ភាពខុសគ្នារវាងកំណែនានារបស់ "បុណ្ណោវាទសូត្រ"

គ្មាន​ចំណារពន្យល់ការកែប្រែ
បុណ្ណោវាទសូត្រ
 
(២២៩) ខ្ញុំបានស្ដាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះបុណ្ណៈមានអាយុចេញចាកទីសម្ងំ ក្នុងវេលារសៀល ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះបុណ្ណៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ មេត្តាប្រោស ទូន្មានខ្ញុំព្រះអង្គដោយឱវាទយ៉ាងសង្ខេប លុះខ្ញុំព្រះអង្គស្ដាប់នូវធម៌ របស់ព្រះមានព្រះភាគហើយ នឹងចេញទៅតែម្នាក់ឯង មិនប្រមាទ មានព្យាយាមជាគ្រឿងដុតបំផ្លាញកិលេសមានចិត្តបញ្ចូលទៅកាន់ព្រះនិព្វាន សម្រេចសម្រាន្ដឥរិយាបថទាំង ៤ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណៈ បើដូច្នោះ អ្នកចូរប្រុងស្ដាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសំដែង ។ ព្រះបុណ្ណៈមានអាយុនោះ ទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។<br />
(២៣០) ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលបុណ្ណៈ រូបដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេកក៏មាន បើភិក្ខុរីករាយ ពោលសរសើរ ប្រកាន់ខ្ជាប់នូវរូបនោះ កាលដែលភិក្ខុនោះរីករាយ ពោលសរសើរ ប្រកាន់ខ្ជាប់នូវរូបនោះហើយ សេចក្ដីរីករាយក៏កើតឡើង ម្នាលបុណ្ណៈ តថាគតពោលថា ការកើតឡើងនៃសេចក្ដីទុក្ខ ព្រោះការកើតឡើងនៃសេចក្ដីរីករាយ ។ ម្នាលបុណ្ណៈ សំឡេងដែលគប្បីដឹងដោយត្រចៀក... ក្លិនគប្បីដឹងដោយច្រមុះ... រសដែលគប្បីដឹងដោយអណ្ដាត... ផោដ្ឋព្វៈដែលគប្បីដឹងដោយកាយ... ធម៌ដែលគប្បីដឹងដោយចិត្ត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេកក៏មាន បើភិក្ខុរីករាយ ពោលសរសើរ ប្រកាន់ខ្ជាប់នូវធម៌នោះហើយ សេចក្ដីរីករាយក៏កើតឡើង ម្នាលបុណ្ណៈ តថាគតពោលថា ការកើតឡើងនៃសេចក្ដីទុក្ខ ព្រោះការកើតឡើងនៃសេចក្ដីរីករាយ ។
(២៣១) ម្នាលបុណ្ណៈ រូបដែលគប្បីដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យតម្រេកក៏មាន បើភិក្ខុមិនរីករាយ មិនពោលសរសើរ មិនប្រកាន់ខ្ជាប់នូវរូបនោះ កាលដែលភិក្ខុនោះមិនរីករាយ មិនពោលសរសើរ មិនប្រកាន់ខ្ជាប់នូវរូបនោះហើយ សេចក្ដីរីករាយក៏រលត់ទៅ ម្នាលបុណ្ណៈ តថាគតពោលថា ការរលត់សេចក្ដីទុក្ខ ព្រោះការរលត់សេចក្ដីរីករាយ ។ ម្នាលបុណ្ណៈ សំឡេងដែលគប្បីដឹងដោយត្រចៀក... ក្លិនដែលគប្បីដឹងដោយច្រមុះ... រសដែលគប្បីដឹងដោយអណ្តាត... ផោដ្ឋព្វៈដែលគប្បីដឹងដោយកាយ... ធម៌ដែលគប្បីដឹងដោយចិត្ត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេកក៏មាន បើភិក្ខុមិនរីករាយ មិនពោលសរសើរ មិនប្រកាន់ខ្ជាប់នូវធម៌នោះ កាលដែលភិក្ខុនោះមិនរីករាយ មិនពោលសរសើរ មិនប្រកាន់ខ្ជាប់នូវធម៌នោះហើយ សេចក្ដីរីករាយក៏រលត់ទៅ ម្នាលបុណ្ណៈ តថាគតពោលថា ការរលត់សេចក្ដីទុក្ខ ព្រោះការរលត់សេចក្ដីរីករាយ ។ ម្នាលបុណ្ណៈ តថាគតទូន្មានអ្នកដោយឱវាទយ៉ាងសង្ខេបនេះឯងហើយ តើអ្នកនឹងនៅក្នុងជនបទណា ។ ព្រះបុណ្ណៈក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទូន្មានខ្ញុំព្រះអង្គដោយឱវាទសង្ខេបនេះហើយ ខ្ញុំព្រះអង្គនឹងនៅក្នុងជនបទឈ្មោះសុនាបរន្ដៈ ។
៥៥៣

កំណែប្រែ