មហាសមុទ្រអាកទិក៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
r2.6.4) (រ៉ូបូ បន្ថែម: af, am, an, ang, ar, ast, az, bat-smg, bcl, be, be-x-old, bg, bn, br, bs, ca, ceb, crh, cs, cv, cy, da, de, el, en, eo, es, et, eu, ext, fa, fi, fiu-vro, fr, frp, frr, fy, ga, gan, gd, gl, gn, gv, haw, ...
r2.7.2) (រ៉ូបូ កែសំរួល: mn:Умард мөсөн далай; cosmetic changes
បន្ទាត់ទី១៖
[[Imageឯកសារ:Arctic Ocean.png|thumb|300px|right|មហាសមុទ្រអាកទិក]]
'''មហាសមុទ្រអាកទិក''' (ជា​[[ភាសាអង់គ្លេស]]​៖ Arctic Ocean, [[ភាសាបារាំង]]​៖ Océan Arctique) មាន​ទីតាំង​ស្ថិតនៅ​[[អឌ្ឍគោល​ខាងជើង]] និង ខាងចុង​បំផុត​នៅ​តំបន់​អាកទិក នៃ​ប៉ូលខាងជើង គឺជា​មហាសមុទ្រ​ដែល​តូចជាងគេ និង រាក់​ជាងគេ​បង្អស់​ក្នុង​ចំណោម​មហាសមុទ្រ​ទាំង​០៥​។ [[អង្គការ​ទឹក​អន្តរជាតិ]] បាន​ទទួលស្គាល់​ថា វា​ជា​មហាសមុទ្រ​មួយ បើទោះជា​អ្នកសាគរសាស្ត្រ​មួយចំនួន បាន​សន្មត​ថា​វា​គឺជា "សមុទ្រមេឌីទែរ៉ានេ​អាកទិក" ឬ ហៅ​យ៉ាង​សាមញ្ញ​ថា "សមុទ្រអាកទិក" ដោយ​ចាត់ថ្នាក់​ថា​ជា "សមុទ្រមេឌីទែរ៉ានេ" នៃ​[[មហាសមុទ្រអាត្លង់ទិក]]​។
 
មហាសមុទ្រអាកទិក ត្រូវ​បាន​ព័ន្ធ​ស្ទើរតែ​ជុំវិញ​ដោយ "[[អឺរ៉ាស៊ី]]" និង "[[អាមេរិកខាងជើង]]" ។ មហាសមុទ្រអាកទិក ត្រូវ​បាន​គ្របដណ្ដប់​មួយភាគធំ​ដោយ​ទឹកកក​សមុទ្រ​ពេញ​មួយ​ឆ្នាំ​។ សីតុណ្ហភាព និង​កំហាប់អំបិល​នៃ​មហាសមុទ្រអាកទិក ប្រែប្រួល​ទៅតាម​រដូវកាល ដូចជា​ការកក និង​រលាយ​នៃ​ទឹកកក ហើយ​កំហាប់អំបិល​របស់​វា មាន​កម្រិត​ទាបជាង​កំហាប់អំបិល​មធ្យម​នៃ​មហាសមុទ្រ​ទាំង​០៥ ដោយសារតែ "រំហួត" មាន​កម្រិត​ទាប ទឹកសាប​មាន​បរិមាណ​ច្រើន​ហូរចាក់​ពី​ទន្លេ និង​ប្រភពទឹក​ជាច្រើន ព្រមទាំង​តំណភ្ជាប់ និង​លំហូរចេញ​ទៅ​ផ្ទៃទឹក​នៃ​មហាសមុទ្រ​ខាងក្រៅ ដែល​មាន​កំហាប់អំបិល​ខ្ពស់​ជាង​មាន​កម្រិត​។ នា​រដូវក្ដៅ ទឹកកក​ត្រូវ​បាន​ថយ​ចុះ​ប្រមាណ​៥០%​។ "មជ្ឈមណ្ឌល​ទិន្នន័យ​ព្រិល និង​ទឹកកក​ជាតិ" (National Snow and Ice Data Center) បាន​ប្រើប្រាស់​ផ្កាយរណប​ដើម្បី​ទាញយក​ទិន្នន័យ​ប្រចាំថ្ងៃ អំពី​ផ្ទៃទឹកកក​នៃ​មហាសមុទ្រអាកទិក និង​អត្រា​រលាយ ដើម្បី​ធ្វើការ​ប្រៀបធៀប​ទៅនឹង​អត្រា​មធ្យម និង អត្រា​នៃ​ឆ្នាំ​ណាមួយ​។
 
