កបិលវត្ថុ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៩៖
 
== ប្រវត្តិដើម ==
ដើមឡើយមានក្សត្រមួយព្រះអង្គព្រះនាម '''[[ឱក្កាករាជ]]''' នៅក្នុងសកល[[ជម្ពូទ្វីប]]។ ព្រះអង្គមានមហេសី៥ព្រះអង្គ។ [[មហេសី]]ទី១ ព្រះនាម '''[[ភត្តា]]''' មហេសីទី២ ព្រះនាម '''[[ចិន្តា]]''' មហេសីទី៣ ព្រះនាម '''[[នន្តុ]]''' មហេសីទី៤ ព្រះនាម '''[[ជាលិនី]]''' និង មហេសីទី៥ ព្រះនាម '''[[វិសាខា]]'''។ ព្រះនាង ភត្តា ជា[[អគ្គមហេសី]]។ [[ព្រះនាង]] មានបុត្រា ៤ព្រះអង្គ និង បុត្រី ៥ ព្រះអង្គ។ ក្រោយពេលដែល ព្រះ​អគ្គ​មហេសី ព្រះនាម ភត្តាសោយវិលាល័យ (ចូលទីវង្គត់) ព្រះបាទ ឱក្កាករាជ ក៏លើកមហេសីទី២ ព្រះនាម ចិន្តាធ្វើជាអគ្គមហេសី។ ក្រោយមកព្រះអគ្គមហេសី ព្រះនាម ចិន្តា​បាន​ប្រសូត្រ​បុត្រា​មួយ​ព្រះអង្គ ព្រះនាម '''[[ជន្តុ]]'''។ មិនយូរប៉ុន្មាន ព្រះអគ្គមហេសីក៏ពរបុត្រានោះ យកទៅគាល់ព្រះរាជា។ លុះព្រះរាជាទតឃើញបុត្រានោះភា្លម ក៏មានសេចក្តីពេញព្រះហឫទ័យ នឹងបុត្រានោះជាអនេក។ ដោយ​សេច​ក្តី​ត្រេកអរ និងពេញព្រះហឫទ័យ ព្រះរាជា ក៏បានថ្វាយពរមួយដល់ព្រះអគ្គមហេសី ចិន្តា។ លុះក្រោយមកមិនយូរប៉ុន្មាន ព្រះអគ្គមហេសី ក៏ទៅសុំពរនោះពីព្រះរាជា គឺ​សុំ​អោយ​បុត្រា​របស់ ព្រះ​នាង​​បាន​សោយ​រាជ​សម្បត្តិ។ ព្រះបាទ ឱក្កាករាជ ជាស្តេចប្រកាន់ពាក្យ[[សច្ចៈ]]ណាស់ ដោយមិនអាចគេចកែពាក្យសន្យាបាន ទ្រង់ក៏ត្រាស់ប្រាប់រាជបុត្រ៩អង្គ របស់អគ្គមហេសី ព្រះនាម ភត្តា ដែលបានសោយទីវង្គត់ទៅហើយ នូវដំណើររឿងសព្វគ្រប់អោយរាជបុត្រស្តាប់។ ព្រះរាជបុត្រាទាំង ៤អង្គ ក៏មិនជំទាស់នឹងយោបល់របស់ព្រះបិតា។ ដោយពិចារណាឃើញភាពទើសទាល់ របស់​ព្រះ​រាជបុត្រា ព្រះរាជបុត្រីរបស់ព្រះនាងភត្តា ជាមួយនឹង ព្រះរាជ​បុត្រ​របស់​ព្រះ​នាង​ចិន្តា ព្រះ​រាជា​ក៏​សំរេចព្រះទ័យ អោយរាជបុត្រ៤ព្រះអង្គ និងបុត្រី ៥ព្រះអង្គចាកចេញពីនគរ ហែហម​ដោយ​[[ចតុរង្គ​សេនា]] ទៅកសាងនគរថ្មីក្នុង'''[[ព្រៃសក្កៈ]]'''​(ព្រៃ​ម៉ៃសាក់) ក្បែរជើង[[ភ្នំហិមពាន្ត]] ទើបរដ្ឋនោះមានឈ្មោះថា '''[[សក្ករដ្ឋ]]'''។ <br />
ឯពាក្យថា '''កបិលពស្តុ''' ឬ '''កបិលវត្ថុ''' មានដំណើរទាក់ទងនឹង[[តាបស]]មួយអង្គ ដែលចេញសាងផ្នួស តាំងអាស្រមនៅក្នុងព្រៃសក្កៈនោះ មាននាមថា '''[[កបិលតាបស]]'''។ កាលបានជ្រាបថា មាន​ក្សត្រា ក្សត្រី ៩អង្គ យាងមក ហើយរកកន្លែងកសាងនគរ តាបសក៏បានថ្វាយទី[[អាស្រម]]បទ ដោយយល់ថា ទីនេះប្រកបដោយជ័យភូមិល្អប្រសើរ ព្រោះគាត់តែងសង្កេតឃើញថា ពេល​សត្វ​ធំ​ដេញ​ចាប់​សត្វ​តូច សត្វតូចរត់មកដល់ទីនេះ សត្វធំនោះរមែងអស់អំណាច(អស់ឬទ្ធ) ហើយថែមទាំងត្រូវសត្វតូចហ៊ានតបតដេញបកត្រឡប់វិញ។ ក្សត្យទាំងអស់នោះ ទ្រង់ព្រះសណ្តាប់ហើយ ក៏​ចាត់​ចែង​រៀបចំ កសាងក្រុងត្រង់តំបន់នេះ ទើបដាក់ឈ្មោះថា កបិលពស្តុបូរី (កបិលវត្ថុ) ដែលមានន័យថា ទីក្រុងជាទ្រព្យរបស់កបិលតាបសនោះ។ សព្វថ្ងៃទឹកដីនេះស្ថិតនៅ ក្នុងតំបន់[[កូអីឡាក់]] ប្រទេស[[​នេប៉ាល់]]។<br />
កាលបើកសាងព្រះរាជដំណាក់រួចហើយ ក្សត្រា ៤អង្គ ក៏រៀបអភិសេកជាមួយនឹងក្សត្រី ទាំង៤អង្គតាមលំដាប់ ដោយលើកក្សត្រីរៀមច្បង ព្រះនាម '''[[បិយា]]''' ជាព្រះមាតា បង្កើតបានសន្តិវង្ស '''សក្កវង្ស''' ឬ ហៅថា '''[[សាក្យវង្ស]]''' ដែលជាឈ្មោះព្រះនគរតរៀងមក។