ភាពខុសគ្នារវាងកំណែនានារបស់ "ទឹកជ្រោះតាប៉ន"

គ្មាន​ចំណារពន្យល់ការកែប្រែ
(បានបង្កើតទំព័រដែលផ្ដើមដោយ '''ទឹកជ្រោះ​តាប៉ន'''​មាន​ទីតាំង​ស្ថិតនៅតាមដង...)
 
No edit summary
 
'''ទឹកជ្រោះ​តាប៉ន'''​មាន​ទីតាំង​ស្ថិតនៅតាមដងផ្លូវជាតិលេខ ៤៨ មានចម្ងាយជាង ៥ គីឡូម៉ែត្រពីទីប្រជុំជនក្រុងខេមរភូមិន្ទ [[ខេត្តកោះកុង]]។ នៅ​ទីនេះជាកន្លែងមានការកែច្នៃពីធម្មជាតិច្រើន ពោល​គឺ​មិន​មាន​នៅ​ជាធម្មជាតិ​សុទ្ធសាធ​ឡើយ ហើយក៏ ទទួលបាននូវការពេញនិយមខ្លាំងណាស់ដែរពីភ្ញៀវទេសចរ ។ តាមពិតទឹកជ្រោះតាប៉ន គឺគ្រាន់តែឈ្មោះហៅក្រៅផ្លូវការ និង តៗគ្នាតែប៉ុណ្ណោះ ចំពោះឈ្មោះពិតប្រាកដ ដែលមាននៅក្នុងផែនទី គឺទឹកជ្រោះភ្នំតាម៉ាន ។ ទីនោះកាលពីក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ គឺជាតំបន់ដាំកញ្ឆា ពុំសូវ មានមនុស្សម្នាទៅដល់ទេ ហើយក្រោយមកត្រូវបានមន្ត្រីយោធាម្នាក់ឈ្មោះ ចុង ប៉ន ចាប់យកធ្វើជាកម្មសិទ្ធិ ហើយ បន្ទាប់ពីសាងសង់ផ្លូវជាតិលេខ ៤៨ ដែលធ្វើឆ្លងកាត់ត្រង់ចំណុចនោះ គាត់ក៏រៀបចំអភិវឌ្ឍធ្វើជាកន្លែងងូតទឹកកម្សាន្ត ព្រម ទាំងយកឈ្មោះខ្លួនឯងមកដាក់ជំនួសតែម្តង ។ ទឹកជ្រោះ​ភ្នំ​តាម៉ាន​មាន​ព្រៃជុំជិត និង មានទឹកហូរទាំងរដូវប្រាំង និង វស្សា តែ​បច្ចុប្បន្ន​បន្ទាប់​ពី​ព្រៃឈើ​នៅ​តំបន់​ខាង​លើ​ត្រូវ​បាន​គេ​នាំ​គ្នា​កាប់បំផ្លាញ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ស្ទើរ​តែ​អស់​រួច​មក ទឹកជ្រោះ​នោះ​នៅ​រដូវ​ប្រាំង​ពុំ​មាន​ទឹក​សម្រាប់​ឱ្យ​ភ្ញៀវ​ងូត​ទឹក​លេង​កម្សាន្ត​ឡើយ ។
 
[[Category:ខេត្តកោះកុង]]
១១៤

កំណែប្រែ