ព្រះនិព្វាន៤ថ្នាក់៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ {{គន្ថធុរៈ}} ==ព្រះនិព្វាន៤ថ្នាក់== EN: [http://en.wikipedia.org/wiki...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង២២:០៤ ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១១

ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


គន្ថធុរៈ

ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន

ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់

វិបស្សនាធុរៈ
អានាបានស្សតិ · សតិប្បដ្ឋាន
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍

ព្រះអភិធម្ម
វីថិចិត្ត

ព្រះនិព្វាន៤ថ្នាក់

EN: Four Stages of Enlightenment ព្រះនិព្វាន៤ថ្នាក់ ក្នុងព្រះពុទ្ធសាសនាគឺ ថ្នាក់នៃព្រះនិព្វាន ពីទាបទៅខ្ពស់៤ជាន់ ដល់ អរហន្ត ជាថ្នាក់ខ្ពស់បំផុត ដែលអ្នកសិក្សាសាមញ្ញ ក៏អាចសម្រេចបានក្នុងជាតិនេះ ។ ព្រះនិព្វាន៤ថ្នាក់នោះគឺ សោតាបន្ន១ សកទាគាមិ១ អនាគាមិ១ និងអរហន្ត១ ។ ការបង្រៀនអំពីនិព្វាន៤ថ្នាក់នេះ ជាកម្មវត្ថុដ៏សំខាន់ នៃការសិក្សាព្រះពុទ្ធសាសនា ក្នុង ជំនាន់ដើម ដោយរាប់ទាំងថេរវាទផង ដែលស្ថិតស្ថេរ រហូតដល់សព្វថ្ងៃនេះ ។

