ចិត្តវិភាគ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៣៣៖
ក. ពេលក្មេងនៅតូច ក្មេងគិតថាខ្លួនសំខាន់ណាស់ ហើយខ្លួនគឺជាស្នូលនៃចំណាប់អារម្មណ៍របស់មនុស្សទាំងឡាយដែលនៅជុំវិញខ្លួន។ អ្នកទាំងអស់នោះមានតែរូបគាត់ និងចាប់អារម្មណ៍តែទៅលើគាត់ម្នាក់ប៉ុណ្ណោះ។ ឧទាហរណ៍ ពេលឃ្លាន គាត់យំ ហើយនៅពេលនោះ អ្នកទាំងអស់នោះ ឬមួយក៏ឪពុកម្តាយរបស់គាត់នឹងត្រូវមកមើលគាត់ និងបញ្ចុកអាហារដល់គាត់។ នៅពេលនោះ គាត់សប្បាយចិត្តណាស់។
 
ខ. នៅពេលដែលក្មេងនេះរៀងធំបន្តិច គាត់ក៏ចាប់ផ្តើមសង្កេតឃើញថា អ្នកដែលនៅជុំវិញខ្លួនរបស់គាត់មិនមែនមានតែរូបគាត់ម្នាក់ប៉ុណ្ណោះនោះទេ គឺមានមនុស្សផ្សេងទៀតដែលពួកគេចាប់អារម្មណ៍ ឧទាហរណ៏ក្មេងសង្កេតឃើញ ក្រៅពីខ្លួន ម្តាយរបស់ខ្លួនមានការចាប់អារម្មណ៍ទៅលើប្តីរបស់គាត់ដែលត្រូវជាឪពុករបស់ខ្លួន។ នៅពេលដែលក្មេងឃើញម្តាយខ្លួននិយាយជាមួយប្តីយ៉ាងសប្បាយ ក្មេងក៏ចង់ធ្វើអី្វៗឲ្យដូចឪពុករបស់ខ្លួនដែរ ដើម្បីឲ្យម្តាយរបស់ខ្លួនសប្បាយចិត្ត។ដើម្បីឲ្យម្តាយរបស់ខ្លួនសប្បាយចិត្ត<ref>Freud, Sigmund : « Remarques psychanalytiques sur l'autobiographie d'un cas de paranoïa » in Cinq Psychanalyses, P.U.F., Paris, 1954.
អត្តស្នេហានិយមគឺជាហេតុការណ៍ដែលកុមារចង់ធ្វើ ឬចង់មានអ្វីមួយ ប៉ុន្តែមិនអាចធ្វើ ឬមានបានតាមការដែលខ្លួនចង់ ហើយការដែលខ្លួនមិនអាចធ្វើ ឬមានបានតាមចំណង់របស់ខ្លួននោះក៏វិលត្រលប់មករកអាត្មាវិញ។ ឧទាហរណ៍ ក្មេងប្រុសចង់រៀបការជាមួយម្តាយរបស់ខ្លួន តែក្មេងមិនអាចធ្វើទៅបាន ដូច្នេះក្មេងក៏បង្ខំចិត្តឈប់ស្រលាញ់ម្តាយរបស់ខ្លួន។ ការដែលសម្រេចបែបនេះគឺជា “អាត្មា” (moi)។ ការចង់រៀបការជាមួយម្តាយរបស់ខ្លួនគឺជាចំណង់ (libido)។ នៅក្នុងកាលៈទេសៈនេះ ក្មេងត្រូវគិតពិចារណាអំពីមជ្ឈដ្ឋានដែលនៅជុំវិញខ្លួន (surmoi) ថាតើមជ្ឈដ្នាននោះអាចអនុញ្ញាតឲ្យខ្លួនរៀបការជាមួយម្តាយខ្លួនបានឬអត់។ បន្ទាប់ពីថ្លឹងថ្លែងរវាងមជ្ឈដ្ឋាន និងចំណង់របស់ខ្លួនរួចហើយ វាក៏ធ្វើការសម្រេចចិត្ត។ ការសម្រេចចិត្តនេះគឺថាគាត់មិនអាចរៀបការជាមួយម្តាយរបស់គាត់បានទេ។ ដូច្នេះហេតុការណ៍ក៏ត្រលប់មករកសភាពដើមវិញ (អាត្មា)។