សុត្តន្តបិដក៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ {{ព្រះត្រៃបិដក}} '''សុត្តន្តបិដក''' រឺ​ព្រះសូត្រ ...
 
No edit summary
បន្ទាត់ទី២៖
'''សុត្តន្តបិដក''' រឺ​ព្រះសូត្រ គឺ​ជា​ឈ្មោះ​គម្ពីរ​ក្នុងព្រះពុទ្ធ​សាសនា​មួយ​ផ្នែក​ ក្នុង​ចំណោម​គម្ពីរ​[[ព្រះត្រ័យបិដក]]ទាំង​៣ផ្នែក។<br />
គេ​ចែក​គម្ពីរ​ក្នុង​ព្រះសូត្រជា​​​៥​ផ្នែក​គឺ ទីឃនិកាយ មជ្ឈិមនិកាយ សំយុត្តនិកាយ អង្គុតរនិកាយ ខុទ្ទកនិកាយ។
#[[គម្ពីរទីឃនិកាយ|'''ទីឃនិកាយ''']] គឺ​ជា​និកាយ​ដែល​មាន​សូត្រ​៣៤សូត្រ មាន​ព្រហ្មជាលសូត្រ​ជា​ដើម​ចាត់​ជា​៣​វគ្គ។ និកាយ​នេះ​មាន​ឈ្មោះ​ថា​ទីឃនិកាយ ព្រោះ​ជា​ទី​ប្រជុំ និង​ជា​ទី​នៅ​របស់​សូត្រ​ទាំង​ឡាយ​ដែល​មាន​ខ្នាត​វែង។
# [[គម្ពីរមជ្ឈិមនិកាយ|'''មជ្ឈិមនិកាយ''']] ជា​និកាយ​ដែល​មាន​សូត្រ​១៥២​សូត្រ មាន​មូល​បរិយាយ​សូត្រ​ជា​ដើម។ ជា​និកាយ​ដែល​មាន​ខ្នាត​កណ្តាល ចាត់​ជា​១៥​វគ្គ។
# '''សំយុត្តនិកាយ''' គឺ​ជា​និកាយ​ដែល​មាន​សូត្រ ៧.៧៦២សូត្រ មាន​​ឱឃតរណសូត្រ​ជាដើម ដែល​ត្រាស់​ទុក​ដោយ​អំណាច​នៃ​ទេវតា​សំយុត្ត​ជាដើម។
# '''អង្គុតរនិកាយ''' គឺ​ជា​និកាយ​ដែល​មាន​សូត្រ ៩.៥៥៧សូត្រ មាន​ចិត្ត​បរិយាទាន​សូត្រ​ជា​ដើម ដែល​ត្រាស់​ទុក​ដោយ​អំណាច​នៃ​ការ​បន្ថែម​ឡើង ចែក​ជា​ពួក​ៗ។
# '''ខុទ្ទកនិកាយ''' គឺ​ជា​វិន័យ​បិដក​ទាំង​អស់ អភិធម្មបិដក​ទាំង​អស់ គម្ពីរ​១៥​ប្រភេទ មាន​ខុទ្ទក​បាឋៈ​ជា​ដើម និង​ព្រះ​ពុទ្ធ​វចនៈ​ដ៏​សេស វៀរ​និកាយ​៤។
== ហេតុដែលព្រះតថាគតតាំង​ព្រះសូត្រ ==
ហេតុ​ដែល​នាំ​អោយ​ព្រះ​អង្គ​សំដែង​ព្រះ​សូត្រ​ មាន​៤​ប្រការ​គឺ<br />
# '''អត្តជ្ឈាសយ''' ប្រព្រឹត្ត​ទៅ​តាម​ព្រះ​អធ្យាស្រ័យ​របស់​ព្រះ​អង្គ។ ក្នុងបណ្តា​ហេតុ​៤​ប្រការ​នេះ ព្រះសូត្រ​ណា​ដែល​អ្នក​ដទៃ​មិន​បាន​ទូល​អារាធនា ព្រះ​អង្គ​ត្រាស់​ទេសនា​ដោយ​ព្រះ​អធ្យាស្រ័យ​របស់​ព្រះអង្គ​ឯង​តែ​ម្យ៉ាង (មាន អាកង្ខេយ្យសូត្រ វត្ថសូត្រ មហាសតិប្បដ្ឋានសូត្រ មហាសឡាយតនវិភង្គសូត្រ អរិយ​វង្សសូត្រ ជាដើម) ឈ្មោះថា មាន​ហេតុដែល​ទ្រង់​តាំង​ឡើង​អោយ​ប្រព្រឹត្ត​ទៅតាម​ព្រះ​អធ្យាស្រ័យ​របស់​ព្រះអង្គ។
# '''បវជ្ឈាសយ''' ប្រព្រឹត្ត​ទៅ​តាម​អធ្យាស្រ័យ​របស់​អ្នក​ដទៃ។ គឺ​ទ្រង់​សម្លឹង​មើល​ឧបនិស្ស័យ​ អធ្យាស្រ័យ ការ​ពេញ​ចិត្ត ការ​ចូលចិត្ត អភិនិហារ នឹង​ភាវៈ​ដែល​នឹង​ត្រាស់​ដឹង​បាន​របស់​ជន​ពួក​ដទៃ ថា​គួរ​សម្តែង​ធម៌​បែបណាដើម្បី​អាច​ញុំាង​ជន​ទាំង​នោះ​អោយ​សម្រេច​មគ្គ​ផល​បាន។
# '''បុច្ឆាវសិក''' ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​នៃ​ការ​សួរ។ ពួក​បរិស័ទទាំង​ឡាយ ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ​ដោយ​ចំងល់​ណា​នីមួយ ហើយ​បាន​ទូលសួរ​ដល់​ព្រះ​អង្គ ទ្រង់​ក៏​សម្តែង​ធម៌​ទេសនាទៅ​តាម​អំណាច​នៃ​ការ​សួរ​នោះ។
# '''អគ្គុប្បត្តិក''' ប្រព្រឹត្ត​ទៅ​ដោយ​ហេតុ​ដែល​កើត​ឡើង។ គឺ​ពេល​ដែល​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​អាស្រ័យ​ហេតុ​ការណ៍​ដែល​កើត​ឡើង ទើប​ត្រាស់​ទេសនា។
 
== យោង ==
អដ្ឋកថា សុមង្គលវិលាសិនី (ពុទ្ធសករាជ ២៥៥៣)
 
[[ចំណាត់ថ្នាក់ក្រុម:ព្រះពុទ្ធសាសនា]]
{{ប្រធានបទ ព្រះពុទ្ធសាសនា}}