អរិយសច្ច៤៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ទំព័រថ្មី៖ ភិក្ខុឃឹម សាលីម ---- ::អរិយសច្ចៈ ប្រែថាសេចក្តីពិតដ៏ប្រសើរ៤យ៉ា...

No edit summary
បន្ទាត់ទី១៖
[[Image:Buddha nobletruths.jpg‎|thumb|right|The Buddha teaching the Four Noble Truths.]]
ភិក្ខុឃឹម សាលីម
{{វិបស្សនាធុរៈ}}

::អរិយសច្ចៈ ប្រែថាសេចក្តីពិតដ៏ប្រសើរ៤យ៉ាងគឺ៖ ទុក្ខសច្ចៈ១ ទុក្ខសមុទយសច្ចៈ១ ទុក្ខនិរោធសច្ចៈ១ និងទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ (មគ្គសច្ចៈ)១។

== ទុក្ខសច្ចៈ ==

== ទុក្ខសមុទយសច្ចៈ ==

== ទុក្ខនិរោធសច្ចៈ ==

== មគ្គសច្ចៈ ==

EN:[http://en.wikipedia.org/wiki/Four_Noble_Truths Four Noble Truths]
អរិយសច្ចៈ ជាពាក្យបាលី (សំស្រ្កឹត: ចត្វានិ អារ្យសត្យនិ चत्वारि आर्यसत्यानि catvāri āryasatyāni) ជាទ្រឹស្តីដ៏សំខាន់ ក្នុងព្រះពុទ្ធសាសនា ដែលព្រះពុទ្ធបង្រៀនជាប្រពៃណី
ក្នុងធម្មចក្កប្បវត្តនសូត្រ ។
==អត្ថន័យរបស់អរិយសច្ចៈ==
តាមប្រភពផ្សេងៗ ការបកប្រែខ្លី នៃពាក្យអរិយសច្ចៈគឺៈ
::*១- សេចក្តីទុក្ខ មានពិត
::*២- សេចក្តីទុក្ខ កើតមកពីតណ្ហា
::*៣- សេចក្តីទុក្ខរលត់ កាលណាតណ្ហារលត់
::*៤- ការរួចអំពីទុក្ខ អាចធ្វើបាន ដោយការប្រតិបត្តិអដ្ឋង្គិកមគ្គ ។

ពាក្យបាលីថាសច្ចៈ និងពាក្យសំស្រ្កឹតថាសត្យ ទាំងពីរនេះមានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។ ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច៤ មិនគាំទ្រការអះអាង តាមខាងលើនេះ ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច៤នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត ដែលព្រះពុទ្ធពិសោធន៍ឃើញ ។

តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទ Saṃyukta Āgama of the Sarvāstivāda គ្រឹះនៃការបង្រៀនអរិយសច្ច៤ មានដូចតទៅៈ
::*១- អរិយសច្ចៈនៃទុក្ខ គឺដូច្នេះ
::*២- អរិយសច្ចៈនៃប្រភពនៃទុក្ខ គឺដូច្នេះ
::*៣- អរិយសច្ចៈនៃការរំលត់ទុក្ខ គឺដូច្នេះ
::*៤- អរិយសច្ចៈនៃផ្លូវ ដែលនាំឲ្យដល់ការរំលត់ទុក្ខ គឺដូច្នេះ ។

វែងឆ្ងាយទៀត ការបកស្រាយខ្លះ នៃធម្មចក្កប្បវត្តនសូត្រ មានសេចក្តីពន្យល់ន័យ អំពីអរិយសច្ច៤ ចំណែកខ្លះទៀត គ្មានការពន្យល់ន័យទេ ។ ឧទាហរណ៍ ដូចជាការ បកស្រាយរបស់សវ៌ាស្តិវាទ បង្ហាញសច្ចៈថាជាទ្រឹស្តី ប្រើក្នុងវិធីសមាធិផ្សេងៗ ហើយ គ្មានសេចក្តីពន្យល់ន័យទេ ។ ក្នុងកំណែថ្មីថេរវាទ និងកំណែបកប្រែ ដោយអានស៊ីគៅ An Shigao អរិយសច្ច៤មានឲ្យ ការពន្យល់ន័យៈ
::*១- ធម្មជាតិនៃសេចក្តីទុក្ខ (ទុក្ខអរិយសច្ចៈ)

