នីវរណធម៌៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
{{គន្ថធុរៈ}}
==នីវរណធម៌៥==
នីវរណធម៌៥ បាលី បញ្ចនីវរណានិ ជាចេតសិកផ្នែកខាងអកុសល ដែលរារាំងមិនឲ្យកើតបញ្ញា ក្នុងការចម្រើនវិបស្សនាបាន ។ នីវរណធម៌មាន៥យ៉ាងគឺៈ

::*'''១- កាមច្ឆន្ទៈ''' សេចក្តីផ្គងចិត្តចុះក្នុងកិលេសកាម និងវត្ថុកាម
::*'''២- ព្យាបាទៈ''' ការចងគំនុំអាឃាត ចំពោះអារម្មណ៍មិនជាទីប្រាថ្នា
::*'''៣- ថីនមិទ្ធៈ''' សេចក្តីធុញទ្រាន់ងុយងោក ច្រអូសកាយច្រអូសចិត្ត
::*'''៤- ឧទ្ធច្ចកុក្កុច្ចៈ''' សេចក្តីរាយមាយរំខានចិត្ត អណ្តែតអណ្តូង ក្តៅក្រហាយចិត្ត
::*'''៥- វិចិកិច្ឆា''' សេចក្តីសង្ស័យមិនអស់មិនហើយក្នុងចិត្ត ។

នៅក្នុងព្រះពុទ្ធសាសនា នីវរណធម៌៥ (Pali: Nivaraṇa EN: Five hindrances) គឺជាអកុសលចេតសិក ដែលរារាំងមិនឲ្យ សមាធិ[[ឈាន]] កើតឡើងបាន ហើយដែលនាំ ឲ្យឆ្ងាយពី[[ព្រះនិព្វាន]] ។ នីវរណធម៌៥នោះគឺ៖
{{ខ្លីមិនពេញលេញ ព្រះពុទ្ធសាសនា}}
::*១- កាមឆន្ទៈ Kāmacchanda សេចក្តីផ្គងចិត្តទុក ចុះក្នុង[[កិលេស]]កាម និងវត្ថុកាម
::*'''២- ព្យាបាទៈ''' Byāpāda, Vyāpāda ការចងគំនុំអាឃាត ចំពោះអារម្មណ៍មិនជាទីប្រាថ្នាចំពោះអារម្មណ៍ មិនជាទីប្រាថ្នា
::*'''៣- ថីនមិទ្ធៈ''' Thīna-middha សេចក្តីធុញទ្រាន់ងុយងោក ច្រអូសកាយច្រអូសចិត្ត
::*'''៤- ឧទ្ធច្ចកុក្កុច្ចៈ''' Uddhacca-kukkucca សេចក្តីរាយមាយរំខានចិត្ត អណ្តែតអណ្តូង ក្តៅក្រហាយចិត្ត
::*៥- វិចិកិច្ឆា Vicikicchā សេចក្តីសង្ស័យ មិនអស់មិនហើយក្នុងចិត្ត ។
==ក្នុងបិដកបាលី==
ក្នុងបិដកបាលី សំយុត្តនិកាយ ធម្មទេសនាជាច្រើន បានដាក់នីវរណធម៌ផ្ទឹមគ្នា ជាមួយនឹង[[ពោជ្ឈង្គ៧]] (កត្តានៃការត្រាស់ដឹង៧) ដូចជាតាមសំយុត្តនិកាយ៤៦.៣៧ ព្រះពុទ្ធបានត្រាស់បន្ទូលថាៈ
ម្នាលភិក្ខុទាំងឡាយ! មានឧបសគ្គ៥នេះ ជាគ្រឿងរារាំង ជាគ្រឿងពុករលួយនៃចិត្ត ជាគ្រឿងឲ្យបញ្ញាអាប់ឱន ។ តើ៥អ្វីខ្លះ? គឺកាមឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ។

ម្នាលភិក្ខុទាំងឡាយ! មានកត្តានៃការត្រាស់ដឹង៧ ដែលមិនជាឧបសគ្គ ដែលមិនជាគ្រឿងរារាំង ដែលមិនជាគ្រឿង ពុករលួយនៃចិត្ត កាលណាគេយកមកចម្រើន នឹងបណ្តុះបណ្តាល វានឹងនាំទៅដល់ផល គឺផ្លែផ្កានៃសេចក្តីយល់ដឹងពិត នឹងការរំដោះខ្លួន ។ តើ៧អ្វីខ្លះ? គឺកត្តានៃការត្រាស់ដឹង៧ សតិ ធម្មវិចិយៈ វិរិយៈ បីតិ បស្សទ្ធិ សមាធិ ឧបេក្ខា ។

