ត្រៃលក្ខណ៍៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៤០៖
នៅក្នុងនិកាយ ព្រះពុទ្ធនិងសាវ័ករបស់ព្រះអង្គ តែងសួរនិងឆ្លើយថា “ តើអ្វីដែលមិនស្ថិតស្ថេរ ជារបស់ប្រែប្រួល ជារបស់ប្រកបដោយទុក្ខ ត្រូវសំគាល់យ៉ាងនេះថា នេះជាអញ នេះជារបស់អញ នេះជាខ្លួនអញ ឬទេ? សំនួរដែលព្រះពុទ្ធលើកមកសួរ ចំពោះអ្នកជុំវិញព្រះអង្គនេះ គឺថាតើបាតុភូតលាយគ្នា ត្រូវសំគាល់ថាជាអត្តឬទេ? អ្នកស្តាប់ជុំវិញព្រះអង្គយល់ព្រមថា មិនគួរសំគាល់យ៉ាងនេះទេ ។ ហើយក្នុងការបោះបង់ចោល នូវការជាប់ជំពាក់ ទៅលើបាតុភូតលាយគ្នា បុគ្គលនោះលះបង់ នូវការត្រេកត្រអាល កាមនិងតណ្ហា ចំពោះបាតុភូតរួមគ្នានោះ ហើយក៏គេរួចផុតពីចំណង នៃសេចក្តីមិនទៀង របស់បាតុភូតទាំងនោះ។ កាលណាបានរួចស្រឡះ អំពីការជាប់ជំពាក់ និងតណ្ហាឬចំណង់ក្នុង[[បញ្ចក្ខន្ធ]] ពេលនោះបុគ្គលនោះ ឆ្លងផុតហេតុនៃសេចក្តីទុក្ខ ទាំងស្រុង ។ ដោយវិធីនេះ បញ្ញាចាក់ធ្លុះទៅលើ អនត្តា ធ្វើឲ្យការរលត់ទុក្ខកើតឡើង ហើយមិនមែន ជាការពិភាក្សាវែកញែក តាមផ្លូវគំនិត ថាតើអត្តមានឬមិនមាននោះឡើយ ។ គឺដោយសារការចាប់យកបាន (មិនមែនគ្រាន់តែយល់ តាមផ្លូវគំនិត ប៉ុន្តែច្បាស់តាម ការពិសោធន៍) នូវត្រៃលក្ខណ៍ទាំង៣ នៃជីវិតដែលតាក់តែងដោយបច្ច័យ គេធ្វើឲ្យបញ្ញារីកចម្រើនឡើង ដែលជាគ្រឿងបន្សាប[[អវិជ្ជា]] ដែលនៅក្នុងឫសនៃទុក្ខទាំងពួង ។
==សេចក្តីពន្យល់==
===បាតុភូតនិយម Phenomenalism===
គឺជាទស្សនៈមួយ ដែលឃើញថា អ្វីៗមិនមាននៅក្នុង ខ្លួនរបស់វាទេ ប៉ុន្តែគ្រាន់តែជាបាតុភូត ដែលគេដឹងបានដោយសារ សញ្ញាខន្ធឬ វិញ្ញាណប៉ុណ្ណោះដូចជា ពណ៌ក្រហម ភាពរឹង ភាពទន់ រសផ្អែម ។ល។ ដែលមាននៅក្នុងកាលនិងអាកាស ។ ជាពិសេស បាតុភូតនិយម បន្ថយការនិយាយអំពីរបស់មានរូបក្នុងលោកខាងក្រៅ ដើម្បីនិយាយអំពី សំណុំនៃ វិញ្ញាណ្ណារម្មណ៍ Bundles of sense-data។
===លោកទស្សនៈ Worldviews===
ពិពណ៌នាអំពីការដឹងដោយវិញ្ញាណ អំពីលោក ការដឹងដែលមិនផ្លាស់ប្តូរ ហើយផ្តល់គំរោងការណ៍ សម្រាប់ជួយបង្កើត រក្សាទុក និងអនុវត្តចំណេះវិជ្ជា ។
===ពិសោធន៍និយម Empiricism===
បាលីៈ កុវេជ្ជកម្ម ក្នុងទស្សនវិទ្យា ជាចំណេះវិជ្ជាដែល ប្រឆាំងនឹងវិជ្ជាផ្សេងៗទៀត ដូចជាសនិទាននិយម (និយមការមានហេតុផល Rationalism) ឧត្តមគតិនិយម (Idealism) ប្រវត្តិនិយម Historicism) ។ ពិសោធន៍និយមបញ្ជាក់ថា ចំណេះវិជ្ជាកើតមកតែម្យ៉ាង ឬភាគច្រើន ពីការពិសោធន៍ដោយវិញ្ញាណ មិនមែនដូចសនិទាននិយម ដែលអះអាងថា ចំណេះ វិជ្ជាក៏កើតអំពីគំនិតសុទ្ធសាធដែរ ។ ពិសោធន៍និយមនិងសនិទាននិយម ទាំងពីរនេះជាទ្រឹស្តីឯកត្តនិយម (ទ្រឹស្តីដែលនិយម ខ្លួនមនុស្សម្នាក់ៗជាធំ Individualism) ចំណែកឯប្រវត្តិនិយម ទទួលស្គាល់ថាមានមុខ ងារនៃពិសោធន៍និយមខ្លះដែរ ប៉ុន្តែខុសគ្នាត្រង់ថា តាមប្រវត្តិនិយម អ្វីៗដែលបានមកពីវិញ្ញាណ មិនអាចយល់ ច្បាស់បាន ដោយមិនយកស្ថានភាព ប្រវត្តិសាស្រ្តនិងវប្បធម៌ មកពិនិត្យមើលផង ។
===ហេតុការណ៍និយម Pragmatism===
បាលីៈ អនុភវមូលកវាទ ជាប្រពៃណីទស្សនៈវិជ្ជា របស់អាមេរិកាំង ដែលស្ថិត នៅលើការភ្ជាប់ ការអនុវត្តន៍ទៅនឹងទ្រឹស្តី ។ វាពន្យល់ អំពីដំណើរការ ដែលទ្រឹស្តីត្រូវគេ យកបានមកពីការប្រតិបត្តិ ហើយទ្រឹស្តីនោះត្រូវ ដាក់ចូល ក្នុងការអនុវត្តន៍ ដើម្បីបង្កើតការអនុវត្តន៍ថ្មីហៅថា ការអនុវត្តនវៃឆ្លាត ។
===តក្កវិជ្ជា Logic===
មកពីពាក្យក្រិចថា logikē ជារបៀបត្រឹមត្រូវនៃការសិក្សា អំពីគោល ការណ៍នៃការសន្និដ្ឋាន ហើយនិងការរកហេតុផល ។ តក្កវិជ្ជាប្រើក្នុងសកម្មភាពផ្នែកបញ្ញា ប៉ុន្តែជាសំខាន់ សម្រាប់ការសិក្សា ក្នុងបែបទស្សនវិទ្យា គណិតសាស្ត្រ និឃណ្តសាស្ត្រ (ការសិក្សាអំពីអត្ថន័យ) ហើយនិងវិទ្យាសាស្រ្តកុំព្យូទ័រ ។ តក្កវិជ្ជាពិនិត្យរកមើលបែបនៃសេចក្តីសំអាង បែបណាដែលយកជាការបាន ហើយនិងបែបណា
ជាការបំភាន់ ។
===រូបលោក Physical world or material world===
អ្វីៗដែលមាន នៅខាងក្រៅអំពីខ្លួនរបស់ យើង ចាប់តាំងពី អតិសុខុមរូបដែលតូចបំផុត រហូតដល់ចក្រវាឡដែលធំបំផុត ។ អ្វីៗដែលមិនមែនជានាមធម៌ ឬចិត្ត (Mind) ។ ក្នុងព្រះពុទ្ធសាសនា ពាក្យថាអរូបលោកមានន័យថាលោកដែលគ្មានអ្វីៗសោះ ក្រៅអំពីចិត្ត (Mind) សុទ្ធសាធ ។
===បរមត្ថវិជ្ជា ឬអជ្ឈត្តវិជ្ជា Metaphysics===
ជាមែកធាងមួយនៃទស្សនវិទ្យា ដែលទាក់ទង និងពន្យល់បំភ្លឺ អំពីធម្មជាតិសំខាន់ ដែលគេយល់ឃើញ អំពីលោកនិងសត្វលោក អ្វីៗដែល មាននៅក្នុងលោក រួមទាំង វត្ថុធាតុ គុណភាព កាល អាកាស ហេតុបច្ច័យ ។
===ក្រោយ-រចនាសម្ព័ន្ធនិយម Post-structuralism===
បង្កើតឡើងដោយបណ្ឌិតសភាអាមេរិ កាំង ។ គេយល់ថាវាជា គោលការណ៍ទាក់ទងទៅនឹង រចនាសម្ព័ន្ធនិយម (សកម្មភាពនៃបញ្ញវន្តអឺរុប-សតវត្ស៍ទី២០) ដែលប្រកាន់ថា វប្បធម៌នៃមនុស្សជាតិ
អាចយល់បានតាមរចនាសម្ព័ន្ធ ដូចជាភាសាជាដើម ។
===អមូលការណ៍និយម Anti-foundationalism or Nonfoundationalism===
បានដល់ទស្សនវិទ្យា ដែលទាត់ចោលមូលការណ៍និយម ។ មូលការណ៍និយមគឺជាទ្រឹស្តី ដែលមានមូលដ្ឋានលើជំនឿ ដោយយកភស្តុតាងមកសំអាង ដើម្បីបញ្ជាក់ថាត្រឹមត្រូវ ។