ចិត្តវិភាគ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៣៣៖
ក. ពេលក្មេងនៅតូច ក្មេងគិតថាខ្លួនសំខាន់ណាស់ ហើយខ្លួនគឺជាស្នូលនៃចំណាប់អារម្មណ៍របស់មនុស្សទាំងឡាយដែលនៅជុំវិញខ្លួន។ អ្នកទាំងអស់នោះមានតែរូបគាត់ និងចាប់អារម្មណ៍តែទៅលើគាត់ម្នាក់ប៉ុណ្ណោះ។ ឧទាហរណ៍ ពេលឃ្លាន គាត់យំ ហើយនៅពេលនោះ អ្នកទាំងអស់នោះ ឬមួយក៏ឪពុកម្តាយរបស់គាត់នឹងត្រូវមកមើលគាត់ និងបញ្ចុកអាហារដល់គាត់។ នៅពេលនោះ គាត់សប្បាយចិត្តណាស់។
 
ខ. នៅពេលដែលក្មេងនេះរៀងធំបន្តិច គាត់ក៏ចាប់ផ្តើមសង្កេតឃើញថា អ្នកដែលនៅជុំវិញខ្លួនរបស់គាត់មិនមែនមានតែរូបគាត់ម្នាក់ប៉ុណ្ណោះនោះទេ គឺមានមនុស្សផ្សេងទៀតដែលពួកគេចាប់អារម្មណ៍ ឧទាហរណ៏ក្មេងសង្កេតឃើញ ក្រៅពីខ្លួន ម្តាយរបស់ខ្លួនមានការចាប់អារម្មណ៍ទៅលើប្តីរបស់គាត់ដែលត្រូវជាឪពុករបស់ខ្លួន។ នៅពេលដែលក្មេងឃើញម្តាយខ្លួននិយាយជាមួយប្តីយ៉ាងសប្បាយ ក្មេងក៏ចង់ធ្វើអី្វៗឲ្យដូចឪពុករបស់ខ្លួនដែរ ដើម្បីឲ្យម្តាយរបស់ខ្លួនសប្បាយចិត្ត<ref>Freud, Sigmund : « Remarques psychanalytiques sur l'autobiographie d'un cas de paranoïa » in Cinq Psychanalyses, PPresses universitaires de France.U.F., Paris, 1954</ref>.