ក្នុងន័យនៃការបំពេញបញ្ញា និងការយកជ័យជំនះ លើនីវរណធម៌ តាម[[សតិបដ្ឋាន]]សូត្រ ព្រះពុទ្ធបានបញ្ជាក់ថា ម្នាលភិក្ខុ! តើភិក្ខុរស់នៅពិចារណា នូវធម៌ក្នុងធម៌ទាំងឡាយ គឺនីវរណធម៌ យ៉ាងដូចម្តេច? ម្នាលភិក្ខុ! កាលណាមានកាមឆន្ទៈ ភិក្ខុនោះដឹងថា អាត្មាអញមានកាមឆន្ទៈ កាលមិនមានកាមឆន្ទៈ ភិក្ខុនោះដឹងថា អាត្មាអញមិនមានកាមឆន្ទៈ ។ ភិក្ខុនោះដឹងថា កាមច្ឆន្ទៈដែលមិនទាន់កើត កើតឡើងយ៉ាងដូចម្តេច ភិក្ខុនោះដឹងថាការលះបង់កាមឆន្ទៈ ដែលខ្លួនមានហើយ យ៉ាងដូចម្តេច ហើយភិក្ខុនោះដឹងទៀតថា កាមឆន្ទៈ ដែលមិនទាន់មាន នឹងត្រូវលះបង់ក្នុងអនាគត យ៉ាងដូចម្តេច ។

ធម៌និមួយៗនៃនីវរណធម៌៤ទៀត ក៏មានសេចក្តីបរិយាយ ដូចគ្នានឹងកាមឆន្ទៈដែរ ។

ព្រះពុទ្ធបានបង្ហាញភាពស្រដៀងគ្នា ក្នុងសម្មញ្ញផលសូត្រ (ទិឃនិកាយ២) ដូចតទៅនេះ៖

កាលណានីវរណធម៌ក្នុងខ្លួន មិនបានលះបង់ ភិក្ខុឃើញវាជាបំណុល ជាជម្ងឺ ជាការឃុំឃាំង ជាទាសករ ផ្លូវឆ្លងកាត់ដែនដ៏ក្រៀមក្រោះ ។ ប៉ុន្តែកាលណា នីវរណធម៌ក្នុងខ្លួន បានលះបង់បានហ់យ ភិក្ខុឃើញថាជា ការរួចខ្លួនពីបំណុល ជាសុខភាពល្អ ជាការរួចអំពីការឃុំឃាំង ជាសេរីភាព កន្លែងនិរភ័យ ។ ដូចគ្នាម្យ៉ាងទៀត ក្នុងសង្គារវសូត្រ (សំយុត្តនិកាយ៤៦.៥៥) ព្រះពុទ្ធប្រៀបកាមឆន្ទៈ ទៅនឹងការឆ្លុះមុខ ក្នុងទឹកដែលលាយដោយលក្ខណ៍ ល្មៀតនិងពណ៌ ព្យាបាទៈទៅនឹងទឹកពុះ ថីនមិទ្ធៈទៅនឹងទឹក ដែលមានវារីជាតិដុះត្រាពីលើ ឧទ្ធច្ចកុក្កុច្ចៈទៅនឹងទឺក ដែលរញ្ជួយញ័រដោយសារខ្យល់
វិចិកិច្ឆាទៅនឹងទឹកល្អក់ កំពុងក្រឡក កករដោយភក់ នៅក្នុងទីងងឹត ។

==អក្សរសាស្រ្តក្រោយគម្ពីរបាលី==

{| class="wikitable" style="margin: 0" align="right"

! របៀប
កំចាត់បង់
! ផ្លូវ
ផ្តាច់ឫសគល់

! កាម
ឆន្ទៈ
| [[ឈាន]] ទី១
ក្នុង [[អសុភនិម្មិត្ត]]
| [[អនាគាមិ]] ឬ
[[អរហន្ត]]