::“នេះគឺអរិយសច្ចៈ នៃធម្មជាតិរបស់ទុក្ខ ជាតិជាទុក្ខ ជរាជាទុក្ខ ព្យាធិជាទុក្ខ មរណៈជាទុក្ខ សេចក្តី ស្តាយស្រណោះ សេចក្តីយំខ្សឹកខ្សួល សេចក្តីឈឺចាប់ សេចក្តីទោមនស្ស សេចក្តីអស់សង្ឃឹម គឺជាទុក្ខ ការជួបប្រសព្វជាមួយ របស់មិនជាទីពេញចិត្ត គឺជាទុក្ខ ការឃ្លាតចេញអំពីអ្វី ដែលជាទីពេញចិត្ត គឺជាទុក្ខ មិនបានអ្វីដែលចង់បាន គឺជាទុក្ខ ដោយសង្ខេប បញ្ចក្ខន្ធប្រកបដោយឧបាទាន (ការជាប់ជំពាក់ចិត្ត) គឺជាទុក្ខ ។
::*២- ប្រភពនៃសេចក្តីទុក្ខ (ទុក្ខសមុទយអរិយសច្ចៈ)
::“នេះគឺអរិយសច្ចៈ នៃប្រភពនៃសេចក្តីទុក្ខ តណ្ហាដែលនាំឲ្យកើតភពថ្មី ប្រកប ដោយសេចក្តីត្រេកត្រអាល និងរាគៈ ស្វែងរកសេចក្តីត្រេកត្រអាល ជិតនិងឆ្ងាយ គឺកាមតណ្ហា ភវតណ្ហា និងវិភវតណ្ហា ។
::*៣- ការរលត់ទៅនៃទុក្ខ (ទុក្ខនិរោធអរិយសច្ចៈ)
::“នេះគឺអរិយសច្ចៈ នៃការរលត់ទៅនៃទុក្ខ ការរលត់អស់ ឥតមានសេសសល់ និងការឈប់នៃតណ្ហានោះ ការបោះបង់ចោល ការរលាស់ចោលវា ការបាននូវសេរីភាព អំពីវា មិនអាស្រ័យដោយសាវា ។
::*៤- ផ្លូវទៅកាន់ការរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ)
::“នេះគឺអរិយសច្ចៈ នៃផ្លូវទៅកាន់ការរំលត់ទុក្ខ គឺអរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការ): សម្មាទិដ្ឋិ សម្មាសំកប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។
==ទំនាក់ទំនងរបស់អរិយដ្ឋង្គិកមគ្គ==
ក្នុងការបកស្រាយ នៃធម្មចក្កប្បវត្តនសូត្រ ដែលមាននៅក្នុងសំយុក្តអាគម គ្មានការបរិយាយអំពីអរិយដ្ឋង្គិកមគ្គទេ ។ សមាធិលើអរិយសច្ច៤ ត្រូវគេជ្រើសរើសយក ជាមគ្គវិញ ។
==ការបកស្រាយ==
ក្នុងចំណោមការសិក្សា ជំនាន់ដើម ផ្នែកព្រះពុទ្ធសាសនា សាលា ឯកវ្យាវហារិកៈ Ekavyāvahārika គាំទ្រទ្រឹស្តីដែលថា បន្ទូលរបស់ព្រះពុទ្ធ មានន័យរួមតែមួយ ដ៏ខ្ពង់ខ្ពស់ហើយថាអរិយសច្ចៈ៤ អាចចម្រើនឲ្យសម្រេចបាន ដោយសាបញ្ញាតែមួយ ។ និកាយឥណ្ឌានមួយទៀត មហីសាសកៈ Mahīśāsakas គាំទ្រថា អរិយសច្ច៤ត្រូវសមាធិ រួមជាមួយគ្នា ។

