កបិលវត្ថុ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី១១៖
ឯពាក្យថា '''កបិលពស្តុ''' ឬ '''កបិលវត្ថុ''' មានដំណើរទាក់ទងនឹងតាបសមួយអង្គ ដែលចេញសាងផ្នួស តាំងអាស្រមនៅក្នុងព្រៃសក្កៈនោះ មាននាមថា '''កបិលតាបស'''។ កាលបានជ្រាបថា មាន​ក្សត្រា ក្សត្រី ៩អង្គ យាងមក ហើយរកកន្លែងកសាងនគរ តាបសក៏បានថ្វាយទីអាស្រមបទ ដោយយល់ថា ទីនេះប្រកបដោយជ័យភូមិល្អប្រសើរ ព្រោះគាត់តែងសង្កេតឃើញថា ពេល​សត្វ​ធំ​ដេញ​ចាប់​សត្វ​តូច សត្វតូចរត់មកដល់ទីនេះ សត្វធំនោះរមែងអស់អំណាច(អស់ឬទ្ធ) ហើយថែមទាំងត្រូវសត្វតូចហ៊ានតបតដេញបកត្រឡប់វិញ។ ក្សត្យទាំងអស់នោះ ទ្រង់ព្រះសណ្តាប់ហើយ ក៏​ចាត់​ចែង​រៀបចំ កសាងក្រុងត្រង់តំបន់នេះ ទើបដាក់ឈ្មោះថា កបិលពស្តុបូរី (កបិលវត្ថុ) ដែលមានន័យថា ទីក្រុងជាទ្រព្យរបស់កបិលតាបសនោះ។ សព្វថ្ងៃទឹកដីនេះស្ថិតនៅ ក្នុងតំបន់កូអីឡាក់ ប្រទេស​នេប៉ាល។<br />
កាលបើកសាងព្រះរាជដំណាក់រួចហើយ ក្សត្រា ៤អង្គ ក៏រៀបអភិសេកជាមួយនឹងក្សត្រី ទាំង៤អង្គតាមលំដាប់ ដោយលើកក្សត្រីរៀមច្បង ព្រះនាម '''បិយា''' ជាព្រះមាតា បង្កើតបានសន្តិវង្ស '''សក្កវង្ស''' ឬ ហៅថា '''សាក្យវង្ស''' ដែលជាឈ្មោះព្រះនគរតរៀងមក។
<gallery>
Image:kapilavastu.jpg|សំណល់វាំងក្នុងកបិលវត្ថុ
Image:Kapilavastu-easterngate.jpg|ទ្វារខាងកើតក្រុង
Image:Kapilavastu-westerngate.jpg|ទ្វារខាងលិចក្រុង
</gallery>
 
== យោង ==