ម៉ារី ស្កូដូស្កា គុយរី៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៧៧៖
== ជីវិតជាគ្រូបង្រៀនតាមផ្ទះនិងការបែកបាក់ស្នេហា ==
ម៉ារី​យ៉ាបានចូលរៀននិងស្នាក់នៅសាលាដែលមានអន្តេរវិសិកដ្ឋាន​ដែលម្ដាយម៉ារីយ៉ាជាអ្នកបើក តាំងពីអាយុ១០ឆ្នាំ។ ប៉ុន្តែ បន្ទាប់ពីម្ដាយស្លាប់ទៅ ម៉ារីយ៉ាបាន​ចូលសាលាហ្គីមណាសៀមសំរាប់​សិស្សនារី ដែលនៅទីនោះគាត់បានបញ្ចប់ការសិក្សាដោយនិទ្ទេសខ្ពស់នៅថ្ងៃទី១២ មិថុនា ១៨៨៣។ គាត់បានចំណាយពេលមួយឆ្នាំបន្ទាប់​រស់នៅឯជនបទជាមួយញាតិសណ្ដានខាងឪពុក និងបន្ទាប់មកជាមួយឪពុកនៅវ៉ារស្សាវ៉ា។ នៅទីនោះគាត់បាន​ធ្វើជាអ្នកគ្រូបង្រៀនតាមផ្ទះ។
ម៉ារីយ៉ា​បានធ្វើកិច្ចសន្សា​ជាមួយបងស្រីប្រូនីស្វាវ៉ា​ថា គាត់នឹងធ្វើការ​រកប្រាក់ដើម្បីផ្គត់ផ្គង់​ប្រូនីស្វាវ៉ា​អោយបានសិក្សាឱសថសាស្ត្រនៅ​ប៉ារីស ក្នុងលក្ខខណ្ឌថា ប្រូនីស្វាវ៉ា​ក៏ត្រូវធ្វើបែបនេះសងមកវិញដែរ​នៅ២ឆ្នាំក្រោយ។ គាត់បានចាប់ផ្ដើមធ្វើជា​«ហ្គាវើណេស» (ស្ត្រីស្នាក់នៅជួយបង្រៀន​កូនចៅផ្ទះអ្នកមាន) ដំបូងនៅក្នុងគ្រួសារមេធាវីម្នាក់នៅក្រាកូវ(Kraków) បន្ទាប់មករយៈពេល២ឆ្នាំ​នៅក្នុងគ្រួសារអភិជនដី​ធ្លីមួយដែលត្រូវ​ជាសាច់ញាតិរបស់​ឪពុក នៅឯឆេហានូវ(Ciechanów)។ ពេលនៅធ្វើការទីនោះ គាត់បានស្រលាញ់គ្នាជាមួយកូនប្រុសច្បងរបស់ម្ចាស់ផ្ទះឈ្មោះ '''ខាហ្ស៊ីមៀស ហ្សូរ៉ាវស្គី'''(Kazimierz Żorawski)(ខាហ្ស៊ីមៀស ហ្សូរ៉ាវស្គីក្រោយមកក្លាយជាគណិតវិទូប៉ូឡូញម្នាក់ដ៏ល្បី)។ កាហ្ស៊ីមៀស​បានប្រាប់ពីបំណងរៀបការ តែត្រូវឪពុកម្ដាយបដិសេដ​ដោយសារតែវណ្ណៈនិងទ្រព្យធនខុសគ្នា​ខ្លាំងពេក។ ម៉ារីយ៉ាក្រោយចប់កិច្ចសន្យារយៈពេល២ឆ្នាំ​មក ក៏ទៅធ្វើជា​គ្រូបង្រៀន​នៅក្នុងគ្រួសារមួយទៀតនៅខាងឆ្នេរសមុទ្របាល់ទិច។
 
នៅដើមឆ្នាំ១៨៩០ ប្រូនីស្វាវ៉ាដែលទើបនឹងរៀបការហើយ បានសរសេរសំបុត្របបួល​ម៉ារីយ៉ា​អោយមករស់នៅប៉ារីស​ជាមួយគ្នា។ ប៉ុន្តែម៉ារីយ៉ា​បានបដិសេដ​ដោយសារនាងគ្មានប្រាក់គ្រប់គ្រាន់​សំរាប់បង់ថ្លៃសាលា និងនៅមិនទាន់ដាច់ចិត្តពីខាហ្ស៊ីមៀស។