ប្រាសាទបន្ទាយគុក៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ '''ប្រាសាទ​បន្ទាយគុក''' ឬ '''ប្រាសាទគុក'''​នេះកសាង...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង០៩:៥៦ ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១១

ប្រាសាទ​បន្ទាយគុកប្រាសាទគុក​នេះកសាងឡើងអំពីថ្មបាយក្រៀម និង ថ្មភក់ ជារចនាបថសម្បូណ៌ព្រៃគុហ៍ ហើយប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិស ដល់ទេវរូប និង ដួងវិញ្ញាណព្រះមហាក្សត្រដែលជាស្តេចបានធ្វើចម្បាំងឈ្នះអស់ សត្រូវមារទាំងពួង ។ ប្រាសាទបន្ទាយគុកនេះមានទីតាំងស្ថិតនៅភូមិចម្ការគ ឃុំ ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានចម្ងាយពីព្រំប្រទល់ប្រទេស សៀម ២ គីឡូម៉ែត្រ មានចម្ងាយពីទីរួមខេត្តបន្ទាយមាន ជ័យប្រមាណជា ៤៥ គីឡូម៉ែត្រ ពោលគឺយើងធ្វើដំណើរកាត់តាមផ្លូវជាតិលេខ ៦៩ A ឆ្ពោះទៅទីរួមស្រុកស្វាយចេក បន្ទាប់មកទៀតយើងធ្វើដំណើរ បន្ត​កាត់​ភូមិ​ចម្ការ​គពេលនោះយើងនឹងបានឃើញ ប្រាសាទមួយដែលកំពុងលាក់ខ្លួនពួនអាត្មានៅជ្រក ក្រោមកណ្តាលទ្រូងព្រៃគួរឱ្យ អាណិតអាសូរយ៉ាងពន់ពេក ព្រោះប្រាសាទនេះនៅដាច់ស្រយាលពីទីប្រជុំជន ធ្វើឱ្យក្រុមទមិឡមានឱកាសជីកកកាយរុករកវត្ថុបុរាណមានតម្លៃផ្សេងៗនៅក្នុងតួ ប្រាសាទគ្មានសេសសល់ ។

តាំងពីឆ្នាំ ២០០២ ប្រជាពលរដ្ឋខ្មែរយើងបានទៅសង់លំនៅស្ថាននៅក្បែរ ប្រាសាទ ព្រមទាំងបានកាប់ឆ្ការព្រៃវល្លិដែលរុំព័ទ្ធជុំវិញប្រាសាទ ក៏បានប្រទះឃើញ ខ្នោះជើងបុរាណដែលបុព្វដូនតាយើងបានបន្សល់ទុកក្នុងបាតប្រាសាទ ទើបអ្នក ស្រុកនៅក្បែរប្រាសាទនេះដាក់នាមឱ្យប្រាសាទនេះថាជា“ប្រាសាទបន្ទាយគុក” ឬ “ប្រាសាទគុក”តមកដល់សព្វថ្ងៃនេះ ។

ប្រាសាទបន្ទាយគុក ឬ ប្រាសាទគុក កសាងឡើងនារជ្ជកាលព្រះបាទជយវរ្ម័នទី ៧ ដើមឆ្នាំ ១១៨១ នៃគ.ស. ដែលធ្វើ អំពីថ្មបាយក្រៀម មានទំហំ ៧០០ x ៣០០ ម៉ែត្រ ប៉ុន្តែសព្វថ្ងៃនេះដួលរលំស្ទើរ ទាំងស្រុង ព្រោះប្រាសាទនេះនៅឆ្ងាយពីទីប្រជុំជន ជាពិសេសទៅទៀតនោះ ជាអតីតសមរភូមិប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋកម្ពុជា និង ពួកទ័ពព្រៃខ្មែរក្រហម ។