ហោជាង៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ '''​ហោ​ជាង'''​គឺជារ​បាំង​ដែល​ស្ថិតនៅត្រង់​ខា...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង០៧:២១ ថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០១១

​ហោ​ជាង​គឺជារ​បាំង​ដែល​ស្ថិតនៅត្រង់​ខាងចុង​ដំបូល​ប្រាសាទ និង​ព្រះវិហារ ដែល​មាន​រាង​ជា​ត្រីកោណ ឬ ៣ ជ្រុង ។​ នៅក្នុង​សំណង់​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ និង​វត្ត​អារាម ចាប់តាំងពី​សម័យ​បុរេ​អង្គរ​ជា​រៀង​រហូត​មក ខ្មែរ​យើង​តែងតែ​តុបតែង​លំអ​នៅលើ​ផ្ទៃ​ហោជាង ដោយ​រូបចម្លាក់​ពាក់ព័ន្ធ​ទៅ​នឹង​ទេវ​កថា ឬក៏​ក្បាច់​ភ្ញី​ទេស ។​

ហោជាង​ព្រះវិហារ​សព្វថ្ងៃ ពិតជា​កើត​ចេញពី​ហោជាង​នៃ​សំណង់​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​យ៉ាង​ប្រាកដ ដោយហេតុ​ថា នៅក្នុង​សំណង់​ខ្មែរ​យើង​ហោជាង​ដែល​បុព្វបុរស​ខ្មែរ​បាន​និយម​ប្រើប្រាស់​ នោះ គឺ​មាន​លក្ខណៈ​មិន​ខុស​បែ្លក​ប៉ុន្មាន​ពី​ហោជាង​ប្រាសាទឡើយ ។ ដូច​ករណី​នៃ​ហោជាង​នៅ​ប្រាសាទអាស្រមមហាឫសី នៅ​ស្រុក​អង្គរ​បុរី ខេត្ត​តាកែវ​ជា​ដើម ។ ដោយ​ឈរ​លើ​មូលដ្ឋាន​នេះ គ្មាន​បញ្ហា​គួរ​ឲ្យ​លំបា​កនឹង​យល់​ទេ ព្រោះ​ហោជាង​ព្រះវិហារ គឺ​ផ្ដើមចេញ​ពី​ហោជាង​នៃ​សំណង់​បែប​ព្រហ្មញ្ញសាសនា ។​

ខុស​ពី​ហោជាងប្រាសាទ ហោជាង​ព្រះវិហារ ដែល​មាន​ក្បាច់​ភី្ញ​ទេស​ហ៊ុំ​ព័ទ្ធ​ជុំវិញ ចម្លាក់​កណ្ដាល​ធ្វើ​អំពី​ឈើ​(​អភិ​រក្សដ្ឋាន​អង្គរ​) ។ តែ​សព្វថ្ងៃនេះ ការប្រើ​ហោជាងឈើ ត្រូវបាន​បាត់បង់​ទៅហើយ ដោយ​ត្រូវ​បាន​ជំនួស​ជា​ទូទៅ​ដោយ​ពុម្ព​ស៊ីម៉ង់ត៍​ទៅវិញ ។​ ​នា​សម័យ​បុរេ​អង្គរ ក្នុង​អន្តរកាល​រវាង​នគរភ្នំ និង​ចេនឡា ហោជាង​មាន​រាង​មូល​ឬ​កោង ដូច​ដែក​ក្រចកសេះ (​គូលែន​) ប៉ុន្ដែ​ចាប់តាំងពី​សម័យ​អង្គរ​មក ស្ថាបត្យករ​ខ្មែរ​កសាង​ហោជាង​ខ្មែរ​មាន​សណ្ឋាន​បី​ជ្រុង​ទៅវិញ (​ព្រះវិហារ​) ។ លក្ខណៈ​ពិសេស​ត្រង់​ទម្រង់​ជា​ត្រីកោណ​នេះ បញ្ជាក់​ពី​ការផ្លាស់ប្តូរ​នូវ​ការពេញនិយម ឬ​ចូល​ចិត្ត​តែប៉ុណ្ណោះ ដូច្នេះ​ហើយ​បន្ទាប់​ពី​ក្បាច់​ផ្ដែរ ក្បាច់​ហោជាង​មាន​លក្ខណៈ​ផ្ចិតផ្ចង់​សំរិត​សំរាំង​ខ្លាំងជាងគេ​បង្អស់ ក្នុង​វិស័យ​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ ។​

ក៏​ដូច​សំណង់​ព្រះវិហារ​បុរាណ​ដែរ ក្បាច់ចម្លាក់​នៅ​ចំ​កណ្ដាល​ផ្ទៃ​ហោជាងប្រាសាទ មាន​ការតុបតែង​លំអ​ផ្សេងៗ តែ​ភាគច្រើន​ពាកព័ន្ធ​ទៅនឹង​យុទ្ធ​កថា​ធំៗ នៃ​លទ្ធិ​សាសនា ហើយ​តាមរយៈ​ចម្លាក់​ទាំងនោះ យើង​អាច​ស្វែងយល់​អំពី និន្នាការ​សាសនា​នា​សម័យបុរាណ ។ ឧទាហរណ៍​យោងតាម​បដិមា​សាស្ត្រ លើ​ផ្ទៃ​ហោ​ជាង យើង​អាច​បកស្រាយ​ថា ប្រាសាទ​ដែល​ត្រូវបាន​ស្ថាបនា​ហើយ​នោះ គេ​ឧទ្ទិស​ចំពោះ​អាទិទេព​អង្គណា​យ៉ាង​ជាក់​ច្បាស់ ។​ ​ ​តួអង្គ​ដែល​នៅ​ចំ​កណ្ដាល​ហោ​ជាង ហើយ​ដែល​ជា​តួអង្គ​សំខាន់​ជាងគេ​នោះ ភាគច្រើន​គឺ​ព្រះ​វិស្ណុ​, ព្រះគ្រឹ​ស្ណៈ​, ព្រះ​ឥន្ទ្រ ៘ រីឯ​នៅ​ផ្នែក​ខាងក្រៅ នៃ​ហោជាង គឺមាន​លំអ​នូវ​ដងក្ដារ​ដែលមាន​រាង​ជា​ខ្លួន​នាគ​សណ្ដូក​សំ​យ៉ុង​ចុះមក​ក្រោម តាម​ជម្រាល​ដំបូល ហើយ​ផ្នែក​ខាងក្រោម​គឺ​លំអ​ដោយ​ក្បាល​នាគ និង​ផ្នែក​ខាង​លើ​ចុះ​មេដំបូល​លំអ​ដោយ​ខ្លួន​នា​គ​ដែល​ហៅ ជ​ហ្វា។