== ភូមិសាស្ត្រ ==
មហាសមុទ្រអាកទិក ត្រូវ​បាន​កំណត់​រាង​ជា​រង្វង់មូល និង​គ្របដណ្ដប់​លើ​ក្រឡាផ្ទៃ​ប្រហែល '''១៤,០៥៦,០០០''' គីឡូម៉ែត្រការ៉េ ដែល​ស្ទើរតែ​ប៉ុន​ប្រទេស​[[រុស្ស៊ី]]​។ មហាសមុទ្រ​នេះ មាន​ឆ្នេរ​ប្រវែង '''៤៥,៣៩០''' គីឡូម៉ែត្រ​។ មហាសមុទ្រអាកទិក មាន​លក្ខណៈ​ស្ទើរតែ​បិទ វា​ត្រូវ​ព័ន្ធ​ជុំវិញ​ដោយ​ផ្ទាំងទ្វីប "[[អឺរ៉ាស៊ី]]" "[[អាមេរិកខាងជើង]]" "[[កោះហ្គ្រីនឡែន]]" និង បណ្ដា​កោះ​ជាច្រើន​ទៀត​។ មហាសមុទ្រអាកទិក ត្រូវ​រួមបញ្ចូល​ដោយ​៖ [[ឈូងសមុទ្របាហ្វីន]] (Baffin Bay), [[សមុទ្របារ៉េន]] (Barents Sea), [[សមុទ្រព្យូហ្វត]] (Beaufort Sea), [[សមុទ្រឆុកឈី]] (Chukchi Sea), [[សមុទ្រស៊ីបេរីខាងកើត]] (East Siberian Sea), [[សមុទ្រហ្គ្រីនឡែន]] (Greenland Sea), [[ឈូងសមុទ្រហុតសុន]] (Hudson Bay), [[ច្រកសមុទ្រហុតសុន]] (Hudson Strait), [[សមុទ្រការ៉ា]] (Kara Sea), [[សមុទ្រឡាប់តែវ]] (Laptev Sea), [[សមុទ្រស]] ( White Sea) និង ផ្ទៃទឹក​មួយចំនួន​ទៀត​។ មហាសមុទ្រ​នេះ ត្រូវ​បាន​ភ្ជាប់​ទៅកាន់ [[មហាសមុទ្រប៉ាស៊ីហ្វិក]] តាមរយៈ "[[ច្រកសមុទ្រប៊េរីង]]" (Bering Strait) និង ភ្ជាប់​ទៅកាន់ [[មហាសមុទ្រអាត្លង់ទិក]] តាមរយៈ [[សមុទ្រហ្គ្រីឡែន]] និង​[[សមុទ្រឡាប្រាឌ័រ]] (Labrador Sea) ។
 
[[Categoryចំណាត់ថ្នាក់ក្រុម:មហាសមុទ្រ]]
 
[[af:Arktiese Oseaan]]
បន្ទាត់ទី៨៤៖
[[mk:Северен Леден Океан]]
[[ml:ആർട്ടിക് സമുദ്രം]]
[[mn:ХойдУмард мөсөн далай]]
[[mr:आर्क्टिक महासागर]]
[[ms:Lautan Artik]]