ចិត្តវិភាគ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
ចិត្តវិភាគគឺជាអ្វី?
 
១. ចិត្តវិភាគគឺជាវិធីសាស្ត្រស្រាវជ្រាវអំពីអ្វីដែលកើតមាននៅក្នុងខ្លួនមនុស្សដោយមិនដឹងខ្លួន<ref>Freud Sigmund : 1909, Cinq leçons sur la psychanalyse, Payot, 2001. (ISBN 2-228-89408-7)</ref>។
 
២. ចិត្តវិភាគគឺជាវិធីសាស្ត្រដែលធ្វើឲ្យមនុស្សម្នាក់អាចយល់ដឹងអំពីអ្វីដែលកើតមាននៅក្នុងខ្លួនរបស់គេដោយមិនដឹងខ្លួន តាមរយៈការនិយាយ<ref>Sigmund Freud : 1911, Le maniement de l'interprétation des rêves en psychanalyse; 1912, La dynamique du transfert; 1912, Conseils aux médecins sur le traitement psychanalytique; 1913, Le début du traitement; 1914, Remémoration, répétition, et élaboration; in : La technique psychanalytique, Ed.: Presses Universitaires de France, 2007, coll.: Quadrige Grands textes, ISBN 2130563147.</ref>។
 
៣. ចិត្តវិភាគគឺជាគោលការណ៍ទូទៅ ដែលពិពណ៌នាពីអ្វីដែលកើតមាននៅក្នុងខ្លួនមនុស្សដោយមិនដឹងខ្លួន<ref>Freud Sigmund : 1923, Encyclopedia Britannica.</ref>។
 
លោក Sigmund Freud គឺជាមនុស្សទីមួយដែលបានចាប់ផ្តើមធ្វើការវិភាគខាងផ្នែកចិត្តសាស្ត្រ។ លោកបានធ្វើការវិភាគខាងផ្នែកនេះអស់រយៈពេល ៥០ ឆ្នាំ គឺពីឆ្នាំ ១៨៩០ ដល់ឆ្នាំ ១៩៤០។ បន្ទាប់ពី លោក Sigmund Freud មាន លោកស្រី Anna Freud<ref>Centre Anna Freud : http://www.annafreud.org/ (visité le 8/12/2011)</ref> លោក Ernest Jones <ref>Sigmund Freud & Ernest Jones: Correspondance complète 1908-1939, Éd: Presses Universitaires de France, Coll.: Histoire de la psychanalyse, 1998, ISBN 2130486363}</ref> លោក Jacques Lacan<ref>Gaogoa [archive] visité le 8/12/211,Ecole lacanienne de psychanalyse ELP [archive], visitié le 8/12/2011</ref> ដែលបានចែងពីគោលការណ៍ជាមូលដ្ឋាននៃការវិភាគផ្នែកចិត្តសាស្ត្រ។ បច្ចុប្បន្ននេះ មាន លោក Huo Datong<ref>Porret Philippe, 1980: 2008, La Chine de la psychanalyse, CampagnePremière.</ref> ដែលបានកំពុងធ្វើការស្រាវជ្រាវអំពីការវិភាគផ្នែកចិត្តសាស្ត្រ នៅប្រទេសចិន។
 
គោលការណ៍ជាមូលដ្ឋាននៃការវិភាគផ្នែកចិត្តសាស្ត្រ
បន្ទាត់ទី២១៖
- ការក្រៀវ ៖ គឺជាបទពិសោធន៍ផ្លូវចិត្តដែលក្មេងបានឆ្លងកាត់ដោយមិនដឹងខ្លួន នៅពេលដែលក្មេងមានអាយុប្រហែល ៥ ឆ្នាំ ហើយដែលនៅក្នុងបទពិសោធន៍នេះ ក្មេងបានដឹងជាលើកដំបូងនូវភាពខុសគ្នារវាងប្រដាប់ភេទមនុស្សប្រុស និងប្រដាប់ភេទមនុស្សស្រី។
 