តាមភិក្ខុថនិស្សរោ Thanissaro អរិយសច្ច៤ ជាការប្រសើរ ត្រូវយល់ច្បាស់ ថាជាប្រភេទនៃការពិសោធន៍ មិនមែនជំនឿទេ ។
==អរិយសច្ច៤និងឈូកសូត្រ==
អត្ថបទនៃឈូកសូត្រ (សំស្រ្កឹតៈសទ្ធម៌បុណ្ឌរីកសូត្រ Saddharma Puṇḍarīka Sūtra) មានទស្សនៈចំពោះអរិយសច្ច៤ ថាជាការប្រៀនប្រដៅដំបូង របស់ព្រះពុទ្ធ ប៉ុន្តែមិនមែនជា ការបង្រៀនចុងក្រោយទេ ។ ក្នុងវគ្គទី៣ សូត្រនេះបង្ហាញ អ្វីដែលហៅថាធម៌ដ៏អស្ចារ្យ និងខ្ពង់ខ្ពស់បំផុតៈ
::ក្នុងកាលកន្លងមកនេះ នៅពារាណសី អ្នកបង្វិលកង់ព្រះធម៌ នៃអរិយសច្ច៤ ចែកនូវភាពខុសគ្នា ហើយទេសនាថា អ្វីៗទាំងអស់កើតឡើងហើយ ត្រឡប់ជាវិនាសសាប សូន្យទៅវិញ មានខន្ធ៥ជាគ្រឿងប្រដាប់ ។ ឥឡូវនេះ អ្នកបង្វិលកង់ដ៏ឧត្តម ខ្ពង់ខ្ពស់បំផុត នៃព្រះធម៌ ។ ព្រះធម៌នេះមានជម្រៅ ដ៏ខ្លាំងហើយមិនងាយ នឹងយល់បាន មានតែមនុស្សមួយចំនួនតិច ដែលជឿតាមព្រះធម៌ ។ តាំងតែពីពេល ដែលកន្លងមក យើងធ្លាប់បានឮ ព្រះដ៏មានព្រះភាគប្រៀនប្រដៅ ប៉ុន្តែយើងពុំដែលឮព្រះធម៌ ដែលជ្រាលជ្រៅ អស្ចារ្យហើយឧត្តុងឧត្តម យ៉ាងនេះទេ ។ តាំងពីព្រះដ៏មានព្រះភាគ ទូន្មានធម៌នេះមក យើងទាំងអស់គ្នាទទួលស្វាគមន៍ ដោយសេចក្តីរីករាយ ។

ព្រះភិក្ខុនិឆិរេន Nichiren (ភិក្ខុជាតិជប៉ុន) ដែលការទូន្មានរបស់ព្រះអង្គ មានមូលដ្ឋានក្នុងឈូកសូត្រ បានប្រកាសក្នុងលិខិត “ការប្រៀបធៀប រវាងឈូកសូត្រនឹងសូត្រដទៃ” ថា ទ្រឹស្តីនៃអរិយសច្ច៤ ជាការបង្រៀនពិសេស ពន្យល់ចំពោះតែ សាវ័កសិស្សប៉ុណ្ណោះ ចំណែកឯឈូកសូត្រវិញ គឺបង្រៀនស្មើៗគ្នាទាំងអស់ ។

[[Category:ព្រះពុទ្ធសាសនា]]
[[Category:Buddhist terms]]
[[Category:Cultural lists|4 Four Noble Truths]]
[[Category:Pāli words and phrases]]
[[Category:Sanskrit words and phrases]]