ទឹកជ្រោះតាប៉ន៖ ភាពខុសគ្នារវាងកំណែនានា
ត បានបង្កើតទំព័រដែលផ្ដើមដោយ '''ទឹកជ្រោះតាប៉ន'''មានទីតាំងស្ថិតនៅតាមដង... |
(គ្មានភាពខុសគ្នា)
|
កំណែនៅ ម៉ោង១៥:២២ ថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០១១
ទឹកជ្រោះតាប៉នមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ៤៨ មានចម្ងាយជាង ៥ គីឡូម៉ែត្រពីទីប្រជុំជនក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ នៅទីនេះជាកន្លែងមានការកែច្នៃពីធម្មជាតិច្រើន ពោលគឺមិនមាននៅជាធម្មជាតិសុទ្ធសាធឡើយ ហើយក៏ ទទួលបាននូវការពេញនិយមខ្លាំងណាស់ដែរពីភ្ញៀវទេសចរ ។ តាមពិតទឹកជ្រោះតាប៉ន គឺគ្រាន់តែឈ្មោះហៅក្រៅផ្លូវការ និង តៗគ្នាតែប៉ុណ្ណោះ ចំពោះឈ្មោះពិតប្រាកដ ដែលមាននៅក្នុងផែនទី គឺទឹកជ្រោះភ្នំតាម៉ាន ។ ទីនោះកាលពីក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ គឺជាតំបន់ដាំកញ្ឆា ពុំសូវ មានមនុស្សម្នាទៅដល់ទេ ហើយក្រោយមកត្រូវបានមន្ត្រីយោធាម្នាក់ឈ្មោះ ចុង ប៉ន ចាប់យកធ្វើជាកម្មសិទ្ធិ ហើយ បន្ទាប់ពីសាងសង់ផ្លូវជាតិលេខ ៤៨ ដែលធ្វើឆ្លងកាត់ត្រង់ចំណុចនោះ គាត់ក៏រៀបចំអភិវឌ្ឍធ្វើជាកន្លែងងូតទឹកកម្សាន្ត ព្រម ទាំងយកឈ្មោះខ្លួនឯងមកដាក់ជំនួសតែម្តង ។ ទឹកជ្រោះភ្នំតាម៉ានមានព្រៃជុំជិត និង មានទឹកហូរទាំងរដូវប្រាំង និង វស្សា តែបច្ចុប្បន្នបន្ទាប់ពីព្រៃឈើនៅតំបន់ខាងលើត្រូវបានគេនាំគ្នាកាប់បំផ្លាញយកដីធ្វើជាកម្មសិទ្ធិស្ទើរតែអស់រួចមក ទឹកជ្រោះនោះនៅរដូវប្រាំងពុំមានទឹកសម្រាប់ឱ្យភ្ញៀវងូតទឹកលេងកម្សាន្តឡើយ ។