បុថុជ្ជនបុគ្គល

ជនសាមញ្ញ ឬបុថុជ្ជន (ពាក្យបាលី) ជាបុគ្គលដែលគ្មានឈាន ស្ថិតនៅក្នុងសង្សារចក្រ គឺការវិលកើតវិលស្លាប់ គ្មានទីបញ្ចប់ ។ បុថុជ្ជននិមួយៗ កើតឡើង រស់នៅ ហើយស្លាប់ ទៅវិញ ក្នុងជាតិគ្មានទីបញ្ចប់ ជាទេវតា មនុស្ស តិរច្ឆាន ប្រុស ស្រី ខ្ទើយ ប្រេត ទេវៈ ឬ ជាសត្វមានជីវិតផ្សេងៗទៀត ។ មានឋានដែល សត្វលោកទៅកើតក្នុងទីនោះ ៣១កន្លែង ដែលចែកជាភព៣ ។ ឋាន ទាបជាងគេបង្អស់គឺ កាមលោក ដែលមានឋានមនុស្ស ជាឋានសុគតិទាបបង្អស់ ។ លើ កាមលោកនេះ មានឋានរូបលោក ដែលជាភពរបស់ពពួកទេវៈ ។ ទេវៈថ្នាក់ក្រោម បង្អស់ គឺទេវតាដែលប្រើពេលវេលា សម្រាប់ការសប្បាយក្នុងកាម ។ ខ្ពស់ជាងនេះគឺ ឋានព្រហ្មមានរូប និងព្រហ្មឥតរូប ។ ដោយការលះបង់ នូវសេចក្តីប្រាថ្នាក្នុងកាម ទេវៈ ក្នុងឋានរូបលោក ទទួលសេចក្តីសុខ ក្នុងអប្បនាឈាន៤ដំបូង មានរូបកាយសុខុម និង ពន្លឺរស្មី ។ ហួសផុតឋានរូបលោកនេះទៅ ទេវៈក្នុងឋានគ្មានរូប (អរូបលោក) នៅសោយ សុខក្នុងភាពមានតែចិត្តដ៏សុខុម ដែលហៅថា អាកាសានញ្ចាយតនៈ១ វិញ្ញាណញ្ចាយ តនៈ១ អាកិញ្ចញ្ញាយតនៈ១ និងនេវសញ្ញានាសញ្ញាយតនៈ១ ។ ពិតមែនតែពពួកទេវៈនិងព្រហ្ម មានជីវិតដ៏វែង រស់នៅសុខស្រួល ក្នុងភពប្រកបដោយ សម្បត្តិសួគ៌ ប៉ុន្តែទេវៈនិងព្រហ្មទាំងនោះ មិនមែនអមតៈមិនស្លាប់នោះទេ ។ ពេលណា មួយ ទេវៈ-ព្រហ្មទាំងនោះ នឹងច្យុតចាកភព ជាញឹកញយទៅកាន់ភពទាប ដោយមកពី មិនរកហេតុផលនឹងប្រតិបត្តិធម៌ (ដែលបង្កើតកុសលកម្ម) ព្រោះសេចក្តីរាយមាយ ឬ មកពីចិត្តមិនទាន់រួចផុត អំពីសង្សារវដ្ត ព្រោះតែអវិជ្ជាខ្លះ សេចក្តីប្រថ្នានូវភព ឬទិដ្ឋិខុស ឬផលនៃកុសលកម្ម ត្រូវសាបសូន្យទៅ ។ ចុតិ (សេចក្តីស្លាប់)នេះ មានន័យថា គ្មានការ ចម្រើនគ្រប់គ្រាន់ទេ ។ ទេវៈ-ព្រហ្មទាំងនោះអស់បុណ្យមែន ប៉ុន្តែអាចកើតជាថ្មី ក្នុង ភពដដែល ឬក៏ភពខ្ពស់ណាមួយ ។ ទេវៈ-ព្រហ្មអាចមានកម្មអភ័ព ទៅកើតក្នុងភពទាប ជាងមនុស្ស ។ មានឋានជាច្រើន ដែលទាបក្រោមឋានមនុស្សៈ ១- ភពតិរច្ឆាន (សត្វល្អិត សត្វស្លាប ត្រី ម្រឹគ) ជាភពដែលមានទុក្ខតិចជាង ។ តិរច្ឆានរស់នៅ ដោយសភាវគតិ (instinct) និងអារម្មណ៍ ដើម្បីរួចពីសេចក្តីស្លាប់ ។ ២- ភពប្រេត ដែលមានការស្រេកឃ្លាន យូរអង្វែងជាលក្ខណៈ ទទួលរងទុក្ខជា ទម្ងន់ ពិបាកនឹងទ្រាំទ្របាន ។ ៣- ភពនរក ជាភពទាបជាងគេបង្អស់ ដែលសត្វទទួលទារុណកម្ម ឥតឈប់ ឈរ តាមឋានផ្សេងៗ (ត្រូវគេចាក់ ដោត ធ្វើឲ្យរលាករលួយ ចងដាក់ទារុណកម្ម) ដោយសារសេចក្តីភ័យខ្លាច ដែលកើតមកពីនិមិត្តអាក្រក់ ក្នុងអារម្មណ៍របស់សត្វនរក ទាំងនោះ ដែលជាផលនៃបាបកម្ម ។ សេចក្តីឈឺចាប់ ចេះតែបន្តស្ទើរតែគ្មានទីបញ្ចប់ ប៉ុន្តែកាលណាសត្វនរកទាំងនោះ អស់បាបកម្ម ក៏ស្លាប់ហើយទៅកើត ក្នុងភពណាមួយ ក្នុងសង្សារវដ្ត តាមកម្មផលរបស់ខ្លួន ។ តាមអំពើល្អឬអាក្រក់ ដោយកាយវាចាចិត្ត ដែលបណ្តាលមកពី ការជាប់ជំពាក់ដោយ លោភៈ និងមោហៈ សត្វនឹងទៅកើតក្នុងភពខ្ពស់ ឬទាប ឬនរក តាមអំពើរបស់ខ្លួនពី ជាតិមុន ។ ដោយហេតុថា សត្វលោកពុំអាចគ្រប់គ្រង បានច្រើន ទៅលើចិត្តនិងអំពើរបស់ខ្លួន ដោយមកពីសេចក្តីលំបាកវេទនា ក្នុងការរស់នៅ ដែលគេពិសោធន៍ឃើញ អានាគត របស់សត្វទាំងនោះ អាចធ្លាក់ចុះទៅក្នុង សេចក្តីឈឺចាប់ដ៏ខ្លាំងបាន ។ សេចក្តីព្រួយ ភាពតានតឹង បច្ចាមិត្ត ហើយនិងភាព មិនព្រមព្រៀងគ្នាជាទូទៅ ជាត្បាល់កិនរាល់ថ្ងៃ ការប្រុងប្រៀបក្នុងចិត្ត បង្ករហេតុដោយសារ កម្លាំងកម្មពីអតីត បន្តដំណើរសង្ខារ ឬការ ទោរទន់ ក្នុងគំនិត ហើយបញ្ចេញរូបរាង ជាវាសនា ឬចំណូលចិត្ត ក្នុងមនោរម្មណ៍និង អាកប្បកិរិយា ។ បុគ្គលធម្មតា ពុំដែលឃើញហើយនិងពិសោធន៍ បរមត្ថសច្ចៈធម៌ទេ ព្រោះហេតុនោះ គេ ពុំអាចរកឃើញ ទីបញ្ចប់នៃសេចក្តីទុក្ខលំបាកទេ ។ គឺរហូតដល់សេចក្តីទុក្ខ ក្លាយទៅជា ធ្ងន់ធ្ង ឬហាក់ដូចជា គ្មានទីបញ្ចប់ ទើបបុគ្គលស្វែងរកដំណោះស្រាយ ហើយបើវាសនា មាន ក៏អាចរកឃើញព្រះធម៌ ។