មិនថាជាក្មេងប្រុសឬក្មេងស្រីទេ ក្មេងអាយុក្រោមប្រាំឆ្នាំទាំងអស់សុទ្ធតែគិតថាមនុស្សគ្រប់រូបតែងតែមានពងស្វាស។ នៅពេលធំបន្តិច ក្មេងស្រីក៏ចាប់ផ្តើមស្រលាញ់ឪពុករបស់ខ្លួន ចំណែកឯក្មេងប្រុសវិញក៏ស្រលាញ់ម្តាយខ្លួនបង្កើតផងដែរ ហើយក្មេងទាំងពីរនេះថែមទាំងចង់ "រៀបការ" ជាមួយអ្នកទាំងនោះទៀតផង។ ដូច្នេះហើយក្មេងប្រុសក៏ចាប់ផ្តើមស្អប់ឪពុករបស់់ខ្លួន ហើយក្មេងស្រីក៏ស្អប់ម្តាយរបស់ខ្លួនដែរ។ នៅពេលនោះ ការស្រលាញ់ និងការស្អប់ក៏កើតមានឡើងក្នុងពេលជាមួយគ្នា ដោយម្ខាងខ្លួនចង់ "រៀបការ" ជាមួយម្តាយឬឪពុករបស់ខ្លួន ហើយម្ខាងទៀតគឺជាការស្រលាញ់ដែលក្មេងជាទូទៅមានចំពោះឪពុកម្តាយ។ នៅពេលនោះ ក្មេងប្រុសគិតថាឪពុករបស់ខ្លួនមិនសប្បាយចិត្តនឹងខ្លួននោះទេ ហើយក្មេងប្រុសក៏ចាប់មានការភ័យខ្លាចចំពោះឪពុករបស់ខ្លួន។ គាត់ខ្លាចឪពុករបស់គាត់ចាប់គាត់ក្រៀវ ពីព្រោះគាត់ឃើញមនុស្សជាច្រើនអត់មានពងស្វាស។ ដូច្នេះ គាត់ក៏បង្ខំចិត្តឈប់ស្រលាញ់ម្តាយរបស់គាត់។ នៅពេលក្មេងប្រុសឃើញម្តាយគាត់អត់មានពងស្វាស គាត់មានការបារម្ភយ៉ាងខ្លាំង។ ចំណែកឯក្មេងស្រីវិញមិនមានការសប្បាយចិត្តនោះទេ ពីព្រោះខ្លួនមិនមានពងស្វាស ហើយគាត់គិតថាគេបានកាត់ពងស្វាសគាត់ចោល។ ក្រោយមក នៅពេលដែលគាត់ឃើញម្តាយគាត់អត់មានពងស្វាសដែរ ក្មេងស្រីក៏មានការខឹងសម្បារ ពីព្រោះម្តាយរបស់គាត់មិនមានអ្វីដែលគាត់ចង់បាន។ និយាយរួមទៅ គឺម្តាយគាត់មិនអាចអោយពងស្វាសមួយទៅគាត់បានទេ។ ដូច្នេះ ក្មេងស្រីចង់បានពងស្វាស ហើយបន្ទាប់មកក៏ចាប់ផ្តើមស្រលាញ់ឪពុករបស់ខ្លួន និងចង់ "រៀបការ" ជាមួយទៀតផង។ ក្មេងស្រីគិតថាខ្លួនត្រូវគេកាត់ពងស្វាសចោល។ នេះគឺជាវិបត្តិអឺឌីប<ref>Freud Sigmund : 1909, Cinq leçons sur la psychanalyse, Payot, 2001. (ISBN 2-228-89408-7)</ref>។
 
២. អត្តស្នេហានិយម
គឺជាការបញ្ចេញថាមពលដែលមានដូចជាចំណង់ ឬថាមពលផ្លូវភេទ ទៅលើវត្ថុមួយ ហើយរូបភាពនៃវត្ថុនេះក៏ត្រលប់មករកអាត្មាវិញ<ref>Freud, Sigmund : 1914, Pour introduire le narcissisme, in Œuvres complètes de Freud, vol. 12, 1913-1914, PUFPresses (ISBNuniversitaires 2-13-052517-2)de France</ref>។
 
អត្តស្នេហានិយមមានពីរប្រភេទ៖
បន្ទាត់ទី៤៧៖
 
៤. អត្តសញ្ញាណកម្ម
អត្តសញ្ញាណកម្មគឺជាផ្នែកមួយនៃរូបភាពនៃវត្ថុដែលអ្នកចង់បាន និងជាទំនាក់ទំនងដែលមនុស្សមិនដឹងខ្លួនរវាងរូបភាពនៃវត្ថុ និងអាត្មា។ ឧទាហរណ៍ មានក្មេងម្នាក់ត្រូវឪពុកស្លាប់ចោល ឬក៏បាត់ខ្លួន ហើយក្មេងនេះចងចាំនូវអ្វីៗដែលឪពុករបស់វាបានធ្វើ។ ប្រសិនបើវាធ្វើដូចអ្វីៗឲ្យដូចឪពុករបស់វាធ្វើ នេះជាអត្តសញ្ញាណកម្មនៅក្នុងន័យធម្មតា ប៉ុន្តែមិនមែនជាអត្តសញ្ញាណកម្មនៅក្នុងន័យចិត្តវិទ្យាទេ។ នៅក្នុងឧទាហរណ៍នេះ ប្រសិនបើក្មេងនេះដួលសន្លប់មិនដឹងខ្លួន នេះជាអត្តសញ្ញាណកម្មសម្រាប់ចិត្តវិទ្យា ពីព្រោះថាក្មេងនេះមិនបានចង់ដួលសន្លប់ទេ ប៉ុន្តែរូបភាពនៃការបាត់ខ្លួនរបស់ឪពុកគាត់ក្លាយទៅជាអាត្មារបស់គាត់ ដូច្នេះអាត្មារបស់គាត់ក៏បាត់ខ្លួនដូចឪពុករបស់គាត់ដែរ។ នេះគឺជាអត្តសញ្ញាណកម្មនៃការបាត់ខ្លួនរបស់ឪពុកគាត់<ref>Freud Sigmund, 1919, Un enfant est battuRéférencesbattu, in Névrose et perversion, 1919</ref>។
 
<references />