! ព្យាបាទៈ
| [[ឈាន]] ទី១
ក្នុង ''[[មេត្តា]]''
| អនាគាមិ

! ថីនៈ
មិទ្ធៈ
| ពន្លឺកសិណ
| អរហត្ត

! ឧទ្ធច្ចៈ
និងកុក្កុច្ចៈ
| [[សមថៈ]]
| អរហន្ត និង
អនាគាមិ

! វិចិកិច្ឆា
| ការពន្យល់បាតុភូត
(''ធម្មវវដ្ឋាន'')
| [[សោតាបន្ន]]

|colspan=5 style="text-align:center;"|របៀបនៃអត្ថកថាបាលី
និងផ្លូវកំចាត់បង់នីវរណធម៌

តាមអត្ថកថាព្រះ[[វិសុទ្ធិមគ្គ]] ក្នុងគ្រឹស្តសតវត្ស៍ទី១ នីវរណធម៌៥រាប់បញ្ចូល គ្រប់[[សំយោ ជនៈ]]ទាំង១០ ការជាប់ជំពាក់ណាមួយ ជាមួយនឹងលោភៈ រាប់ចូលក្នុងកាមឆន្ទៈ អកុសល[[ចេតសិក]]ទាំងអស់ នៃទោសៈ រាប់ចូលក្នុងព្យាបាទៈ ហើយអកុសលចេតសិក ទាំងអស់នៃរាគៈ រាប់ចូលក្នុង ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ និងវិចិកិច្ឆា ។ ព្រះវិសុទ្ធិមគ្គថែម ទាំងបង្ហាញភាពខុសគ្នាថា ថីនៈជារបស់ចេតសិក ចំណែកឯមិទ្ធៈវិញ
ជាវិបាក (ផល) នៃកាយសង្ខារ មកពីអាហារឬពេលវេលា ឬចេតសិក ។ បើមិទ្ធៈជាវិបាករបស់អាហារ ឬកាល គេកំចាត់វាដោយវិរិយៈ ក្រៅពីនេះ គេកំចាត់វាដោយសមាធិ ។ ម្យ៉ាងទៀត ព្រះវិសុទ្ធិមគ្គ កត់សំគាល់វិចិកិច្ឆា៥យ៉ាងគឺៈ
::*១- សេចក្តីសង្ស័យចំពោះអត្តា គឺនីវរណៈ (រារាំង) ចំពោះសមថៈ សេចក្តីស្ងប់
::*២- សេចក្តីសង្ស័យចំពោះ អរិយសច្ចៈនិងត្រៃលោក ជានីវរណៈចំពោះបញ្ញា
::*៣- សេចក្តីសង្ស័យចំពោះ ត្រៃរតនៈ ជានីវរណៈចំពោះ សេចក្តីស្ងប់និងបញ្ញា
::*៤- សេចក្តីសង្ស័យចំពោះ កន្លែងនិងមនុស្ស ជានីវរណៈចំពោះ របស់គ្មានទ្រឹស្តី
::*៥- សេចក្តីសង្ស័យចំពោះ ព្រះត្រៃបិដក ជានីវរណៈចំពោះ ការចេញសាងភ្នួស
តាមអត្ថកថាសារដ្ឋប្បកាសិនី Sāratthappakāsinī របស់ព្រះពុទ្ធឃោសៈ ចំពោះសំយុត្តនិកាយ គ្រឹស្តសតវត្ស៍ទី៥ បុគ្គលម្នាក់អាចរំដោះ រួចអំពីនីវរណធម៌ ដោយសារការធ្វើឈាន ឬវិបស្សនា ហើយដូចមានសេចក្តីអធិប្បាយ ក្នុងគម្ពីរវិសុទ្ធិមគ្គដែរនោះ បុគ្គលនោះអាច ផ្តាច់ឫសគល់នៃនីវរណធម៌ ដោយការសម្រេច លោកុត្តរឈានណាមួយ ដូចមានបង្ហាញ ក្នុងតារាងលេខ១ខាងឆ្វេងនេះ ។

[[ចំណាត់ថ្នាក់ក្រុម:ព្រះពុទ្ធសាសនា]]
[[ចំណាត់ថ្នាក់ក្រុម:គន្ថធុរៈ]]
[[de:Nivarana]]
[[es:Cinco obstáculos]]
[[si:පංච නීවරණ ධර්ම]]
[[zh:五蓋]]