក់ ។
 
សព្វថ្ងៃផ្នូររបស់ជនបរទេសទាំងបីនាក់ដែលមានបារាំង អង់គ្លេស និង អូស្ត្រាលី នៅក្នុងភូមិចម្ការបី ឃុំភ្នំវល្លិ ស្រុកដំណាក់ចង្អើរ បានក្លាយទៅជាកន្លែង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និង បរទេស ។ ចំណុចដែលជាទីចាប់អារម្មណ៍ថ្មីមួយទៀតនោះ គឺចម្ការម្រេចនៅភ្នំវល្លិបានទាក់ទាញភ្ញៀវទេសចរមកពី អាមេរិក និង បារាំង ឱ្យចង់មកទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃចម្ការម្រេច ចម្ការទុរេន ចម្ការស្វាយ ៘ បើចង់ទៅទស្សនាភ្នំវល្លិដោយចេញពីទីប្រជុំជន កំពង់ត្រាចឆ្ពោះទៅកែបបានប្រមាណជិត ១០ គីឡូម៉ែត្រ នឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិនៅខាងស្តាំដៃ ហើយបន្តដំណើរតែជាង ៥ គីឡូម៉ែត្រទៀត នឹងបាន ដល់ភ្នំវល្លិ ។
 
== តំណភ្ជាប់ក្រៅ ==