អរិយបុគ្គល

ទំព័រគំរូ:StagesFettersRebirths បុគ្គលដែលស្មោះ ក្នុងការសិក្សាផ្លូវព្រះធម៌ បាលីហៅថាសេក្ខៈ (អ្នករៀន) ហើយពិសោ ធន៍ឃើញសច្ចៈធម៌ រហូតដល់កំចាត់បង់បាន នូវសំយោជនៈ៣ ឬលើសពីនេះ បានទៅ ជាអរិយបុគ្គលម្នាក់ៈ គឺបុគ្គលដ៏ប្រសើរ ដែលប្រាកដជានឹងបាន ជាព្រះអរហន្ត ក្នុងរង្វង់ ៧ជាតិប៉ុណ្ណោះ យូរឬឆាប់ទៅតាម កំរិតដែលបុគ្គលនោះសម្រេចផល ។ ក្នុងចំណោម ពួកក្រុមទាំងឡាយ ក្រុមអ្នកបួស ដែលជាសាវ័កផ្ទាល់ របស់ព្រះតថាគត គេសំគាល់ថា ជាបុគ្គលដ៏ឧត្តម...។ អ្នកដែលមានសទ្ធា ទៅលើព្រះសង្ឃ មានសទ្ធាទៅលើអ្វីឧត្តម ។ ហើយចំពោះអ្នក ដែលមានសទ្ធា លើអ្វីដែលជាឧត្តម គេនឹងបានឧត្តមនោះជាផល ។ សង្ឃនៃសិស្សព្រះតថាគត (អរិយសង្ឃ) មាន៤ក្រុមបើរាប់ជាគូ ៨ក្រុមបើរាប់បុគ្គល មួយៗ ។ កាលណារាប់ជាគូ អរិយបុគ្គល៤ក្រុមនោះ (សេក្ខៈ) គឺអ្នកដែលសម្រេចៈ ក្រុមទី១- (១) សោតាបត្តិមគ្គ (២) សោតាបត្តិផល ក្រុមទី២- (៣) សកទាគាមិមគ្គ (៤) សកទាគាមិផល ក្រុមទី៣- (៥) អនាគាមិមគ្គ (៦) អនាគាមិផល ក្រុមទី៤- (៧) អរហត្តមគ្គ (៨) អរហត្តផល ។

