វិន័យបិដក៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ ព្រះ​វិន័យ​បិដក​គឺ​ជា​ចំណែក​គម្ពីរ​ពុទ្ធ...
 
No edit summary
បន្ទាត់ទី១៖
{{ព្រះត្រៃបិដក}}
ព្រះ​វិន័យ​បិដក​គឺ​ជា​ចំណែក​គម្ពីរ​ពុទ្ធ​សាសនា​មួយ​ផ្នែក ដែល​ត្រូវ​បាន​ប្រមូល​ផ្តុំ​ទៅ​​ដោយ​​ព្រះ​ពុទ្ធ​វចនៈ ផ្នែក​ខាង​ព្រះ​វិន័យ គឺ​ព្រះ​ពុទ្ធ​ប្បញ្ញត្តិ​ដែល​ជា​ការ​ហាម ការ​អនុញ្ញាត និង​អភិសមាចារ( គឺ​ការ​ប្រព្រឹត្ត​រៀប​រយ​គួរ​អោយ​ពេញ​ចិត្ត គួរ​អោយ​ជ្រះ​ថ្លា)សំរាប់​ភិក្ខុ រួម​ហៅ​ថា​ព្រះ​វិន័យឬ​សីល។<br />
ព្រះ​វិន័យ​បិដក​គឺ​ជា​ចំណែក​គម្ពីរ​ពុទ្ធ​សាសនា​មួយ​ផ្នែក ដែល​ត្រូវ​បាន​ប្រមូល​ផ្តុំ​ទៅ​​ដោយ​​ព្រះ​ពុទ្ធ​វចនៈ ផ្នែក​ខាង​ព្រះ​វិន័យ គឺ​ព្រះ​ពុទ្ធ​ប្បញ្ញត្តិ​ដែល​ជា​ការ​ហាម ការ​អនុញ្ញាត និង​អភិសមាចារ( គឺ​ការ​ប្រព្រឹត្ត​រៀប​រយ​គួរ​អោយ​ពេញ​ចិត្ត គួរ​អោយ​ជ្រះ​ថ្លា)សំរាប់​ភិក្ខុ រួម​ហៅ​ថា​ព្រះ​វិន័យឬ​សីល។ ម្យ៉ាង​ទៀត ព្រះ​វិន័យ​ប្រៀប​ដូច​ជា​ធម្មនុញ្ញ ឬ​ច្បាប់​របស់​សត្វ​លោក ព្រោះ​ប្រើ​ជា​ច្បាប់​សំរាប់​គ្រប់​គ្រង​គណៈ​សង្ឃ អោយ​មាន​ភាព​ស្មើ​គ្នា កើត​ជា​របៀប​រៀប​រយ​ដោយ​ឯកន្តៈ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​​អាយុវែង​ជា​សច្ចធម៌​មក​រហូត​ដល់​បច្ចុប្បន្ន​នេះ ហើយ​ស្ថិត​ស្ថេរ​គង់​វង្ស​ត​ទៅ​អនាគត​អស់​កាល​យូរ។ បើ​ខ្វះ​វិន័យ​ដែល​ជា​ច្បាប់​គ្រប់​គ្រង​ហើយ ពួក​គណៈ​នឹង​តាំង​នៅ​មិនបាន បើ​អ្នក​ដទៃ​នឹង​កំណត់​ច្បាប់​ឡើង​តាម​ការ​ពេញ​ចិត្ត​របស់​ខ្លួន ឬ​របស់​សង្គម​នៃ​ពួកខ្លួន ដោយ​មិន​បាន​ប្រកាន់​គោល​សេចក្តី​ពិតតាម​ហេតុផល​ដែល​ល្អ រមែង​ខ្វះ​ធម៌​ទៀង​តែង​តែ​មាន​អគតិ គឺ​ការ​លំអៀង​លាក់​បាំង។<br />
នៅ​ក្នុង​ផ្នែកព្រះ​វិន័យ​បិដក​ចែក​ចេញ​ជា​៥​គម្ពីរ មហាវិភង្គ ភិក្ខុនីវិភង្គ មហាវគ្គ ចុល្លវគ្គ បរិវារវគ្គ។បរិវារវគ្គ ដែល​ត្រូវ​ជា​២១០០០​ព្រះ​ធម្មក្ខន្ធ។
== មហាវិភង្គ ឬ​ភិក្ខុវិភង្គ ==
គឺ​ជា​គម្ពីរ​ដែល​រៀប​រាប់​ពី​វិន័យ​របស់​ភិក្ខុសង្ឃ​ទាំង​២២៧​សិក្ខាបទ។ សរុប​ទាំង​អស់​មាន​៤​ភាគ។ វិន័យ​ទាំង​នោះ​ត្រូវ​បាន​គោរព​ប្រតិបត្តិ​ប្រចាំ​ថ្ងៃ​ក្នុង​ការ​រស់​នៅ​របស់​ភិក្ខុ​សង្ឃ។
== ភិក្ខុនីវិភង្គ ==
ជា​គម្ពីរ​ដែល​រៀប​រាប់​ពី​វិន័យ​របស់​ភិក្ខុនី​មាន​ទាំង​អស់​៣១១សិក្ខាបទ ដែល​ត្រូវ​បាន​បញ្ចូល​ជា​១​ភាគ។
== មហាវគ្គ ==
គឺ​វគ្គ​ធំៗ ឬ​ពួក​ធំៗ ដែល​ពោល​ដល់​សិក្ខាបទ​ក្រៅ​ពី​បាតិមោក្ខ ខាង​ដើម​១០​ខន្ធកៈ ឬ​វគ្គ​១០។ឬ​វគ្គ​១០ មាន​ទាំង​អស់​៣​ភាគ។
== ចុល្លវគ្គ ==
គឺ​វគ្គ​តូច​ៗ ឬ​ពួក​តូច​ៗ ដែល​ពោល​ដល់​សិក្ខាបទ​ខាង​ចុង ១២​ខន្ធកៈ ឬ​១២​វគ្គ មាន​៣​ភាគ។
== បរិវារវគ្គ ==
គឺ​ពួក​ដែល​ជា​ចំណែក​ប្រកប​ដោយ​ពាក្យ​សួរ ពាក្យ​ឆ្លើយ បង្កើន​ចំណេះ​ដឹង​ខាង​ផ្នែក​ព្រះ​វិន័យ ដែល​រួម​បញ្ចូល​ជា​២​ភាគ។