កបិលវត្ថុ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបន្ថែមចំនាត់ថ្នាក់ក្រុម "ទីក្រុង" (ដោយប្រើ HotCat)
No edit summary
បន្ទាត់ទី១៖
{{ពុទ្ធស្ថាន}}
ដើមឡើយមានក្សត្រមួយព្រះអង្គព្រះនាម '''ឱក្កាករាជ''' នៅក្នុងសកលជម្ពូទ្វីប។ ព្រះអង្គមានមហេសី៥ព្រះអង្គ។ មហេសីទី១ ព្រះនាម '''ភត្តា''' មហេសីទី២ ព្រះនាម '''ចិន្តា''' មហេសីទី៣ ព្រះនាម '''នន្តុ''' មហេសីទី៤ ព្រះនាម '''ជាលិនី''' និង មហេសីទី៥ ព្រះនាម '''វិសាខា'''។ ព្រះនាង ភត្តា ជាអគ្គមហេសី។ ព្រះនាង មានបុត្រា ៤ព្រះអង្គ និង បុត្រី ៥ ព្រះអង្គ។ ក្រោយពេលដែល ព្រះអគ្គមហេសី ព្រះនាម ភត្តាសោយវិលាល័យ (ចូលទីវង្គត់) ព្រះបាទ ឱក្កាករាជ ក៏លើកមហេសីទី២ ព្រះនាម ចិន្តាធ្វើជាអគ្គមហេសី។ ក្រោយមកព្រះអគ្គមហេសី ព្រះនាម ចិន្តាបានប្រសូត្របុត្រាមួយព្រះអង្គ ព្រះនាម '''ជន្តុ'''។ មិនយូរប៉ុន្មាន ព្រះអគ្គមហេសីក៏ពរបុត្រានោះ យកទៅគាល់ព្រះរាជា។ លុះព្រះរាជាទតឃើញបុត្រានោះភា្លម ក៏មានសេចក្តីពេញព្រះហរទ័យ នឹងបុត្រានោះជាអនេក។ ដោយសេចក្តីត្រេកអរ និងពេញព្រះហរទ័យ ព្រះរាជា ក៏បានថ្វាយពរមួយដល់ព្រះអគ្គមហេសី ចិន្តា។ លុះក្រោយមកមិនយូរប៉ុន្មាន ព្រះអគ្គមហេសី ក៏ទៅសុំពរនោះពីព្រះរាជា គឺសុំអោយបុត្រារបស់ ព្រះនាង​បានសោយរាជសម្បត្តិ។ ព្រះបាទ ឱក្កាករាជ ជាស្តេចប្រកាន់ពាក្យសច្ចៈណាស់ ដោយមិនអាចគេចកែពាក្យសន្យាបាន ទ្រង់ក៏ត្រាស់ប្រាប់រាជបុត្រ៩អង្គ របស់អគ្គមហេសី ព្រះនាម ភត្តា ដែលបានសោយទីវង្គត់ទៅហើយ នូវដំណើររឿងសព្វគ្រប់អោយរាជបុត្រស្តាប់។ ព្រះរាជបុត្រាទាំង ៤អង្គ ក៏មិនជំទាស់នឹងយោបល់របស់ព្រះបិតា។ ដោយពិចារណាឃើញភាពទើសទាល់ របស់ព្រះរាជបុត្រា ព្រះរាជបុត្រីរបស់ព្រះនាងភត្តា ជាមួយនឹង ព្រះរាជបុត្ររបស់ព្រះនាងចិន្តា ព្រះរាជាក៏សំរេចព្រះទ័យ អោយរាជបុត្រ៤ព្រះអង្គ និងបុត្រី ៥ព្រះអង្គចាកចេញពីនគរ ហែហមដោយចតុរង្គសេនា ទៅកសាងនគរថ្មីក្នុងព្រៃ សក្កៈ ក្បែរជើងភ្នំហិមពាន្ត ទើបរដ្ឋនោះមានឈ្មោះថា '''សក្ករដ្ឋ'''។ <br />
ឯពាក្យថា កបិលពស្តុ ឬ កបិលវត្ថុ មានដំណើរទាក់ទងនឹងតាបសមួយអង្គ ដែលចេញសាងផ្នួស តាំងអាស្រមនៅក្នុងព្រៃសក្កៈនោះ មាននាមថា '''កបិលតាបស'''។ កាលបានជ្រាបថា មានក្សត្រា ក្សត្រី ៩អង្គ យាងមក ហើយរកកន្លែងកសាងនគរ តាបសក៏បានថ្វាយទីអាស្រមបទ ដោយយល់ថា ទីនេះប្រកបដោយជ័យភូមិល្អប្រសើរ ព្រោះគាត់តែងសង្កេតឃើញថា ពេលសត្វធំដេញចាប់សត្វតូច សត្វតូចរត់មកដល់ទីនេះ សត្វធំនោះរមែងអស់អំណាច(អស់ឬទ្ធ) ហើយថែមទាំងត្រូវសត្វតូចហ៊ានតបតដេញបកត្រឡប់វិញ។ ក្សត្យទាំងអស់នោះ ទ្រង់ព្រះសណ្តាប់ហើយ ក៏ចាត់ចែងរៀបចំ កសាងក្រុងត្រង់តំបន់នេះ ទើបដាក់ឈ្មោះថា កបិលពស្តុបូរី (កបិលវត្ថុ) ដែលមានន័យថា ទីក្រុងជាទ្រព្យរបស់កបិលតាបសនោះ។ សព្វថ្ងៃទឹកដីនេះស្ថិតនៅ ក្នុងតំបន់កូអីឡាក់ ប្រទេសនេប៉ាល។<br />
Line ៥ ⟶ ៦:
[[Category:ព្រះពុទ្ធសាសនា]]
[[Category:ទីក្រុង]]
[[Category:ឥណ្ឌា]]