សោតាបន្ន

បុគ្គលក្នុងក្រុមទី១ ឈ្មោះថាសោតាបន្ន មានន័យថា បុគ្គលដែលចូល (អាបទ្យតេ āpadyate ) ទៅក្នុងខ្សែសោតា “ ខ្សែលោកុត្តរៈ អរិយដ្ឋង្គិកមគ្គ ដែលជាធម៌ខ្ពស់បំផុត “ ។ ម្យ៉ាងទៀតគេនិយាយថា សោតាបន្នជាអ្នកបើកភ្នែកព្រះធម៌ (ធម្មចក្ខុ) ។ ដោយបាន បើកភ្នែកព្រះធម៌ សោតាបន្ននឹងសម្រេច អរហន្តក្នុងកំឡុង៧ជាតិ ។ ដោយហេតុពិតថា សោតាបន្នបានក្តាប់យក សម្មាទិដ្ឋិ ហើយនិងមានសទ្ធាពេញ ក្នុង ត្រៃរតនៈគឺ ព្រះពុទ្ធព្រះធម៌ព្រះសង្ឃ បុគ្គលនេះមិនយកកំណើត ក្នុងភពទាបជាង មនុស្សឡើយ (តិរច្ឆាន ប្រេត នរក) ។ សកទាគាមិ បុគ្គលក្នុងក្រុមទី២ ឈ្មោះថាសកទាគាមិ មានន័យថា ត្រឡប់មកមួយដង ។ សកទាគា មិ ត្រឡប់មកកាន់មនុស្សលោក យ៉ាងច្រើនម្តងទៀតប៉ុណ្ណោះ ។ សោតាបន្ននិងសកទា គាមិ ទាំងពីរថ្នាក់នេះ បានកំចាត់ សំយោជនៈ៣ខាងដើម ។ ភាពខុសគ្នារវាងបុគ្គល ទាំងពីរនេះគឺ សកទាគាមិបានធ្វើឲ្យ សំយោជនៈ៣ទៀត កាមរាគៈ បដិឃៈ និងរូបរាគៈ ស្រាលស្តើងជាង ។ ព្រោះហេតុនោះ សកទាគាមិ នៅសល់ជាតិតិចជាង៧ អាចទៅ កើតក្នុងភពខ្ពស់ៗបាន បើកើតក្នុងមនុស្សលោក បានត្រឹមតែមួយដងប៉ុណ្ណោះ ។ សក ទាគាមិ មិនមែនសល់ជាតិតែមួយ ដូចន័យរបស់ឈ្មោះខាងលើទេ គេមិនអាចនិយាយ ដោយជាក់ច្បាស់ អំពីកំណើត របស់សកទាគាមិ ដែលអាចកើតជាច្រើនជាតិទៀត ក្នុង សុទ្ធាវាស៥ (ឋានព្រហ្មសុទ្ធាវាស) ។

អនាគាមិ

បុគ្គលក្នុងក្រុមទី៣ ឈ្មោះថាអនាគាមិ មានន័យថា មិនវិលត្រឡប់ ។ អនាគាមិ ដោយ បានកំចាត់កាមរាគៈអស់ហើយ មិនត្រឡប់មកកើត ក្នុងឋានមនុស្ស ឬអបាយភូមិទេ ។ អនាគាមិកើតតែក្នុង សុទ្ធាវាសព្រហ្ម (ឋានបរិសុទ្ធ) ដោយរូបធាតុពិសេស ហើយក៏និ ព្វានក្នុងឋាននោះទៅ ។ អនាគាមិខ្លះ ទៅកើតក្នុងសុទ្ធាវាសខ្ពស់ មួយជាតិទៀត ទើប និព្វាន ។ អនាគាមិ បានកំចាត់សំយោជនៈ ៥ខាងដើមនៃសំយោជនៈ១០ ដែលជាគ្រឿងចងសត្វ លោកឲ្យជាប់ ក្នុងការវិលកើតវិលស្លាប់ ។ ព្រះអរិយបុគ្គលនេះ បានសម្រេចជិតទៅ ដល់ព្រះនិព្វាន ពេញបរិបូណ៌ហើយ ។

អរហន្ត

បុគ្គលក្នុងក្រុមទី៤ ឈ្មោះថាអរហន្ត គឺបុគ្គលដែលសម្រេច ព្រះនិព្វានពេញបរិបូណ៌ ដោយបានកំចាត់ សំយោជនៈ១០ ឥតមានសេសសល់ ហើយលុះបរិនិព្វានទៅ មិន វិលត្រឡប់កើត ក្នុងលោកណាមួយឡើយ គឺរួចចាកផុតអំពី សង្សារវដ្ត ដាច់ស្រឡះ ហើយ ។

ឯកសារយោង

១- ក្នុងធម្មទេសនាមួយ ដូចជា “ឧបមេយ្យ-សត្វពស់” (មជ្ឈឹមនិកាយ២២) ព្រះពុទ្ធបាន ត្រាស់ថាៈ អរហន្តទាំងឡាយ ដែលមិនមានអាសវៈ ដែលបានធ្វើកិច្ចការ ចប់សព្វគ្រប់ ហើយ បានទម្លាក់ចោលនូវបន្ទុកធ្ងន់ បានសម្រេចគោលដៅ បានកាត់ផ្តាច់សំយោជនៈ ដែលជាចំណងរបស់ភព ជាអ្នកដែលបានរំដោះខ្លួន ដោយញាណបរិបូណ៌ មិនមាន ជាតិសម្រាប់អរិយបុគ្គលនេះ ក្នុងអនាគតទៀតទេ ។ ភិក្ខុទាំងនោះ ដែលបានរលាស់ ចោល នូវសំយោជនៈ៥ខាងដើម នឹងទៅកើតក្នុងសុទ្ធាវាស ហើយនៅក្នុងទីនោះហើយ ដែលអ្នកទាំងនោះនឹងស្លាប់ ជាចុងក្រោយ មិនវិលត្រឡប់ពីសុទ្ធាវាសទេ ។ ភិក្ខុទាំង នោះ ដែលបានរលាស់ចោល នូវសំយោជនៈ៣ខាងដើម ហើយបានធ្វើកាមរាគៈ បដិ ឃៈ និងរូបរាគៈ ឲ្យស្រាលស្តើង ជាសកទាគាមិ វិលត្រឡប់មកកាន់លោកនេះ តែម្តង ទៀតប៉ុណ្ណោះ ហើយក៏ធ្វើទីបញ្ចប់នៃទុក្ខ ។ ភិក្ខុទាំងនោះ ដែលបានរលាស់ចោល សំ យោជនៈ៣ គឺជាសោតាបន្ន មិនមានកិរិយាធ្លាក់ចុះ (ក្នុងអបាយភូមិ) បានធ្វើឲ្យជាក់ ច្បាស់ និងឆ្ពោះទៅរកការត្រាស់ដឹងបរិបូណ៌ ។ ២- ផលគឺជាកំរិតខ្ពស់បំផុត ឬចុងបញ្ចប់ របស់មគ្គ ។ ដូច្នេះ ឧទាហរណ៍ ដូចជាសោតា បន្ន ជាផលរបស់អ្នកឡើងកាន់ សោតាបត្តិមគ្គ ។ ពោលឲ្យច្បាស់ជាងនេះគឺ សោតា បន្នបានកំចាត់ សំយោជនៈ៣អស់ហើយ ចំណែកឯសោតាបត្តិមគ្គ គឺកំពុងតែខំប្រឹងកំ ចាត់ ។ ៣- សោតាបន្ន និងសកទាគាមិ ទាំងពីរនេះ បានកំចាត់សំយោជនៈ៣ ខាងដើមដូចគ្នា ។ អ្វីដែលខុសគ្នានោះគឺ សកទាគាមិបានធ្វើឲ្យ សំយោជនៈ៣ទៀត កាមរាគៈ បដិឃៈ និងរូបរាគៈ ចុះអន់ថយថែមទៀត ហើយត្រូវមកកើត ក្នុងមនុស្សលោកនេះ ត្រឹមតែម្តង ទៀតប៉ុណ្ណោះ ។